ព័ត៌មានអន្ដរជាតិ
បាតុកម្មផ្ទុះឡើងនៅអ៊ីស្រាអែល ក្រោយលោក Netanyahu បណ្ដេញរដ្ឋមន្ត្រីការពារជាតិ
បាតុកម្មបានផ្ទុះឡើងនៅក្នុងប្រទេសអ៊ីស្រាអែល បន្ទាប់ពីលោក Yoav Gallant ត្រូវបានបញ្ចប់តំណែងជារដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលដោយលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu កាលពីថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២៤។
ក្រុមបាតុកររាប់ពាន់នាក់នៅតាមដងផ្លូវ បាននាំគ្នាអំពាវនាវឲ្យលោក Netanyahu ចុះចេញពីតំណែង និងទាមទារឲ្យរដ្ឋមន្ត្រីការពារជាតិថ្មីផ្ដល់អាទិភាពលើកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង។
ក្រុមតំណាងគ្រួសារចំណាប់ខ្មាំងដែលត្រូវបានចាប់ខ្លួនដោយក្រុមសកម្មប្រយុទ្ធហាម៉ាសកាលពីថ្ងៃទី៧ខែតុលាឆ្នាំមុន ក៏បានចូលរួមថ្កោលទោសចំពោះការសម្រេចចិត្តរបស់លោក Netanayahu ផងដែរ ដោយចាត់ទុកថា វាជារឿងដែលធ្វើឲ្យកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងកាន់តែយ៉ាប់យ៉ឺនឡើង។
លោក Netanyahu បញ្ជាក់ច្បាស់ៗថា លោកលែងទុកចិត្តលើលោក Yoav Gallant ប៉ុន្មានខែមកហើយ។ រឿងធំមួយដែលគេដឹងថា ធ្វើឲ្យទំនាក់ទំនងរវាងអ្នកទាំងពីរប្រេះឆា គឺជុំវិញប្រតិបត្តិការយោធាក្នុងតំបន់ហ្គាហ្សា ដោយលោក Netanyahu នៅតែរឹងទទឹងប្រកាន់ជំហរម៉ឺងម៉ាត់ ទាំងដែលលោក Gallant អះអាងថា អ៊ីស្រាអែលចាំបាច់ត្រូវធ្វើសម្បទានក្នុងការចរចាបទឈប់បាញ់ជាមួយក្រុមឥស្លាមហាម៉ាស ដើម្បីធានាការដោះលែងចំណាប់ខ្មាំង។
ក្រោយការបញ្ចប់តួនាទីនេះ លោក Netanyahu នឹងតែងតាំងរដ្ឋមន្ត្រីការបរទេស Israel Katz មកជំនួសតំណែងលោក Gallant វិញ។
ប៉ុន្មានខែមុនចាប់ផ្ដើមសង្គ្រាមនៅហ្គាហ្សា លោក Netanyahu ធ្លាប់បានបណ្ដេញលោក Gallant ម្ដងរួចមកហើយ ប៉ុន្តែត្រូវបានជ្រើសតាំងលោកសាជាថ្មីវិញ បន្ទាប់ពីមានប្រតិកម្មជំទាស់ខ្លាំងពីសាធារណជន៕
ដោយ៖ ឈាង
ចុចអាន៖ មន្ទីរបញ្ចកោណ ថា រដ្ឋមន្ត្រីការពារជាតិដែលអ៊ីស្រាអែលបណ្ដេញ ជា «ដៃគូគួរឲ្យទុកចិត្ត»
-
ចរាចរណ៍៦ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៦ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤