Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌ ៧ មករា ចាត់វិធានការដាក់រនាំងរំដោះចិញ្ចើមផ្លូវលេខ ១៦៤ សាលាបាក់ទូក ដើម្បីឲ្យសិស្សងាយស្រួលធ្វើដំណើរ

បានផុស

នៅ

កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ ៧ មករា បាន​ចុះ​ចាត់វិធានការ​ក្ដៅ ដោយ​ដាក់​រនាំង​ចង​ខ្សែ មិន​អនុញ្ញាត​ឲ្យ​លក់ដូរ​ធ្វើ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​សាធារណៈ បង្ក​ការ​កកស្ទះ​ចរាចរណ៍​ទៀត​ឡើយ ក្រោយ​អាជ្ញាធរ​ចុះ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ដល់​ក្រុម​អាជីវក​ជា​ញឹកញាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី ៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ នេះ ក្រោយ​ទទួល​បាន​ការ​ណែនាំ​ពី​សាលា​រាជធានី​ភ្នំពេញ លោក ថេង សុថុល អភិបាល​ខណ្ឌ ៧ មករា បាន​ចាត់​ឲ្យ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​តាម​បណ្ដោយ​ផ្លូវ​លេខ ១៦៤ ជាប់​របង​សាលាបឋមសិក្សា​បាក់​ទូក មូលដ្ឋាន​សង្កាត់​វាលវង់ ខណ្ឌ ៧ មករា ដោយ​ចាត់វិធានការ​ដាក់​រនាំង​រំដោះ​ចិញ្ចើម​ផ្លូវ​តំបន់​សាលា​បាក់​ទូក ដើម្បី​ឲ្យ​សិស្ស​ងាយស្រួល​ធ្វើដំណើរ និង​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ សោភ័ណភាព​ល្អ​ប្រសើរ​ផង​ដែរ។

គួរ​បញ្ជាក់​ថា រដ្ឋបាល​ខណ្ឌ ៧ មករា ក្រោម​ការ​ដឹកនាំ​របស់ លោក ថេង សុថុល អភិបាល​ខណ្ឌ ៧ មករា បាន​បន្ត​យកចិត្តទុកដាក់​ជាប់​ជាប្រចាំ​ផង​ដែរ ដោយ​កន្លងទៅ​បាន​ធ្វើការ​ផ្លាស់ប្ដូរ​ការ៉ូឡា​ចាស់ ដាក់​ការ៉ូឡា​ថ្មី នៅមុខ​វិទ្យាល័យ​បាក់​ទូក ដើម្បី​សោភ័ណភាព​សាលារៀន ក៏ដូចជា​សម្រាប់​សិស្ស​ងាយស្រួល​ធ្វើដំណើរ។

គួរ​បញ្ជាក់​បន្ថែម​ថា កន្លងទៅ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ សង្កាត់​វាលវង់ ដែល​ដឹកនាំ​ផ្ទាល់​ដោយ លោក សេង ជី ចៅសង្កាត់​វាលវង់ ចុះ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ដល់​ក្រុម​អាជីវករ​មួយ​ចំនួន​បាន​យក​ផ្លូវ​ធ្វើ​អាជីវកម្ម​លក់ដូរ​តាម​បណ្ដោយ​ផ្លូវ​លេខ ១៦៤ ជាប់​របង​សាលាបឋមសិក្សា​បាក់​ទូក ធ្វើ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​សាធារណៈ បង្ក​ការ​កកស្ទះ​ចរាចរណ៍​ជា​ញឹកញាប់ ដោយ​ធ្វើ​កិច្ច​សន្យា​មិន​អនុញ្ញាត​ឲ្យ​លក់ដូរ និង​តាំងរបស់​របរ​លក់​មក​លើ​ផ្លូវ​សាធារណៈ​បែបនេះ​បន្ត​ទៀត​ឡើយ បើ​ពុំ​ដូចនេះ​ទេ អាជ្ញាធរ​សង្កាត់ នឹង​រាយការណ៍​បន្ត​ដល់​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ចុះ​ធ្វើការ​ចាត់​វិធានការ​រដ្ឋបាល តែ​ក្រុម​អាជីវក​មួយ​ចំនួន ហាក់​មិន​ចូលរួម​ជាមួយ​អាជ្ញាធរ​ឡើយ ដោយ​បន្ត​ដាក់​តាំង​លក់​របស់របរ​នៅ​លើ​ចិញ្ចើម​ផ្លូវ លើស​ពី ១ ភាគ ៣។ ចំណែក​អ្នកខ្លះ​ទៀត បាន​ដាក់​លក់​លើ​ផ្លូវ​តែម្ដង ដោយ​បង្ក​ការ​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង ជាពិសេស​ចំណុច​ផ្លូវ​លេខ ១៦៤ ជាប់​របង​សាលា​បឋម​សិក្សា​បាក់​ទូក ដាក់​រទេះ​លក់​លើ​ផ្លូវ បង្ក​ការ​កកស្ទះ ពេល​សិស្ស​ចេញចូល​ពី​សាលា លំបាក​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង ឬ​អាច​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​ផង​ដែរ៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ដាអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ពេញចិត្តប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ ជាសមិទ្ធិផលថ្មីបង្កើតឡើងដោយកូនខ្មែរ

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរខេត្តកណ្ដាលប្រាប់ពលរដ្ឋឃុំព្រៃពួច ស្រុកអង្គស្នួល មកផ្ទៀងផ្ទាត់ឯកសារវិនិច្ឆ័យក្បាលដី

ព័ត៌មានជាតិ៤ ម៉ោង មុន

ដល់​រដូវ​សត្វ​ក្រៀល​ បន្លាស់​ទី​មក​ដល់​អន្លង់​ព្រីង ខណៈ​សត្វ​កម្រ​ទម្លាប់​ដេកជាប់​ដី ​ក្លាយ​ជា​ទស្សនីយភាព​ទាក់ទាញ​ទេសចរ​ឆ្ងាយ​ជិត​មក​ទស្សនា​

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងខេត្តកណ្ដាល ផ្ដាំអាជ្ញាធរជាប់ព្រំដែន រឹតបន្តឹងលើជនបរទេសដែលលួចជ្រៀតចូលខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម