សន្តិសុខសង្គម
ច្នៃឧបករណ៍អគ្គិសនីធ្វើជាអន្ទាក់សត្វ តែត្រូវជាប់ខ្លួនឯងស្លាប់ក្នុងព្រៃ
បុរសម្នាក់មានមុខរបរព្រានព្រៃ ចេះច្នៃប្រឌិតប្រើឧបករណ៍អគ្គិសនីធ្វើជាអន្ទាក់សត្វព្រៃ ងាយស្រួលក្នុងប្រមាញ់សត្វព្រៃគ្រប់ប្រភេទ តែជាអកុសលដើរជាន់អន្ទាក់ដែលខ្លួនឯងដាក់ ស្លាប់ភ្លាមៗនៅកន្លែង។
ហេតុការណ៍បានកើតឡើងនៅវេលាទៀបភ្លឺ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ជនរងគ្រោះមានឈ្មោះ ណ្អើក តូន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិ ព្នង សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិពូទឺត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
តាមប្រភពព័ត៌មាន មុនពេលកើតហេតុគេឃើញជនរងគ្រោះបានចេញពីផ្ទះទៅចម្ការវេលាម៉ោង៥រសៀលថ្ងៃទី៥ ខែវិច្ឆិកាឆ្នាំ២០២៤ ប៉ុន្តែបាត់យូរពេកទើបស្ត្រីជាប្រពន្ធទៅតាមដល់ចម្ការក៏ប្រទះឃើញប្តីរបស់ខ្លួនស្លាប់នៅកន្លែងដាក់អន្ទាក់នោះតែម្ដង។
អធិកានគបាលស្រុកពេជ្រាដា លោក ផ្លង ជំនិត បានឲ្យដឹងថា បន្ទាប់ពីមន្ត្រីជំនាញនៃអធិការដ្ឋាននគរបាលស្រុកពេជ្រាដា កោសល្យវិច័យរួចសន្និដ្ឋានថា ជនរងគ្រោះពិតជាបានដាក់អន្ទាក់ ប្រើឧបករណ៍អគ្គិសនី រួចភ្លេចខ្លួនដើរជាន់ខ្លួនឯងស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្នសព ត្រូវបានមន្រ្តីជំនាញប្រគល់ជូនសាច់ញាតដើម្បីធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូត ផែនដីមានព្រះចន្ទ២ នឹងបន្តរហូតដល់ចុងខែវិច្ឆិកា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម៉ាស៊ីនស្វ័យប្រវត្តិ ថតបានភស្តុងតាងសត្វកម្រ ១០៨ ប្រភេទ ក៏មានហ្វូងសត្វឆ្កែព្រៃចុងក្រោយបង្អស់នៅកម្ពុជា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Miss Grand មីយ៉ាន់ម៉ា លេចធ្លោ និងឈ្នះមកុដធំៗចំនួន ៥ ទោះអាយុទើប១៨ឆ្នាំក្ដី
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ក្រុមហ៊ុនវៀតណាម ដាក់ទុនវិនិយោគជាង $៨០០ លាន លើឧស្សាហកម្មកៅស៊ូនៅកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អគារជាប់គាំងនៅខេត្តព្រះសីហនុ ចាប់ផ្តើមសកម្មភាពសាងសង់ឡើងវិញបណ្តើរៗ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខណៈរឿង កូនប្រសារស្រី ផ្ទុះល្បីឡើងវិញ អ្នកស្រី ពាន់ ភួងបុប្ផា បង្ហោះសារបែបនេះ ភ្ជាប់ជាមួយលីងរឿងពេញ!
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលរបបខ្យល់មូសុងឦសានខ្លាំងដល់ថ្ងៃទី៦វិច្ឆិកា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព្យុះទី២២ ឈ្មោះ ឃីនស៊ីង នឹងជះឥទ្ធិពលលើកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៧វិច្ឆិកា