ព័ត៌មានជាតិ
ក្រសួងអប់រំ និងសាកលវិទ្យាល័យជាតិកូរ៉េ ចុះ MOU សាងសង់សាលារៀនទឹកភ្លៀងនៅកម្ពុជា
ក្រសួងអប់រំ យុវជន និងកីឡា រាជបណ្ឌិតសភាកម្ពុជា(RAC) និងសាកលវិទ្យាល័យជាតិសេអ៊ូល(SNU) បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី«ការកសាងសាលារៀនទឹកភ្លៀងចំនួន១០០០ សាលានៅប្រទេសកម្ពុជា» ដើម្បីផ្តល់ទឹកស្អាតដែលមានគុណភាពខ្ពស់ជូនដល់សិស្សានុសិស្ស និងសហគមន៍សាលារៀន។
ពិធីចុះអនុស្សរណៈត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ក្នុងគោលបំណង សហការសាងសង់សាលាទឹកភ្លៀងចំនួន ១,000 សាលារៀននៅក្នុងប្រទេសកម្ពុជា ដើម្បីជួយដោះស្រាយនូវវិបត្តិអាកាសធាតុ និងប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំតាមរបៀបវារៈរបស់អង្គការសហប្រជាជាតិ។
គម្រោងនេះ ក៏ដើម្បីកែតម្រូវនៃការយល់ខុសជាសាធារណៈអំពីទឹកភ្លៀង ដោយផ្តល់ការអប់រំ និងបណ្តុះបណ្តាល បច្ចេកទេសដល់វិស្វករ សាធារណជន និងសិស្សានុសិស្ស និងណែនាំការច្នៃប្រឌិតនូវ បច្ចេកទេសល្អៗ និងសាមញ្ញ ដើម្បីកំណើនសេដ្ឋកិច្ច និងសង្គមក្នុងការបង្កើតប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់ផឹកដោយផ្អែកលើសហគមន៍នៅក្នុងប្រទេសកម្ពុជា។
មានប្រសាសន៍នៅក្នុងពិធីនោះ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការនៃក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថាគម្រោងនេះនឹងឆ្លើយតបទៅនឹងចក្ខុវិស័យរបស់ក្រសួងអប់រំ ក្នុងការលើកកម្ពស់អនុវត្តទឹកស្អាត និងអនាម័យ នៅតាមសាលារៀន ជាពិសេសគាំទ្រដល់ការអនុវត្តស្តង់ដាសាលារៀនគំរូ។ លោកស្រីជឿជាក់ថា គម្រោងនេះ នឹងជួយផ្តល់ផលប្រយោជន៍ដល់សិស្ស និងសហគមន៍សាលារៀនក្នុងប្រទេសកម្ពុជា ដោយផ្តល់លទ្ធភាពទទួលបានទឹកស្អាតដែលមានគុណភាពខ្ពស់ តាមរយៈការអនុវត្តប្រព័ន្ធទឹកសម្រាប់ផឹកនិងសម្រាប់សហគមន៍ ដោះស្រាយបញ្ហាបរិស្ថាន និងសុខភាពសំខាន់ៗ លើកកម្ពស់ការប្រើប្រាស់ធនធានទឹកប្រកបដោយនិរន្តរភាព ដែលមានសារៈសំខាន់សម្រាប់ការសម្របខ្លួនទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
គម្រោងនេះ នឹងរួមចំណែកដោះស្រាយបញ្ហាខ្វះទឹកស្អាតនៅតាមសាលារៀន ជាពិសេសសាលារៀននៅតាមជនបទជាច្រើនខ្វះលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់។
គួរជម្រាបថា តាមរយៈគម្រោងនេះ ភាគីកម្ពុជា និងកូរ៉េខាងត្បូង នឹងចែករំលែកនូវចំណេះដឹងអំពីអាកាសធាតុជាសកល ជាពិសេសការរួមបញ្ចូលគ្នានូវបទពិសោធន៍ពីប្រទេសកម្ពុជា និងប្រទេសកូរ៉េ ជាមួយនឹងបច្ចេកវិទ្យាទំនើប និងបង្កើតបណ្តាញសាលាទឹកភ្លៀងអន្តរជាតិផងដែរ៕
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Miss Grand មីយ៉ាន់ម៉ា លេចធ្លោ និងឈ្នះមកុដធំៗចំនួន ៥ ទោះអាយុទើប១៨ឆ្នាំក្ដី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូត ផែនដីមានព្រះចន្ទ២ នឹងបន្តរហូតដល់ចុងខែវិច្ឆិកា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម៉ាស៊ីនស្វ័យប្រវត្តិ ថតបានភស្តុងតាងសត្វកម្រ ១០៨ ប្រភេទ ក៏មានហ្វូងសត្វឆ្កែព្រៃចុងក្រោយបង្អស់នៅកម្ពុជា
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ក្រុមហ៊ុនវៀតណាម ដាក់ទុនវិនិយោគជាង $៨០០ លាន លើឧស្សាហកម្មកៅស៊ូនៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគារជាប់គាំងនៅខេត្តព្រះសីហនុ ចាប់ផ្តើមសកម្មភាពសាងសង់ឡើងវិញបណ្តើរៗ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ខណៈរឿង កូនប្រសារស្រី ផ្ទុះល្បីឡើងវិញ អ្នកស្រី ពាន់ ភួងបុប្ផា បង្ហោះសារបែបនេះ ភ្ជាប់ជាមួយលីងរឿងពេញ!
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលរបបខ្យល់មូសុងឦសានខ្លាំងដល់ថ្ងៃទី៦វិច្ឆិកា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ ជាប់ជាង ១០ ម៉ឺននាក់ ក្នុងនោះសិស្សជាប់និទ្ទេស A មានជាង ២ ពាន់នាក់