Connect with us

ជីវិតកម្សាន្ដ

អ្នកស្រី អ៊ឹម សុគន្ធា បញ្ជាក់ថា ព្រោះតែងរឿងចង់ចាញ់ឈ្នះ មានអ្នកខ្លះចង់ទិញសិទ្ធិ Miss Grand 2025

បានផុស

នៅ

ជា​ថ្មី​ម្ដង​ទៀត អ្នកស្រី អ៊ឹម សុគន្ធា ដែល​ជា​អគ្គ​នាយិកា Miss Grand Cambodia បាន​ចេញ​មក​បញ្ជាក់​ដោយ​ហួសចិត្ត​ថា ព្រោះ​តែ​រឿង​ចង់​ចាញ់​ឈ្នះ​រវាង​បុគ្គល​ខ្លះ​មក​លើ​អ្នកនាង​គឺ​បាន​ជំរុញ​ឲ្យ​អ្នកខ្លះ​ក្បត់​ឆន្ទៈ​នឹង​អ្នកគាំទ្រ​ចង់​ទិញ​សិទ្ធិ Miss Grand 2025 មក​ធ្វើ​នៅ​ប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ការ​ពិត​កន្លងមក​អ្នកស្រី អ៊ឹម សុគន្ធា អ្នកគ្រប់គ្រង​កម្មវិធី Miss Grand Cambodia 2024 ធ្លាប់​បាន​ប្រកាស​ប្ដេជ្ញា និង​អះអាង​ថា អ្នកនាង នឹង​ធ្វើ​គ្រប់យ៉ាង​ដើម្បី​បិទ Miss Grand មិន​ឲ្យ​មាន​នៅ​កម្ពុជា​នា​ឆ្នាំ​ក្រោយៗ បន្ត​ទៀត​ឡើយ។

ទោះបីជា​យ៉ាងណា​ស្រប​ពេល​មាន​ការ​វែកញែក​ជាថ្មី​ថា​មាន​អ្នក​ចង់​ទិញ​សិទ្ធិ​បន្ត Miss Grand Cambodia 2025 សម្រាប់​រៀបចំ​ធ្វើ​នៅ​ប្រទេស​កម្ពុជា​នោះ ស្រាប់តែ​អ្នកស្រី អ៊ឹម សុគន្ធា ចេញ​មក​ប្រតិកម្ម​ថា គិត​ទៅ​មិន​ដឹង​បេះដូង​សាង​អំពី​អ្វី​ទេ ចង់​ឈ្នះ​នាង ហើយ​ចង់​បាន​ម្ល៉េះ​កម្មវិធី​មួយ​ហ្នឹង​? តើ​ហេតុ​អ្វី​អ្នក​មិន​ស្រលាញ់​មុខមាត់​ប្រទេស និង​ប្រជាជន​ខ្មែរ​អ៊ីចឹង?។

អ្នកស្រី អ៊ឹម សុគន្ធា បញ្ជាក់​ទៀត​ថា ហេតុអ្វី​កម្មវិធី​បវរកញ្ញា​ច្រើន​ណាស់​មិន​ទៅ​ទិញ ឥឡូវ​មក​ឲ្យ​នាង​រវល់​ជាមួយ​មេធាវី​ទៀតហើយ។

អ្នកស្រី អ៊ឹម សុគន្ធា បាន​ចេញមុខ​អះអាង​ថា ខ្លួន​មិន​នៅ​ស្ងៀម​ជាដាច់ខាត បើ​សិន​ជា​មាន​អ្នកណា​ដែល​ហ៊ាន​ទិញ​សិទ្ធិ MGI មក​ធ្វើ​ជា​ថ្មី​នៅ​លើ​ទឹកដី​ប្រទេស​កម្ពុជា​ម្តង​ទៀត​នោះ។

គួរ​រម្លឹក​ថា កាលពី​ថ្មីៗ កន្លងទៅ អ្នកនាង អ៊ឹម សុគន្ធា និង​ក្រុមការងារ បាន​សម្តែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង បន្ទាប់ពី​ផេក​ផ្លូវការ​របស់ MGI បាន​ប្រកាស​កាលពី​យប់​ថ្ងៃ​ទី ០៦ ខែ​តុលា ថា កម្ពុជា មិន​អាច​បន្ត​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កម្មវិធី Miss Grand International 2024 ទៀត​ទេ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ នាទីutes មុន

នគរបាលខណ្ឌពោធិ៍សែនជ័យ ចុះល្បាតតាមភូមិសាស្ត្រ ឃាត់ខ្លួនក្មេងទំនើង ៥ នាក់

ព័ត៌មានជាតិ៤ នាទីutes មុន

កម្ពុជា-វៀតណាម រៀបចំតាំងពិព័រណ៍ផលិតផលសក្តានុពលរួមគ្នារយៈពេល៥ថ្ងៃ នៅក្នុងខេត្តមណ្ឌលគិរី

សេដ្ឋកិច្ច៤ នាទីutes មុន

គម្រោងសាងសង់ផ្លូវក្រវាត់ព្រំដែន សម្រេចបានលទ្ធផលមួយចំនួន បន្ទាប់ពីបើកការដ្ឋានជិត ២ ខែ

ព័ត៌មានជាតិ៥ នាទីutes មុន

ឡើង​ដឹកនាំ​ជា​​អភិបាល​​ខេត្ត​ព្រះសីហនុបន្តពី​លោក គួច ចំរើន លោក ម៉ាង ស៊ីណេត ប្រាប់​ពី​ផែនការ​ក្នុង​ការ​ដឹកនាំ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ

សន្តិសុខសង្គម៨ នាទីutes មុន

នគរបាលខណ្ឌជ្រោយចង្វារឃាត់ខ្លួនក្រុមបង្ហោះម៉ូតូតាមផ្លូវសាធារណៈ៧នាក់

Sokha Hotels

ព័ត៌មានពេញនិយម