Connect with us

ព័ត៌មានអន្ដរជាតិ

លោក ដូណាល់ ត្រាំ ជាប់​ឆ្នោត​ជាថ្មី​សម្រាប់​គ្រង​ដំណែង​ប្រធានាធិបតី​​អាមេរិក​ទី​៤៧

បានផុស

នៅ

​ក្រោយ​ការ​ប្រកួតប្រជែង​​ដ៏ស្វិតស្វាញ​ជាច្រើន​ខែ​លើ​សមរភូមិ​វោហារស័ព្ទ​​ នៅទីបំផុត​​​​ លោក​ដូណាល់ ត្រាំ ​អតីត​ប្រធានាធិបតី​​សហរដ្ឋ​អាមេរិក​​ដែល​និយាយ​មិន​សូវ​សំចៃ​មាត់និង​បង្ក​ជម្លោះ​​ពាណិជ្ជកម្ម​ជាច្រើន​ក្នុង​ពេល​លោក​កាន់​អំណាច​ឆ្នាំ​២០១៧​ដល់​ឆ្នាំ​២០២១ ត្រូវ​បាន​ប្រជាជន​អាមេរិក​​​​បោះឆ្នោត​គាំទ្រ​ឲ្យ​​ក្លាយ​ជា​ប្រធានាធិបតី​​ទី​៤៧។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​​វិលត្រឡប់​​មក​កាន់​អំណាច​ជាថ្មីម្តងទៀត​​ ​ក្នុង​ពេល​ដែល​ពិភពលោក​​ញំញី​ដោយសារ​សង្គ្រាម​ ហើយ​សហរដ្ឋ​អាមេរិក​​នៅ​ពីក្រោយ​សង្គ្រាម​ទាំងនោះ លោក​ដូណាល់​ ត្រាំ ដែល​ពេលនេះ​ក្លាយ​ជា​ប្រធានាធិបតីជាប់ឆ្នោត បាន​ឆ្លង​កាត់​រឿងអាស្រូវ​ជាច្រើន​ជុំវិ​ញ​អំពីហិង្សា​​​កាល​បោះឆ្នោត​ឆ្នាំ​២០២០ និង​ចុង​អាណត្តិរបស់​​លោក​ក្នុងឆ្នាំ​២០២១ និង​ការ​សន្យា​​​​បញ្ចប់សង្គ្រាម​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន។

ប្រធានាធិបតី​ជាប់ឆ្នោត​ លោក ដូណាល់ ត្រាំ បាន​ឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក​នៅឆ្នាំ​២០២៤ នេះ បាន​ធ្វើ​​ឱ្យ​លោក​ក្លាយ​​ជាអតីតប្រធានាធិបតីទី២ ដែលឈ្នះការបោះឆ្នោតអាណត្តិទី២មិនជាប់អាណត្តិគ្នា បន្ទាប់ពីលោក Grover Cleveland នៅឆ្នាំ ១៨៩២។

​លទ្ធផល​បោះឆ្នោត​បង្ហាញ​ថា លោក​​​ជាប់ឆ្នោត​​នៅ​រដ្ឋ​​ដែល​មាន​លទ្ធផល​ប្រទាញ​ប្រទង់​គ្នា​ស្ទើរ​ទាំងអស់ ដូច​ជារដ្ឋ​ Georgia រដ្ឋ​ North Carolina រដ្ឋ Pennsylvania ​ជាដើម ដែល​ធ្វើ​ឲ្យលោក​មាន​ឱកាស​ឈ្នះ​ការ​បោះឆ្នោត​ប្រធាធិបតី​លើក​ទី​៦០​នេះ​​ដោយភាព​ងាយស្រួល​ ខណៈដែល​ប្រជាជន​អាមេរិក​​មាន​ទំនោរ​ទៅរក​ការ​ផ្លាស់ប្តូរ​​ដើម្បី​បញ្ចប់​សង្គ្រាម​ដែល​លោក​ដូណាល់ ត្រាំ​ សន្យា​​ពេលឃោសនា​បោះឆ្នោត​។​

​ក្នុ​ងអំឡុង​ពេល​កាន់​អំណាច​​ជា​ប្រធានាធិបតី​ទី​​៤៥ ចន្លោះ​​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០២១ លោក ដូណាល់ បានបង្កើត​បញ្ហា​​ច្រើន​​ក្នុងវិស័យ​ពាណិជ្ជកម្ម ដែល​សម័យកាល​នោះ គេច្រើន​ហៅ​ថា «សង្គ្រាម​ពាណិជ្ជកម្ម» រវាង​ចិន​​និង​សហរដ្ឋ​អាមេរិក ប៉ុន្តែ​ដូណាល់ ត្រាំ បាន​បង្កើត​បរិយាកាស​ល្អប្រសើរ​លើ​ការ​បង្កើត​សន្តិភាព​​សកលលោក ដោយ​បាន​ជួប​ជាមួយ​មេដឹកនាំ​សំខាន់​ៗ​ដែល​មាន​ការ​ប្រជែង​ឥទ្ធិពល​គ្នា ដូច​ជា ជំនួប​ជាមួយ លោក​ គឹម ជុងអ៊ុន ជាដើម។

សម្រាប់​ការ​ជាប់​ឆ្នោត​លើក​នេះ លោក ដូណាល់ ត្រាំ សន្យា​​បង្កើត​សន្តិភាព​ជាថ្មីជាពិសេស​ការ​បញ្ចប់​សង្គ្រាម​​រវាង​រុស្ស៊ី​និង​អ៊ុយអ៊ុយក្រែន​ដែល​អូសបន្លាយ​អស់​រយៈពេល​ជិត​៣ឆ្នាំ​ ហើយ ​សហរដ្ឋ​អាមេរិក​ជាអ្នក​ផ្គត់ផ្គង់​​ដ៏សំខាន់​ដល់​ប្រទេស​អ៊ុយក្រែន។

នៅថ្ងៃទី​៦​ខែវិច្ឆិកា​ ពេលដែល​​​លទ្ធផល​នៃការ​រាប់សន្លឹកឆ្នោត​​បាន​​បង្ហាញ​ថា លោក​ទទួលបាន​ជ័យជម្នះ លោក​បាន​ឡើង​ថ្លែង​សុន្ទរកថា​លើក​ដំបូង​ដើម្បី​ថ្លែង​អំណរគុណ​ដល់​អ្នកបោះឆ្នោត​ជូនលោក ហើយ លោក​បានរៀបរាប់​​​ដល់​ប្រជាជន​នៅក្នុង​រដ្ឋ​​ប្រទាញ​ប្រទង់​​ទាំង៧​ដែល​បោះឆ្នោត​គាំទ្រ​លោក៕

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

ថ្នាក់ដឹកនាំខេត្តស្វាយរៀង ប្រាប់កងរាជអាវុធហត្ថទើបជ្រើសរើសថ្មី ត្រូវការពារឱ្យបាននូវសុខសន្តិភាព និងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ចិន៖ ការ​លក់​អាវុធ​អាមេរិក​ឲ្យ​តៃវ៉ាន់ ធ្វើ​ឲ្យ​ខូច​ទំនាក់ទំនង​ក្រុង​វ៉ាស៊ីនតោន-ប៉េកាំង

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

មនុស្ស៥៤នាក់​ស្លាប់និងរាប់សិបនាក់បាត់ខ្លួនក្នុងហេតុការណ៍លិចទូកនៅនីហ្សេ​រី​យ៉ា

ជីវិតកម្សាន្ដ២៨ នាទីutes មុន

កិច្ចព្រមព្រៀង IPO សម្ងាត់របស់ប្រធាន HYBE ជាមួយភាគហ៊ុនឯកជន រងភាពចម្រូងចម្រាស

ព័ត៌មានជាតិ៣៦ នាទីutes មុន

សម្ដេច ហេង សំរិន យកថ្ងៃខួប២ធ្នូ អំពាវនាវពលរដ្ឋបន្តការពារសន្តិភាពដែលរកបានដោយលំបាក

សេដ្ឋកិច្ច២៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានជាតិ២ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

ស្ពានឬស្សីកោះប៉ែន​ ត្រៀមស្វាគមន៍ភ្ញៀវទេសចរឆ្លងឆ្នាំសកល

Sokha Hotels

ព័ត៌មានពេញនិយម