ព័ត៌មានជាតិ
គិតត្រឹមដើមខែវិច្ឆិកា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានផ្តល់ឥណទានសរុបចំនួន ៥,១១ពាន់លានដុល្លារដល់អតិថិជន ១,៥៥លានគណនី
គ្រឹះស្ថានហិរញ្ញវត្ថុជាសមាជិកទាំង១៣២ នៃសមាគមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) បានផ្តល់ឥណទានសរុបចំនួន ៥,១១ពាន់លានដុល្លារដល់អតិថិជន ១,៥៥លានគណនី និងទទួលប្រាក់បញ្ញើ ២,២១ប៊ីលានដុល្លាពីអតិថិជនជិត ២លានគណនី ក្នុងនោះមាន ៦៧% ជាស្ត្រី។ នេះយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CMA។
តួលេរបស់ CMA បានបង្ហាញនៅក្នុងសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ខ្លួនដែលធ្វើឡើងនៅក្នុងទីរួមខេត្តសៀមរាបនៅព្រឹកថ្ងៃទី៥ខែ វិច្ឆិកានេះ ក្រោមប្រធានបទ «និរន្តរភាព និងបរិយាបន្នមីក្រូហិរញ្ញវត្ថុ៖ បច្ចុប្បន្នភាព និងដំណើរវិវឌ្ឍន៍នៃវិស័យ»។
លោកស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមីក្រូហិរញ្ញវត្ថុកម្ពុជាបានថ្លែងថា៖ «និរន្តភាព និងបរិយាបន្នមីក្រូហិរញ្ញវត្ថុមិនមែនគ្រាន់តែជាគោលដៅប៉ុណ្ណោះទេ តែជាកត្តាចាំបាច់មិនអាចខ្វះបាន។ យើងកំពុងធ្វើការងាររួមគ្នាដើម្បីធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរឹងមាំ សមភាពសង្គមកាន់តែប្រសើរ និងប្រព័ន្ធហិរញ្ញវត្ថុដែលបម្រើប្រជាជនគ្រប់ៗរូប។
លោកស្រីបានគូសបញ្ជាក់អំពីការប្តេជ្ញារបស់សមាគមក្នុងការលើកកម្ពស់សិទ្ធិ និងកិច្ចការពារអតិថិជននៅទូទាំងសហគមន៍ជនបទ និង សហគមន៍ខ្វះខាត ដែលមានប្រមាណ ៧៤,៤% នៃចំនួនប្រជាជនកម្ពុជា។
បើតាម CMA បច្ចុប្បន្នបាគងមានអ្នកប្រើប្រាស់ជាប្រចាំចំនួន ១០លានគណនី ដោយបានភ្ជាប់សេវាហិរញ្ញវត្ថុបែបប្រពៃណីទៅនឹងប្រជាជនដែលមិនទានមានគណនីធនាគារ តាមរយៈប្រព័ន្ធហិរញ្ញវត្ថុឌីជីថលដែលមានល្បឿនលឿននិងតម្លៃថោក។
«ប្រព័ន្ធទូទាត់នេះទទួលបានការសាទរជាអន្តរជាតិដោយសារការពន្លឿនបរិយាបន្នហិរញ្ញវត្ថុ ហើយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាសូមសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារជាតិនៃកម្ពុជា ចំពោះភាពជាអ្នកដឹកនាំក្នុងការគាំទ្រដល់ដំណើរវិវឌ្ឍឆ្ពោះទៅរកភាពធន់នៃសេដ្ឋកិច្ច និងការលើកកម្ពស់អតិថិជន»។ នេះបើតាម CMA។
ជាមួយគ្នានេះដែរ សមាគមក៏កំពុងសហការជាមួយអង្គការ Oxfam ក្នុងការលើកកម្ពស់ហិរញ្ញវត្ថុបៃតង និងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការ Water.org ក្នុងការផ្តល់ជំនួយបច្ចេកទេសដើម្បីអភិវឌ្ឍផលិតទឹកស្អាត និងអនាម័យក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុ។
លោកស្រី ឌិត នីតា មានប្រសាសន៍ថា៖ «យើងលើកទឹកចិត្តគ្រឹះស្ថានជាសមាជិករបស់យើងឱ្យចាត់ទុកហិរញ្ញវត្ថុបៃតងថាជាកត្តាចាំបាច់ ដើម្បីឈានទៅរកនិរន្តរភាព ដែលផ្តល់អត្ថប្រយោជន៍ដល់អតិថិជន និងបរិស្ថាន»៕
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Miss Grand មីយ៉ាន់ម៉ា លេចធ្លោ និងឈ្នះមកុដធំៗចំនួន ៥ ទោះអាយុទើប១៨ឆ្នាំក្ដី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូត ផែនដីមានព្រះចន្ទ២ នឹងបន្តរហូតដល់ចុងខែវិច្ឆិកា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម៉ាស៊ីនស្វ័យប្រវត្តិ ថតបានភស្តុងតាងសត្វកម្រ ១០៨ ប្រភេទ ក៏មានហ្វូងសត្វឆ្កែព្រៃចុងក្រោយបង្អស់នៅកម្ពុជា
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ក្រុមហ៊ុនវៀតណាម ដាក់ទុនវិនិយោគជាង $៨០០ លាន លើឧស្សាហកម្មកៅស៊ូនៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគារជាប់គាំងនៅខេត្តព្រះសីហនុ ចាប់ផ្តើមសកម្មភាពសាងសង់ឡើងវិញបណ្តើរៗ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ខណៈរឿង កូនប្រសារស្រី ផ្ទុះល្បីឡើងវិញ អ្នកស្រី ពាន់ ភួងបុប្ផា បង្ហោះសារបែបនេះ ភ្ជាប់ជាមួយលីងរឿងពេញ!
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលរបបខ្យល់មូសុងឦសានខ្លាំងដល់ថ្ងៃទី៦វិច្ឆិកា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ ជាប់ជាង ១០ ម៉ឺននាក់ ក្នុងនោះសិស្សជាប់និទ្ទេស A មានជាង ២ ពាន់នាក់