Connect with us

ព័ត៌មានអន្ដរជាតិ

អវកាសយានិក​អាមេរិក​២​រូប ដែល​ជាប់​ខ្លួន​ក្នុង​លំហ បោះឆ្នោត​យ៉ាង​ដូចម្ដេច?

បានផុស

នៅ

ពលរដ្ឋ​​អាមេរិក បាន​ចាប់ផ្ដើម​​​នាំ​គ្នា​ទៅ​បោះឆ្នោត​ជ្រើសរើស​មេ​ដឹក​នាំ​ថ្មី​​ នា​ថ្ងៃ​ទី​៥​ខែ​វិច្ឆិកា​ឆ្នាំ​២០២៤​នេះ ហើយ​សូម្បី​តែ​អវកាសយានិក​២​​រូប​ដែល​កំពុង​ជាប់​គាំង​ខ្លួន​នៅ​លើ​ស្ថានីយ​អវកាស​​​អន្តរជាតិ (ISS) ក៏​​អាច​ចូលរួម​នៅ​​ក្នុង​ការ​បោះឆ្នោត​នេះ​ផង​ដែរ។

លោក​ស្រី Sunita “Suni” Williams និង​លោក Barry “Butch” Wilmore (រូបភាព៖ NASA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Barry “Butch” Wilmore និង​លោក​ស្រី Sunita “Suni” Williams ដែល​​បាន​ជួប​ប្រទះ​នឹង​បញ្ហា​បច្ចេកទេស ហើយ​កំពុង​ជាប់​ខ្លួន​នៅ​លើ​ស្ថានីយ ISS នឹង​ត្រូវ​ធ្វើការ​បោះឆ្នោត​ពី​លើ​អវកាស​​ដូច​ទៅ​នឹង​​ពលរដ្ឋ​អាមេរិក​ផ្សេង​​អ៊ីចឹង​ដែរ។

តាម​រយៈ​​សន្និសីទ​​កាសែត​ជាមួយ​អង្គការ​ណាសា (NASA) លោកស្រី Williams បាន​និយាយ​ថា លោកស្រី​មាន​សេចក្ដី​រំភើប​ដែល​អាច​បោះឆ្នោត​ពី​លើ​គន្លង​ផែន​ដី។

ដំណើរការ​បោះឆ្នោត​​​របស់​អវកាសយានិក នឹង​ធ្វើ​​ឡើង​ដោយ​សម្ងាត់ និង​តាម​រយៈ​ប្រព័ន្ធ​ផ្កាយរណប។ មុន​ដំបូង អវកាសយានិក​ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ «សន្លឹក​ឆ្នោត​អវត្តមាន» ដែល​​ពួក​គេ​អាច​ធ្វើ​​ការ​បំពេញ​តាម​រយៈ​សារ​អេឡិចត្រូនិច​ខណៈ​កំពុង​ស្ថិត​នៅ​លើ​​ស្ថានីយ​អវកាស​អន្តរជាតិ។ NASA នឹង​រៀបចំ​ទុក​ដាក់​ទិន្នន័យ​​នេះ​លើ​​​កុំព្យូទ័រ ហើយ​បញ្ជូន​វា​​តាម​​ភ្នាក់ងារ​ប្រព័ន្ធ​រ៉ាដា Near Space Network ​​​របស់​ខ្លួន។ បន្ទាប់​មក ទិន្នន័យ​នេះ នឹង​ផ្ញើ​បន្ត​តាម​​ប្រព័ន្ធ​ផ្កាយរណប Tracking and Data Relay Satellite System (TDRSS) ទៅ​កាន់​​មជ្ឈមណ្ឌល​ White Sands Test Facility របស់ NASA នៅ​រដ្ឋ New Mexico មុន​​ផ្ញើ​បន្ត​ទៅ​កាន់​មជ្ឈមណ្ឌល Mission Control នៅ​ទីក្រុង Houston រដ្ឋ​តិចសាស់។ ចុង​ក្រោយ ​ទិន្នន័យ​នៃ​សន្លឹក​ឆ្នោត​​របស់​អវកាសយានិក នឹង​ត្រូវ​​​បញ្ជូន​ទៅ​​កាន់​មណ្ឌល​បោះឆ្នោត​របស់​ពួក​គេ​រៀងៗ​ខ្លួន។

គួរ​​បញ្ជាក់​ថា នេះ​មិន​មែន​ជា​លើក​ដំបូង​​ទេ ដែល​​អវកាសយានិក​អាមេរិក​ធ្វើ​ការ​បោះឆ្នោត​ពី​លំហ។ ការ​បោះឆ្នោត​ពី​លំហ​បែប​នេះ កើត​មាន​តាំង​ពី​ឆ្នាំ​១៩៩៧​មក​ម៉្លេះ ហើយ​​​អវកាសយានិក​ដំបូង​គេ​ដែល​បាន​បោះឆ្នោត​ពី​លំហ គឺ​ ​លោក David Wolf។ ការ​បោះឆ្នោត​ពី​លំហ​ចុង​ក្រោយ​គេ គឺ​នៅ​អំឡុង​ឆ្នាំ​២០២០ នៅ​ពេល​​ដែល​លោកស្រី Kate Rubins កំពុង​បំពេញ​បេសកកម្ម​នៅ​លើ​ ISS៕

ដោយ៖ ឈាង

ចុច​អាន៖ ថា​ទៅ​តែ​៨​ថ្ងៃ​ទេ តែ​អវកាសយានិក​២​រូប​ជាប់​​ក្នុង​លំហ​​ដល់ឆ្នាំ​២០២៥​ទើប​ត្រឡប់​​វិញ​បាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្យុះទី២២ ឈ្មោះ ឃីនស៊ីង នឹងជះឥទ្ធិពលលើកម្ពុជា​ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៧វិច្ឆិកា

ព័ត៌មានជាតិ២០ ម៉ោង មុន

Breaking News! បុគ្គល លី សាម៉េត ត្រូវសមត្ថកិច្ចនាំខ្លួនពីខេត្តព្រះសីហនុ ឆ្ពោះមករាជធានីភ្នំពេញដើម្បីបន្តនីតិវិធី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្រោយតុលាការឱ្យនៅក្រៅឃុំ លោក ម៉ិច ដារ៉ា ត្រូវបានសម្ដេចធិបតី អនុញ្ញាតឱ្យជួបជជែកពីបញ្ហាសិទ្ធិសេរីភាព ទំនួលខុសត្រូវអ្នកសារព័ត៌មាន

ព័ត៌មានជាតិ៥ ម៉ោង មុន

១០ ខែ ឆ្នាំនេះ ទឹកជំនន់ និងជំនន់ទឹកភ្លៀង មានមនុស្សស្លាប់-របួស ជិត ៣០ នាក់ ប៉ះពាល់ពលរដ្ឋជិត ៦ ម៉ឺនគ្រួសារ

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាលរាជធានី បានបញ្ជូនខ្លួនលោក លី សាម៉េត ដល់តុលាការហើយនៅព្រឹកថ្ងៃទី៥វិច្ឆកានេះ

Sokha Hotels

ព័ត៌មានពេញនិយម