Connect with us

សន្តិសុខសង្គម

ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ ប្រធានប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ​កម្ពុជា អញ្ជើញចូលរួមពិធីបើកមហាសន្និបាតស្ថាប័ននគរបាលអន្តរជាតិលើកទី៩២

បានផុស

នៅ

ផ្អែកតាមកម្មវិធី និងរបៀបវារ:ដែលបានកំណត់ នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា បានអញ្ជើញចូលរួមពិធីបើក​មហាសន្និបាតស្ថាប័ននគរបាលអន្តរជាតិលើកទី៩២ ប្រព្រឹត្តទៅនៅទីក្រុង Glasgow ប្រទេសស្តុតឡែន នៃចក្រភពអង់គ្លេស ដែលមានសមាជិកចូលរួម១៧៨/១៩៦ប្រទេស ប្រតិភូចូលរួមសរុបជាង៩០០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អញ្ជើញជាគណ:អធិបតីនៅក្នុងពិធីបើកវេទិកាប្រចាំឆ្នាំរបស់ស្ថាប័ននគរបាលអន្តរជាតិឆ្នាំ២០២៤នេះរួមមាន៖ ប្រធានស្ថាប័ននគរបាលអន្តរជាតិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននគរបាលអន្តរជាតិ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយករដ្ឋមន្ត្រី នៃចក្រភពអង់គ្លេស ដែលបានសម្តែងនូវមតិស្វាគមន៍ និងសុន្ទរកថា គន្លឹះផ្តោតសំខាន់លើតម្រូវការចាំបាច់ និងប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការក្នុងចំណោម អង្គភាពនគរបាលអន្តរជាតិ នៃប្រទេសជាសមាជិក ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ក្នុងបុព្វហេតុសន្តិសុខ និងសុវត្ថិភាពពិភពលោកទាំងមូល។

នៅក្នុងសុន្ទរកថា បើកមហាសន្និបាតនេះផងដែរ លោក Keir Starmer នាយករដ្ឋមន្ត្រី នៃចក្រភពអង់គ្លេស បានសង្កត់ធ្ងន់ទៅលើការរីករាលដាលគ្មានព្រំដែនកំណត់នូវប្រភេទបទល្មើសបច្ចេកវិទ្យា ដែលត្រូវបានប្រើប្រាស់ជាមធ្យោបាយ​ប្រព្រឹត្តអំពើភេរវកម្មការឆបោក ឆ្លងដែន ការរត់ពន្ធ និងជួញដូរមនុស្ស បទល្មើសគ្រឿងញៀន ដែលកិច្ចការទាំងនេះ ទាមទារឱ្យមានការលើកកម្ពស់ភាពជាដៃគូ និងកិច្ចសហការលើគ្រប់វិស័យក្នុងចំណោមប្រទេសជាសមាជិក ដើម្បី កសាងបាននូវពិភពលោកប្រកបដោយសុវត្ថិភាព ជូនប្រជាពលរដ្ឋនៃប្រទេសជាសមាជិកទាំងអស់។

បន្ទាប់ពីបញ្ចប់កម្មវិធីបើក ប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ក៏ដូចជាបណ្តាប្រតិភូនៃប្រទេសជាសមាជិកផ្សេងទៀត បានបន្តចូលរួមអនុម័តរបៀបវារ: និងពិនិត្យលើសេចក្តីព្រាងខ្លឹមសារ នៃសេចក្តីសម្រេចមួយចំនួន ដែលនឹងត្រូវដាក់ជូនអង្គមហាសន្និបាតបោះឆ្នោតសម្រេចដោយសំឡេង ២/៣ នៃប្រទេសជាសមាជិកដែលមានវត្តមាន។
ក្នុងអំឡុងពេលមមាញឹកនេះដែរ ឯកឧត្តម ប្រធានប្រតិភូ ក៏បានទទួលជួបសំណេះសំណាលទ្វេភាគីជាមួយប្រតិភូនគរបាលជាតិប្រទេសតួកគី និងកាណាដា ដើម្បីជាការលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងសកម្មឡើងថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

បាក់​​អណ្តូងរ៉ែ​មាស​​នៅ​ប្រទេស​​​ម៉ាលី​ សម្លាប់​មនុស្សជាង​៤០នាក់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មន្ត្រី​សំខាន់ៗ​របស់​​ពូទីន​ចេញ​ទៅ​អារ៉ាប៊ី សាអូឌីត​ ក្នុងបុព្វហេតុ​​ជំនួប​កំពូល «ត្រាំ-ពូទីន»

សន្តិសុខសង្គម៦ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនី ឆេះហាងលក់ស្បែកជើង ១ កន្លែង នៅខណ្ឌបឹងកេងកង

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកបណ្ឌិត ហ៊ឺ វីរៈ សង្ឃឹមថា វគ្គបណ្ដុះបណ្ដាលជំនាញពិធីករ-ពិធីការិនី នឹងពង្រឹងទេពកោសល្យមន្ត្រីលើការសរសេរព័ត៌មានប្រកបដោយវិជ្ជាជីវៈខ្ពស់

សេដ្ឋកិច្ច៧ ម៉ោង មុន

គម្រោងសាងសង់ស្ពានចាក់អង្រែ-ព្រែកប្រាសម្រេចបានជាង ២០ ភាគរយ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​ថាក់ស៊ី​នដែលកំពុង​ឡើង​ប្រ​ជាប្រិយភាព​ត្រូវ​​ហាម​ចូល​កម្ពុជា​និង​​​​​ទៅកាន់​វៀតណាម

រ៉ែមាស
ព័ត៌មានជាតិ១៤ ម៉ោង មុន

យុវតី​​វ័យ​ជាង ២០​ ឆ្នាំ ប្រាប់​បទពិសោធន៍​ បើក​រថយន្ត​បែន​​​តម្លៃ​ជាង ១ លានដុល្លារ ដឹក​រ៉ែមាស​ជម្នះ​ការ​មើលស្រាល​ពី​មជ្ឈដ្ឋាន​ទូទៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​ក្រោយ​ផ្តាច់​ភ្លើង​​និង​អ៊ីនធឺណិត​នៅ​ព្រំដែន​មីយ៉ាន់ម៉ា ថៃត្រៀម​ធ្វើ​ដូចគ្នា​នៅ​ព្រំដែន​កម្ពុជា​

ជីវិតកម្សាន្ដ១២ ម៉ោង មុន

ស្ថានភាពជំងឺតារាកំប្លែង នាយ កុយ កាន់តែប្រសើរច្រើន ត្រៀមវិលមកកម្ពុជាឆាប់ៗ នេះ

សន្តិសុខសង្គម៨ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះល្វែង ០១ ខ្នង ខូចខាតសម្ភារៈស្ទើរតែទាំងស្រុង

Sokha Hotels

ព័ត៌មានពេញនិយម