សេដ្ឋកិច្ច
អ្នកឧកញ៉ា ម៉ុង ឫទ្ធី បង្ហាញភស្តុតាង លោក មិនគេចវេសក្នុងការទទួលខុសត្រូវ រឿងលេចធ្លាយសារធាតុពុលពីរោងចក្រប្រេងដូង
អ្នកឧកញ៉ា ម៉ុង ឫទ្ធី នៅថ្ងៃទី ០៥ ខែវិច្ឆិកានេះ បានបង្ហាញភស្ដុតាងថា លោក មិនបានគេចវេសក្នុងការទទួលខុសត្រូវ ករណីរោងចក្រចម្រាញ់ដូងប្រេងរបស់លោកនៅខេត្តព្រះសីហនុ បញ្ចេញកាកសំណល់រាវ ចូលទឹកធ្វើឱ្យងាប់ត្រី។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី អះអាងបន្ទាប់ពីមជ្ឈដ្ឋានមួយចំនួនបានចោទប្រកាន់ថា លោកគេចវេសមិនទទួលខុសត្រូវ ជុំវិញការលេចធ្លាយកាកសំណល់រាវ។
អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានឱ្យដឹងថា៖ «ចាប់ពី ឆ្នាំ១៩៩៦-២០២៤ គុណដ៏ធំធេងដែលលោកបានកសាង លើវិស័យកសិកម្ម កសិឧស្សាហកម្មមកលើជាតិ និងប្រជាជនកម្ពុជា គ្រាន់តែមានករណីនេះកើតឡើងភ្លាម មានអ្នកស្នេហាជាតិច្រើនណាស់ ទាំងគ្នាឯងផង ទាំងគ្នាគេផងមកសាកសួរជីកឬស ជីកគល់ក្នុងគោលបំណងបំផ្លាញតែម្តង តែខ្ញុំមិនមានប្រតិកម្មតបតទៅវិញអ្វីទាំងអស់»។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានទុកពេលឱ្យសាមីក្រសួង ដែលមានការពាក់ព័ន្ធដោះស្រាយទៅតាមនិតិវិធី និងផ្ដាំឱ្យអ្នករិះគន់លោក កុំតាំងខ្លួនឯងជាអ្នកស្រឡាញ់ជាតិ និងប្រជាជនកម្ពុជា។
អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានឱ្យដឹងថា បច្ចុប្បន្ន ក្រុមហ៊ុន ម៉ុង ឫទ្ធី វិនិយោគទុនដំណាំដូងកម្ពុជា បានផ្តល់ការងារដោយផ្ទាល់ដល់បុគ្គលិក កម្មករប្រមាណជាង២,000នាក់ និងដោយប្រយោលប្រមាណជាង៨,០០០នាក់។
អ្នកឧកញ៉ា ម៉ុង ឫទ្ធី៖ «នៅពេលនេះយេីងបានទប់ទំនប់ដែលបានបាក់រួចរាល់ជាស្ថាពរ ធ្វើឱ្យស្ថានភាពងាកមករកភាពប្រក្រតីឡេីងវិញ ព្រមទាំងសងសំណងការខូចខាតដល់រដ្ឋ និងប្រជាជន ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត»។

ក្រសួងបរិស្ថានបានអនុវត្តវិធានការដោយពិន័យប្រាក់ ៤០ លានរៀល ទៅលើក្រុមហ៊ុនចម្រាញ់ដូងប្រេងរបស់អ្នកឧកញ៉ា ម៉ុង ឫទ្ធី ស្ថិតនៅភូមិអន្លង់ក្រពើ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បន្ទាប់ពីរោងចក្រនេះ បានបញ្ចេញកាកសំណល់រាវចូលទៅក្នុងស្ទឹងព្រែក កំពង់សីលា បង្កការពុលទឹក និងងាប់ត្រី៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ