ជីវិតកម្សាន្ដ
Jason ហក់ទៅវាយតប់ជាមួយអ្នកទស្សនា ក្រោយគេប្រមាថស្នេហាប្អូនប្រុសជាមួយ Taylor Swift
Jason Kelce ដែលជាប្រុសរបស់ Travis Kelce កាលពីពេលថ្មីៗនេះ បានធ្វើឲ្យមានការជជែកវែកញែកយ៉ាងខ្លាំងនៅពេលដែលគាត់បានវាយតប់ជាមួយអ្នកទស្សនាម្នាក់ ខណៈពេលដែលគាត់ចូលរួមការប្រកួតបាល់ទាត់ដែលធ្វើឡើងនៅរដ្ឋ Ohio។
គេបានដឹងថា មូលហេតុដែល Jason បាត់បង់កំហឹងក្នុងកន្លែងមានមនុស្សកកកុញបែបនេះ គឺដោយសារតែគាត់បានលឺពាក្យតិះដៀលរបស់ទស្សនិកជន អំពីរឿងស្នេហារវាងប្អូនប្រុសរបស់គាត់ និងតារាចម្រៀង Taylor Swift ។
បើយោងតាម People កីឡាករ NFL វ័យ ៣៧ឆ្នាំរូបនេះ បានឆក់ទូរស័ព្ទរបស់អ្នកគាំទ្របាល់ទាត់របស់រដ្ឋ Penn State បន្ទាប់ពីបុគ្គលនេះបាននិយាយពាក្យអាក្រក់អំពី Taylor Swift និងប្អូនប្រុសរបស់គាត់។ នៅក្នុងឃ្លិបមួយដែលកំពុងផ្សព្វផ្សាយនៅលើបណ្តាញសង្គម អតីតតារា Philadelphia Eagles អាចត្រូវបានគេឃើញដើរនៅខាងក្រៅកីឡដ្ឋាន ស្របពេលដែលអ្នកគាំទ្រជាច្រើនបានចោមរោមគាត់។
បុរសម្នាក់ឈរនៅពីក្រោយ Jason Kelce ស្រែកនៅខាងក្រោយ ហើយហៅ Travis Kelce ថាជាមនុស្សស្រលាញ់ភេទដូចគ្នា បុរសនោះបានសួរថា៖ “ហេ Kelce តើមានអារម្មណ៍យ៉ាងណាពេលអ្នកណាត់ជួប Taylor Swift?”។
ដំបូង Jason Kelce មានបំណងរំលងវាចោល។ ប៉ុន្តែ មនុស្សម្នាក់នេះត្រូវបានគេនិយាយថានៅតែដេញតាមបងប្រុសរបស់ខ្លួន Travis Kelce ដើម្បីនិយាយពាក្យប្រមាថ។ ប៉ុន្មានវិនាទីក្រោយមក Jason បានងាកមកទាញទូរស័ព្ទចេញពីដៃអ្នកទស្សនា ហើយទះកំផ្លៀងគេដួលទៅដី។ បន្ទាប់ពីត្រូវបានគេចែករំលែកវីដេអូឃ្លិបទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អនឡាញ មានមតិជាច្រើនបានលើកឡើងថានេះជាមេរៀនពេញមួយជីវិតសម្រាប់ទស្សនិកជនម្នាក់នេះ ចំពោះការញុះញង់អ្នកដទៃ ឬប្រមាថកាតទានលើស្នេហារបស់គេ។
បច្ចុប្បន្ននេះ មិត្តប្រុសរបស់ Taylor Swift គឺ Travis Kelce ដែលជាកីឡាករបាល់ទាត់អាមេរិកដ៏ល្បីល្បាញ។ គូស្នេហ៍មួយគូនេះបានប្រកាសពីទំនាក់ទំនងរបស់ពួកគេនៅចុងឆ្នាំ ២០២៣។ គូស្នេហ៍មួយគូនេះតែងតែបង្ហាញវត្តមានរួមគ្នាក្នុងព្រឹត្តិការណ៍នានា បង្ហាញក្តីស្រលាញ់របស់ពួកគេជាសាធារណៈ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយ និងអ្នកគាំទ្រ។
មិនត្រឹមប៉ុណ្ណឹងទេ ទំនាក់ទំនងរបស់ Taylor និង Travis បានបង្កើតការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយអ្នកទាំងពីរមានឥទ្ធិពលវិជ្ជមានទៅលើអាជីពរបស់គ្នាទៅវិញទៅមក។ ទន្ទឹមគ្នានោះដែរ ក៏មានពាក្យចចាមអារ៉ាម និងព័ត៌មានជាច្រើនដែលត្រូវបានចែកចាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយជុំវិញទំនាក់ទំនងនេះ។ ជាពិសេស ពាក្យចចាមអារ៉ាមបែកបាក់របស់អ្នកទាំងពីរ បានបង្កភាពចលាចលនៅក្នុងសហគមន៍អនឡាញ។ យ៉ាងណាមិញ តារាចម្រៀងស្រីរូបនេះបានរំសាយរាល់ពាក្យចចាមអារ៉ាមទាំងអស់យ៉ាងផ្អែមល្ហែមជាមួយមិត្តប្រុសកីឡាករបាល់ទាត់របស់ខ្លួន៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Justin បង្អួតរូបថតគ្រួសារលើកដំបូង ខណៈកូនទើបនឹងកើតក្លាយជាចំណាប់អារម្មណ៍ខ្លាំង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានជាតិ៩ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
សេដ្ឋកិច្ច១ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ