Connect with us

នយោបាយ

សម្ដេចតេជោ ប្រាប់ឱ្យសមាជិកបក្សថ្មី រួមគ្នាកំចាត់ក្រុមដែលប៉ងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ តាមបែបមិនមែនប្រជាធិបតេយ្យ

បានផុស

នៅ

ក្នុងគោលដៅរយៈពេលខ្លី និងមធ្យម សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា  ប្រាប់ឱ្យសមាជិកគណបក្សប្រជាជនថ្មីកំចាត់ចោលក្រុមបដិវត្តន៍ពណ៍ដែលមានបំណលផ្តួលរំលំរដ្ឋាភិបាលក្រៅប្រព័ន្ធរដ្ឋធម្មនុញ្ញ និងក្រោមប្រព័ន្ធប្រជាធិបតេយ្យ។ សម្តេចតេជោ ថ្លែងដូច្នេះ ក្នុងពេលអញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់ នៅវិមាន៧ មករា ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងគោលដៅរយៈពេលខ្លី និងមធ្យមវិញដដែល  សម្ដេចតេជោ ហ៊ុន បានផ្តល់អនុសាសន៍ និងកំណត់គោលដៅអទិភាពសំខាន់ៗ ឱ្យសមាជិកគណបក្សប្រជាជនកម្ពុជា  ត្រូវរួមគ្នារក្សាសន្តិភាព ស្ថេរភាពនយោបាយឲ្យបានល្អប្រសើរ រក្សានូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និង ទប់ស្កាត់អតិផរណា និងត្រូវខិតខំរួមគ្នាវិលទៅរកកំណើនសេដ្ឋកិច្ចដូចមុនកូវីដ១៩ ក្នុងរង្វង់៧% ។

ចំពោះគោលដៅរយៈពេលវែងវិញ តាមរយៈពិធីសំណេះសំណាលនេះ សម្តេចតេជោប្រធានគណបក្សបានផ្តល់នូវអនុសាសន៍សំខាន់ៗដែលជាគោលដៅរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ឱ្យសមាជិកគណបក្សប្រជាជនទាំងអស់ ត្រូវរក្សាឲ្យបាននូវកត្តាសន្តិភាព ពីព្រោះថាកត្តាសន្តិភាពគឺជាកត្តាសំខាន់ មិនថាប្រទេសណានោះទេតែងតែត្រូវការសន្តិភាព បើគ្មានសន្តិភាពគឺមិនមានការអភិវឌ្ឍអ្វីឡើយ និងត្រូវខិតខំដើម្បីនាំប្រទេសមួយនេះ ឲ្យចាកចេញពីប្រទេសដែលមានការអភិវឌ្ឍន៍តិចតួចនៅត្រឹមឆ្នាំ២០២៩។ បន្ថែមពីនេះ ត្រូវខិតខំជំរុញប្រទេសកម្ពុជា  ឱ្យក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ជាគោលដៅដែលរដ្ឋាភិបាលកើតចេញពីគណបក្សប្រជាជនបានកំណត់តាំងពីដំបូងនោះ និងត្រូវខិតខំសម្រេចឱ្យបានជាប្រទសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជាថ្មីម្ដងទៀត សម្ដេចតេជោ ប្រធានគណបក្ស បានថ្លែងអរគុណចំពោះសមាជិកគណបក្សប្រជាជនថ្មីទាំងអស់ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាបន្តការងារជាតិមាតុភូមិកម្ពុជា ជាពិសេសរួមចំណែកក្នុងការអភិវឌ្ឍកម្ពុជាឲ្យកាន់តែរីកចម្រើនតទៅមុខទៀត។

តាមរបាយការណ៍ស្វាគមន៍របស់ លោក យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារកសាងចលនាសមាជិកគណបក្សប្រជាជនកម្ពុជាមូលដ្ឋានរាជធានី-ខេត្ត បានឲ្យដឹងថា ចាប់តាំងពីក្រុមការងារចលនាកសាងសមាជិកបក្ស នៅមូលដ្ឋានរាជធានី-ខេត្ត បានបង្កើតឡើង នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៤ មក ក្រុមការងារបានសហការជាមួយគណៈកម្មាធិការបក្សរាជធានី-ខេត្ត និងក្រុមការងារគណបក្សចុះមូលដ្ឋានតាមបណ្តារាជធានី-ខេត្ត គឺចលនាកសាងអតីតថ្នាក់ដឹកនាំបក្សប្រឆាំង និងបក្សនយោបាយផ្សេងៗ បានចំនួន១៤៥៣៩នាក់ ក្នុងនោះមានថ្នាក់រាជធានី និងថ្នាក់ខេត្ត ចំនួន ៧៧៤ នាក់ ថ្នាក់ក្រុង-ស្រុក-ខណ្ឌចំនួន ១៥៩១ នាក់ថ្នាក់ឃុំ-សង្កាត់ ចំនួន ១២១៧៤ នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ វិនាទី មុន

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីចំនួន៦រូប ត្រូវបានសម្ដេចធិបតី ប្រគល់ភារកិច្ចតាមវិស័យនីមួយៗ

ព័ត៌មានជាតិ៤ នាទី មុន

ពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហា ភេសជ្ជៈ សណ្ឋាគារនិងបដិសណ្ឋារកិច្ចអន្តរជាតិរំពឹងថានឹងមានអ្នកចូលរួមជាង១ម៉ឺននាក់

ចរាចរណ៍៩ នាទី មុន

បុរសម្នាក់ បើកម៉ូតូលឿន ជ្រុលបុករថយន្តមួយគ្រឿង រងរបួសបាក់ជើង

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

ត្រួសៗពីទ្រព្យសម្បត្តិរបស់ ដូណាល់ ត្រាំ ក្រោយឈ្នះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

តុលាការអ៊ីរ៉ង់កាត់ទោសប្រហារជីវិតមនុស្សបីនាក់ ជុំវិញការសម្លាប់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរកំពូល

Sokha Hotels

ព័ត៌មានពេញនិយម