ជីវិតកម្សាន្ដ
កែវ ច័ន្ទនិមល បញ្ជាក់ពីស្ថានភាពជំងឺក្រោយសម្រាកព្យាបាលកូវីដបាន៣ថ្ងៃ
គិតមកទល់ពេលនេះពិធីការិនីអ្នកនាង កែវ ច័ន្ទនិមល ព្រមទាំងស្វាមីនិងកូនបានចូលសម្រាកព្យាបាលជំងឺកូវីដ-១៩បានរយៈពេល៣ថ្ងៃហើយ ខណៈនាងថាមានសុខភាពល្អប្រសើរច្រើនជាងមុន។
អ្នកនាង កែវ ច័ន្ទនិមល បានបញ្ជាក់ថាជម្រាបសួររបងប្អូនទាំងអស់គ្នាថ្ងៃនេះស្ថានភាពក្រុមគ្រួសារខ្ញុំរួមទាំងប៉ាម៉ាក់ គឺប្រសើរជាងប៉ុន្មានថ្ងៃមុនច្រើន យើងព្យាយាមញ៉ាំទឹកក្តៅ ខ្ពុលទឹកអំបិលខំញាំនិងសម្រាក ជាពិសេសព្យាយាមហាត់ប្រាណខ្លះទៀត បន្ថែមជាមួយការញ៉ាំថ្នាំទៀងទាត់។
ពិធីការិនី កែវ ច័ន្ទនិមល បានបន្ថែមទៀតថា អរគុណក្រុមគ្រូពេទ្យប្រចាំការទាំងអស់ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្តក្នុងការយកចិត្តទុកដាក់មើលថែរយើងខ្ញុំបានយ៉ាងល្អសូមបងប្អូនថែរទាំសុខភាពទាំងអស់គ្នា។
សូមជម្រាបថា គិតមកដល់ពេលនេះ ផលិតកម្មហង្សមាស មានអ្នកឆ្លងជំងឺកូវីដជាច្រើនរួមមាន អ្នក ដឹកនាំ,លោក ទីតូ ,លោក ណុប បាយ៉ារិទ្ធ អ្នកនាង កែវ ច័ន្ទនិមល ,គ្រួសារអ្នកនាង សុគន្ធ និសា,កញ្ញា វីឌី ណែត ,លោក អ៊ីកូ វ៉ាក់សុង ដែលជាអ្នកដឹក នាំសម្តែងរួមនិងអ្នកជាប់ពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាច្រើននាក់ទៀត កំពុងតាមដានសុខភាពហើយដាក់ខ្លួនធ្វើចត្តាឡីស័ក១៤ថ្ងៃផងដែរ៕
អត្ថបទ ៖ ចា ន់រ៉ា
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ព័ត៌មានជាតិ៣ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់