Connect with us

កីឡា

ក្រុម​បាល់ទះ​នារី​ខេត្ត​ពោធិ៍សាត់​ឈ្នះ​មេដាយ​មាស ក្នុង​កីឡា​ជាតិ ឆ្នាំ​២០២៤

បានផុស

នៅ

ក្រុម​បាល់ទះ​នារី​ខេត្ត​ពោធិ៍​សាត់​ផ្តល់​ភាព​សប្បាយ​រីក​រាយ​ដល់​​ប្រជា​ពល​រដ្ឋ​ខេត្ត​ពោធិ៍​សាត់​ទាំង​មូល បន្ទាប់​ពី​​​បាន​ឈ្នះ​មេដាយ​មាស ក្នុង​ព្រឹត្តិការណ៍​កីឡា​​ជាតិ លើក​ទី​៤ និង​កីឡា​ជាតិ​ជន​ពិការ​ លើក​ទី​២ ឆ្នាំ​២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ នៅ​វិមាន​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ក្រុម​កីឡា​ការិនី​បាល់ទះ​ខេត្ត​ពោធិ៍សាត់ បាន​ឈ្នះ​សិត​ទី​១​ ដោយ​ពិន្ទុ ២៥-២១ ប៉ុន្តែ​នៅ​សិត​ទី២ ត្រូវ​បាន​ក្រុម​កីឡាការិនី​បាល់ទះ​ខេត្ត​កណ្តាល​បាន​វាយ​បក​យក​ឈ្នះ​ដោយ​ពិន្ទុ ១៧-២៥។ យ៉ាង​ណា ២​សិត​បន្ទាប់ ក្រុម​នារី​ពោធិ៍​សាត់​គ្រប់​គ្រង​ស្ថាន​ការ​ប្រកួត​បាន​យ៉ាង​ល្អ​ដោយ​យក​ឈ្នះ​ក្នុង​សិត​ទី​៣​ដោយ​ពិន្ទុ ២៥-១១ និង​សិត​ទី​៤​ដោយ​ពិន្ទុ ២៥-១២ ដើម្បី​ក្លាយ​ជា​ម្ចាស់​មេដាយ​មាស លើ​វិញ្ញាសា​បាល់ទះ​នារី​ ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ លើក​ទី​៤។

ដូច្នេះ​​ក្រុម​នារី​ខេត្ត​កណ្តាល​ទទួល​បាន​មេដាយ​ប្រាក់ ខណៈ​មេដាយ​សំរិទ្ធ​បាន​ធ្លាក់​ទៅ​លើ​ដៃ​របស់​ក្រុម​កីឡាការិនី​ខេត្ត​កំពង់ឆ្នាំង បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​កីឡាការិនី​ខេត្ត​កំពង់ធំ​ដោយ​លទ្ធផល ៣-១។

នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ជា​ការ​ប្រកួត​​វគ្គ​ផ្តាច់​ព្រ័ត្រ វិញ្ញាសា​បាល់ទះ​បុរស ជា​ការ​ជួប​គ្នា​រវាង​ក្រុម​ខ្លាំង ខេត្ត​ព្រៃវែង ជា​មួយ ក្រុម​រាជ​ធានី​ភ្នំពេញ ខណៈ​ក្រុម​​បាល់ទះ​ក្រសួង​មហា​ផ្ទៃ ប៉ះ ក្រុម​ខេត្ត​​ឧត្តរមាន​ជ័យ ដណ្តើម​មេដាយសំរិទ្ធ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

​ខេត្ត Phuket របស់​ថៃ​រងការ​វាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ខ្លះៗ​អំពី​រថយន្ត​ដែល​លោក ស៊ី ជីនពីង យក​ពី​ចិន​មក​ជិះ​នៅ​កម្ពុជា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា លោក ស៊ី ជីនពីង នាំយកឯកសារចំនួន៣៧ ពាក់ព័ន្ធការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម មកចុះហត្ថលេខា 

កីឡា៤ ម៉ោង មុន

រឿង​សំខាន់​៥​ត្រូវ​ដឹងពី ព្រះ​ខ័ន​រាជ​ស្វាយរៀង ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ចូ បៃដិន ចេញមុខបន្ទោសអ្នកគាំទ្រ ដូណាល់ ត្រាំ ថា ជា «មនុស្សគ្មានបេះដូង»

Sokha Hotels

ព័ត៌មានពេញនិយម