ព័ត៌មានជាតិ
ប្រជាកសិករម្នាក់នៅស្រុកថ្មគោល អាចរកចំណូលពីបន្លែស្ពៃក្រញាញ់បានចន្លោះពី១ពាន់ដុល្លារ ដល់ជិត៥ពាន់ដុល្លារក្នុងមួយខែ
លោក សោម ចាន់ថា អាយុ៥២ឆ្នាំ ជាកសិករ និងជាអនុប្រធានសហគមន៍ តាសីសាមគ្គី រស់នៅភូមិតាសី ឃុំតា
ម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង បានប្រាប់ឲ្យថា រយៈពេលចុងក្រោយនេះ បន្លែស្ពៃក្រញ៉ាញ់ មានការខ្វះខាតមិនមានតាមតម្រូវការទីផ្សារ ទើបបន្លែស្ពៃប្រភេទនេះមានតម្លៃល្អ។ លោកថា ដោយសារលោកបានមើលឃើញអំពីការខ្វះខាតនៅលើទីផ្សារនេះ ទើបលោកបានដាំបន្លែស្ពៃនេះ លើផ្ទៃដី ២៥០ម៉ែត្រការ៉េ និងមានរោងសំណាញ់១៦ខ្នង តែលោកថា
ត្រូវចំណាយលើការសាងសង់រោង ខណៈកសិករមួយចំនួនមិនសូវមានថវិកាក្នុងការសាងសង់នោះដែរ។
កសិកររូបនេះបន្តថា ការចំណាយថវិកាសាងសង់រោងសំណាញ់ ដើម្បីដាំបន្លែឲ្យមានសុវត្ថិភាពទាំងគុណភាព និងបរិមាណ គឺកសិករគួរតែចំណាយ ព្រោះការធ្វើរោងវាចំណេញក្នុងការដាំដុះបានគ្រប់រដូវកាល មិនថាខែប្រាំង ឬខែវស្សានោះទេយើងអាចដាំបាន និងអាចជួយកាត់បន្ថយទឹក ថ្នាំពុល ពិសេសកម្លាំងពលកម្ម ក៏មិនចំណាយលើដំណាំដែលដាំក្នុងរោងនេះប៉ុន្មានដែរ។ លោកថា ពាក់ព័ន្ធនិងបច្ចេកទេសក្នុងការដាំបន្លែក្នុងផ្ទះសំណាញ់នេះ ដំបូងត្រូវសាងសង់រោង រៀបចំដី ទុយោទឹក ទើបដាក់គ្រាប់ពូជដាំតែម្តង ដោយប្រើរយៈពេល២៨-៣០ថ្ងៃ អាចប្រមូលផលបានហើយ។ ចំពោះការថែទាំវិញ យើងត្រូវប្រើជីអាចម៍គោ តែត្រូវធ្វើជាជីកំប៉ុសជាមុនសិន ទើបយកមកប្រើប្រាស់លើដំណាំបន្លបានហុចផលល្អ បើប្រើអាចម៌គោភ្លាមៗក៏មិនល្អដែរ តែបើសម្រាប់លោក លើផ្ទៃដី២៥០ការ៉េ លោកបានប្រើអាចម៍គោចំនួន៥០០គីឡូក្រាម ដើម្បីកាត់បន្ថយការប្រើប្រាស់ជីគីមី មួយចំនួន ហើយប្រើប្រាស់បន្តិចបន្តួច ដើម្បីជួយពន្លឿនក្នុងការដាំដុះឲ្យលឿនជាងមុន។
លោកបន្តថា បច្ចុប្បន្នស្ពៃក្រញាញ់ ទីផ្សារបានកុម្ម៉ង់ សហគមន៍របស់លោក១ថ្ងៃ១តោន តម្លៃ៣៥០០រៀលក្នុង១គីឡូក្រាម ខណៈការប្រមូលផលរបស់លោក បាន៥០០គីឡូក្រាមក្នុងមួយថ្ងៃ ហើយក្រៅពីទីផ្សារក្នុងខេត្តបាត់ដំបង ក៏បាននាំចេញទៅបណ្ដារាជធានីខេត្តមួយចំនួនផងដែរ ដូចជា រាជធានីភ្នំពេញ បន្ទាយមានជ័យ សៀមរាប និងប៉ោយប៉ែត ជាដើម។ លោកថា “ចំពោះតម្រូវការមិនខ្វះទេទីផ្សារ គឺខ្វះតែស្ពៃមិនមានគ្រប់ចំនួនសម្រាប់ផ្គត់ផ្គង់ទៅវិញទេ”។
លោក សោម ចាន់ បញ្ជាក់ថា ក្នុងមួយវគ្គ ឬក្នុងមួយខែៗ លោកប្រមូលទិន្នផលស្ពៃក្រញាញ់បានចំណូល២០០០ដុល្លារ ហើយបើសិនជាស្ពៃក្រញាញ់ធ្លាក់តម្លៃ យ៉ាងហោចក៏ក្នុងមួយវគ្គអាចលក់បានតម្លៃចាប់ពី១០០០ដុល្លារទៅ១៥០០ដុល្លារដែរ។
លោកអះអាងថា ការដាំបន្លែក្នុងផ្ទះសំណាញ់នេះ កម្ររធ្លាក់ចុះដល់ក្រោម១០០០ដុល្លារណាស់ក្នុង១វគ្គ ឬ១ខែ មានតែខែខ្លះអាចប្រមូលទិន្នផលបានខ្ពស់ ចំណូលឡើងរហូតដល់ជិត៥០០០ដុល្លារក៏មាន។ ក្នុងនោះលោកក៏បានអំពាវនាវដល់ប្រជាកសិករទាំងអស់ ងាកមកដាំបន្លែសុវត្តិភាព ដើម្បីឲ្យអ្នកយទទួលទានបានសុខភាពល្អ និងលក់ចេញបានតម្លៃថ្លៃអាចផ្គត់ផ្គង់ជីវភាពគ្រួសារបាន ដោយមិនចាំបាច់ចាកចេញពីក្រុមគ្រួសារ ព្រោះតែទៅធ្វើសំណាកស្រុក ដោយប្រថុយប្រថានខុសច្បាប់ក្នុងប្រទេសជិតខាងនោះដែរ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូត ផែនដីមានព្រះចន្ទ២ នឹងបន្តរហូតដល់ចុងខែវិច្ឆិកា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម៉ាស៊ីនស្វ័យប្រវត្តិ ថតបានភស្តុងតាងសត្វកម្រ ១០៨ ប្រភេទ ក៏មានហ្វូងសត្វឆ្កែព្រៃចុងក្រោយបង្អស់នៅកម្ពុជា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Miss Grand មីយ៉ាន់ម៉ា លេចធ្លោ និងឈ្នះមកុដធំៗចំនួន ៥ ទោះអាយុទើប១៨ឆ្នាំក្ដី
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ក្រុមហ៊ុនវៀតណាម ដាក់ទុនវិនិយោគជាង $៨០០ លាន លើឧស្សាហកម្មកៅស៊ូនៅកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អគារជាប់គាំងនៅខេត្តព្រះសីហនុ ចាប់ផ្តើមសកម្មភាពសាងសង់ឡើងវិញបណ្តើរៗ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ខណៈរឿង កូនប្រសារស្រី ផ្ទុះល្បីឡើងវិញ អ្នកស្រី ពាន់ ភួងបុប្ផា បង្ហោះសារបែបនេះ ភ្ជាប់ជាមួយលីងរឿងពេញ!
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលរបបខ្យល់មូសុងឦសានខ្លាំងដល់ថ្ងៃទី៦វិច្ឆិកា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព្យុះទី២២ ឈ្មោះ ឃីនស៊ីង នឹងជះឥទ្ធិពលលើកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៧វិច្ឆិកា