Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតីស៊ែប៊ី៖ ការបោះឆ្នោត​អាមេរិកអាច​នាំ​សន្តិភាព​ឬ​សង្គ្រាម​លោក​លើក​ទី៣​

បានផុស

នៅ

ការ​បោះឆ្នោតប្រធានាធិបតី​សហរដ្ឋ​​អាមេរិក​​លើក​ទី​៦១​ដើម្បី​ជ្រើស​​​ប្រធានាធិបតី​​​ទី​៤៧ បាន​ក្លាយ​ជា​ប្រវត្តិសាស្រ្ត​សំខាន់​បំផុត​​សម្រាប់​មនុស្ស​ជាតិ​នៅ​លើ​ភព​ផែនដីនេះដែ​ល​កំពុង​ប្រឈម​​វិបត្តិ​សង្គ្រាម​ដ៏ធ្ងន់​ធ្ងរ​​។ ការ​បោះឆ្នោត​នេះ​​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​នាំមក​នូវសន្តិភាពដោយ​បញ្ចប់​សង្គ្រាម​ដែលញំ​​ញី​ពិភពលោក​អស់​រយៈពេល​ជិត​៣ឆ្នាំ​និង​រីកសាយ​ទៅ​កាន់តំបន់​ជាច្រើន​ទៀត ឬក៏​អាច​​ថា ជា​ដំណើរទៅរក​សង្គ្រាម​លើក​ទី​៣​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Aleksandar Vucic ប្រធានាធិបតី​ស៊ែប៊ីដែល​មាន​និន្នាការ​​​គាំទ្រ​រុស្ស៊ី​​ ត្រូវ​បាន​ដក​ស្រង់​សម្តី​ដោយ​ទូរទស្សន៍ TV Happy ដែល​បាន​ផ្សាយ​ថា​ ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​​នឹង​ក្លាយជា​ការសម្រេចចិត្ត​សម្រាប់​មនុស្សជាតិ​ទាំងអស់ថា «វា​នឹង​នាំមក​នូវ​សន្តិភាព ឬ​ការផ្លាស់ប្តូរ​ឆ្ពោះទៅរក​សង្គ្រាមលោកលើកទី៣»​។

បើទោះបី​ជា​​​ប្រធានាធិបតីស៊ែប៊ី​ មិនបាន​លើក​​​​ឈ្មោះ​ចំៗ​​ចំពោះ​បេក្ខជន​​ដែល​អាច​​​​នាំ​ទៅរកសន្តិភាព​ឬ​សង្គ្រាម​លោក​លើក​ទី៣ ប៉ុន្តែ​គេ​អាច​ដឹងថា លោក​ទំនង​សំដៅលើបេក្ខភាព​​លោកស្រី កាម៉ាឡា ហារីស នាំ​មក​នូវសង្គ្រាម​លោក​លើក​ទី៣ ព្រោះ​ថា សង្គ្រាម​នេះ​កើត​ឡើង​ក្នុងអំឡុង​ពេលដែល​លោកស្រី​កាន់​អំណាច​ជាមួយ​លោក​ ចូ បៃដិន ខណៈដែល​លោក​ ដូណាល់ ត្រាំ ហាក់បាន​បញ្ចេញ​វោហារស័ព្ទ​បញ្ចប់សង្គ្រាម​​ក្នុងពេល​ដែលលោក​ឈ្នះឆ្នោត​។

​លោកស្រី កាម៉ាឡា ហារីស តែ​ង​បង្ហាញ​ជំហរ​​គាំទ្រ​អ៊ុយក្រែន​ក្នុងការ​ធ្វើសង្គ្រាម​ដើម្បីសេរី​ភាព​របស់​ពួកគេ ខណៈដែលសង្គ្រាម​នៅមជ្ឈិមបូព៌ាក៏​បង្ហាញ​ពីការ​ការពារ​ខ្លួន​របស់​អ៊ីស្រាអែល​ពី​ការ​វាយប្រហារ​របស់​ក្រុមសកម្ម​ជន​ហាម៉ាស។​

លោក Vucic ត្រូវ​បាន​ដកស្រង់​សម្តី​បន្ត​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS ​ដូច​និយាយថា៖​«ការបោះឆ្នោតនេះពិតជាមានសារៈសំខាន់បំផុត។ ប្រហែលជាការបោះឆ្នោតដ៏សំខាន់បំផុត​ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដែលអាចនាំទៅរកសន្តិភាព ឬសង្រ្គាម។ វា​ប្រហែល​កើតឡើង។ វាមិនប្រាកដទេ ប៉ុន្តែវាអាចកើតឡើងដែលការបោះឆ្នោតនេះនាំមកនូវសន្តិភាព ឬបន្តសង្គ្រាម​ដែល​អាច​នឹង​កើត​មាន​ក្នុង​សង្គ្រាម​លោក​លើក​ទី​បី»​។

ប្រជាជន​អាមេរិក​​​ដែល​មាន​សិទ្ធិបោះឆ្នោត​​ជាង​១៦០​លាន​នាក់ នឹងកំណត់​ជោគវាសនា​​​​របស់​បេក្ខជន​ប្រធានាធិបតីសហរដ្ឋ​អាមេរិក​ពីរ​រូប​គឺ​ លោកស្រី កាម៉ាឡា ហារីស តំណាង​គណបក្ស​ប្រជាធិបតេយ្យ ​និង​កំពុង​កាន់​ដំណែង​អនុប្រធានាធិបតីស្រាប់ ឬ​ក៏​ លោក ដូណាល់ ត្រាំ​ ដែលជា​អតីតប្រធានាធិបតី​​សហរដ្ឋ​អាមេរិក​ចន្លោះ​ឆ្នាំ​២០១៧ ដល់​២០២១ សម្រាប់​​​កាន់ដំណែង​កៅអីសេតវិមានរយៈពេល​៤​ឆ្នាំ​ចាប់​ពីដើម​ឆ្នាំ​២០២៥ ដល់​​ឆ្នាំ​២០២៨៕​

ដោយ​ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្យុះទី២២ ឈ្មោះ ឃីនស៊ីង នឹងជះឥទ្ធិពលលើកម្ពុជា​ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៧វិច្ឆិកា

ព័ត៌មានជាតិ២៤ ម៉ោង មុន

Breaking News! បុគ្គល លី សាម៉េត ត្រូវសមត្ថកិច្ចនាំខ្លួនពីខេត្តព្រះសីហនុ ឆ្ពោះមករាជធានីភ្នំពេញដើម្បីបន្តនីតិវិធី

សន្តិសុខសង្គម៤ ម៉ោង មុន

មន្ត្រីជំនាញសម្រេចផ្អាកចរាចរណ៍រថយន្ដធុនធ្ងន់គ្រប់ប្រភេទឆ្លងកាត់ផ្លូវជាតិលេខ៣ដោយសារជំនន់ទឹកភ្លៀង

ព័ត៌មានជាតិ២៣ នាទី មុន

តុលាការសម្រេចឃុំខ្លួនបុគ្គល លី សាម៉េត នៅពន្ធនាគារព្រៃស

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក លីវ វណ្ណថេង ក្លាយជាអភិបាលស្រុកល្វាឯម ជំនួសលោក កន សុខកាយ ដែលរបូតតំណែងព្រោះសូកលុយ លោក លី សាម៉េត ៣០ម៉ឺនដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម