ព័ត៌មានជាតិ
១០ ខែ ឆ្នាំនេះ ទឹកជំនន់ និងជំនន់ទឹកភ្លៀង មានមនុស្សស្លាប់-របួស ជិត ៣០ នាក់ ប៉ះពាល់ពលរដ្ឋជិត ៦ ម៉ឺនគ្រួសារ
នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៤ នេះ ទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង មានមនុស្សស្លាប់ និងរបួស ២៩ នាក់ ប៉ះពាល់ប្រជាពលរដ្ឋជិត ៦ ម៉ឺនគ្រួសារ ផ្ទះជិត ២ ម៉ឺនខ្នង ជម្លៀសពលរដ្ឋជិត ២ ពាន់គ្រួសារ សន្ទូងជិត ៥ ម៉ឺនហិតា ដំណាំរួមផ្សំជាង ៥ ពាន់ហិតា និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ០៥ វិច្ឆិកា នេះថា រយៈពេល ១០ ខែ ឆ្នាំនេះ ទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង ប៉ះពាល់រាជធានី-ខេត្ត ចំនួន ២៥ ទូទាំងប្រទេស ស្មើនឹង ៨១ ខណ្ឌស្រុក ៣៣៧ ឃុំសង្កាត់ ប៉ះពាល់ប្រជាពលរដ្ឋចំនួន ៥៧ ៣២៩ គ្រួសារ ជម្លៀសប្រជាពលរដ្ឋ ១ ៨៣២ គ្រួសារ ស្លាប់មនុស្ស ២៧ នាក់ និងរបួស ២ នាក់ ផ្ទះ ១៩ ៩២៣ ខ្នង ខូចខាត ៦ ខ្នង សាលារៀន ១៨៤ កន្លែង ជម្លៀសសត្វពាហណៈ ១១ ៧៧៧ ក្បាល ងាប់ ៤ ក្បាល សន្ទូង ៤៨ ៣៦៩ ហិតា ខូចខាត ២៥ ៦៣៥ ហិតា សំណាប ខូចខាត ៥២៧ ហិតា ដំណាំរួមផ្សំ ៥១២៥ ហិតា ខូចខាត ១ ៧៧៨ ហិតា ផ្លូវកៅស៊ូ និងបេតុង ៩១ ៩៣១ ម៉ែត្រ ផ្លូវលំជនបទ ៧៣៨ ៩៥៤ ម៉ែត្រ ខូច ៧ ១០៩ ម៉ែត្រ ស្ពាន ៤១ កន្លែង ទំនប់ ៤៤ ១០៦ ម៉ែត្រ និងបាក់ច្រាំងទន្លេ ១៤ ៧៥១ ម៉ែត្រ។

យោងតាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ០៥ ខែវិច្ឆិកា នេះ បានឲ្យដឹងថា ចាប់ពីថ្ងៃទី ០៥ ដល់ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ កម្ពុជា នឹងភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី ៥០% នៅតំបន់វាលទំនាប ៣០% នៅតំបន់ខ្ពង់រាប និង ១៥% នៅតំបន់មាត់សមុទ្រ ដោយសារកម្ពុជារងសម្ពាធព្យុះទី ២២ ឈ្មោះ ឃីនស៊ីង (Yinxing)៕
អត្ថបទ ៖ សំអឿន





-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង