ព័ត៌មានជាតិ
ផ្លូវបេតុងឆ្អឹងដែក ចូលវត្តធុតង្គចំការដូង ស្ថាបនារួចរាល់ហើយ
ក្រោយពីអាជ្ញាធរជំនាញបានចុះពិនិត្យផ្លូវមួយខ្សែដែលរងការប៉ះពាល់ជន់លិចដោយជំនន់ទឹកភ្លៀង និងបានរៀបចំដាក់ប្រព័ន្ធលូរួចរាល់ ពេលនេះស្ថាបនាជាផ្លូវបេតុងឆ្អឹងដែក ដើម្បីឱ្យប្រជាពលរដ្ឋប្រើប្រាស់រួចហើយ។
ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរ ឃើញថា ផ្លូវលំមួយខ្សែចាប់ពីកែងផ្លូវ ២១៧ រហូតដល់វត្តធុតង្គចំការដូង ស្ថិតនៅភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ ពិបាកធ្វើដំណើរ និងប្រកបរបរផ្សេងៗ ខណៈភ្លៀងមកម្តងៗ ទឹកដក់លិចផ្លូវ កង្វះប្រព័ន្ធលូ ទើបកម្លាំងជំនាញពាក់ព័ន្ធ ចុះពិនិត្យជាក់ស្ដែង និងដាក់គ្រឿងចក្រឈូសឆាយ កាយដាក់ប្រព័ន្ធលូ ដើម្បីបញ្ចៀសនូវទឹកជំនន់ជន់លិចលំនៅឋានប្រជាពលរដ្ឋរួចរាល់ ហើយពេលនេះក៏ស្ថាបនាជាផ្លូវបេតុងឆ្អឹងដែករួចរាល់ ដើម្បីងាយស្រួលធ្វើដំណើរ ជាពិសេសពលរដ្ឋដែលទៅធ្វើបុណ្យសន្សំកុសលនៅវត្តធុតង្គផងដែរ។
មន្ត្រីជំនាញរបស់សាលាខណ្ឌដង្កោ បានប្រាប់ឱ្យដឹងថា ផ្លូវដែលស្ថាបនាផ្លូវបេតុងខាងលើមានប្រវែង ៤២០ ម៉ែត្រ ដោយប្រើប្រាស់ថវិកាគម្រោងមូលនិធិអភិវឌ្ឍន៍របស់សាលាខណ្ឌដង្កោ។
អាជ្ញាធរបានបញ្ជាក់ទៀតថា ដោយសារតែបេតុងទើបចាក់រួចរាល់ថ្មីៗ មិនទាន់រឹងមាំល្អ ដូចនេះអាជ្ញាធរបានដាក់ឱ្យតែម៉ូតូធ្វើដំណើរសិន ចំណែករថយន្តមិនទាន់អនុញ្ញាតឱ្យឆ្លងកាត់ទេ៕
អត្ថបទ ៖ សុខា
-
ចរាចរណ៍៦ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៦ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ
-
កីឡា២ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤