ព័ត៌មានជាតិ
ពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហា ភេសជ្ជៈ សណ្ឋាគារនិងបដិសណ្ឋារកិច្ចអន្តរជាតិរំពឹងថានឹងមានអ្នកចូលរួមជាង១ម៉ឺននាក់
កម្ពុជាបានបើកពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហា ភេសជ្ជៈ សណ្ឋាគារនិងបដិសណ្ឋារកិច្ចអន្តរជាតិCAMFOOD & CAMHOTEL 2024 រួមជាមួយព្រឹត្តិការណ៍ប្រកួតប្រជែងផ្នែកបដិសណ្ឋារកិច្ចថ្នាក់ជាតិប្រចាំឆ្នាំរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០២៤នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយមានក្រុមហ៊ុន១៥០ដាក់តាំងបង្ហាញផលិតផលហើយរំពឹងថានឹងមានអ្នកចូលរួមប្រមាណ១២០០០នាក់។
ព្រឹត្តិការណ៍នេះនឹងមានការតាំងបង្ហាញផលិតផល សេវាកម្មបច្ចេកវិទ្យា និងសកម្មភាពដ៏រស់រវើកនៃនិន្នាការវិត្តន៍ចុងក្រោយបំផុតជាមួយ ទេពកោសល្យ និងគំនិតច្នៃប្រៃឌិត ផ្សារភ្ជាប់ឱកាសពង្រីកក៍ដូចជាស្វែងរកបណ្តាញបន្ថែមសម្រាប់អ្នកជំនាញក្នុងវិស័យហូរីកា ។
លោកស្រី អាលីស ឡែម( Alice Lem )នាយកផ្នែកអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុនអ៊ីនហ័្វរមា Informa Markets បានលើកឡើងថា« ការរំពឹងទុករបស់យើងសម្រាប់ព្រឹត្តិការណ៍នេះគឺខ្ពស់ ហើយយើងជឿថាវានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រ និងជំរុញឧស្សាហកម្មរបស់យើង។ យើងរំពឹងថាការតភ្ជាប់ដែលបានបង្កើតឡើង ការចែករំលែកចំណេះដឹង និងការច្នៃប្រឌិតដែលបានបង្ហាញនឹងជៈឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យ ហូរីកា HORECA ជំរុញកំណើន និងឧត្តមភាពសម្រាប់ឆ្នាំខាងមុខ»។
លោកស្រី Alice Lem បានបន្ថែមថា នៅក្នុងឧស្សាហកម្មដែលកំពុងវិវឌ្ឍន៍យ៉ាងឆាប់រហ័ស ព្រឹត្តិការណ៍ប្រគួតប្រជែង ក៍ដូចជាពិព័រណ៍ខេមហ្វូត ហូថែល CAMFOOD & CAMHOTEL 2024 មានសារៈសំខាន់សម្រាប់ពង្រីកកិច្ចសហការ និងការច្នៃប្រឌិតបន្ថែមអោយស្របតាមបច្ចេកវិទ្យាសម័យថ្មីហើយយើងលើកទឹកចិត្តអ្នកក្នុងវិស័យឱ្យចូលរួមយ៉ាងច្រើនកុះករ ។
លោក ឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជាបានចែករំលែកការយល់ដឹងដ៏មានតម្លៃអំពីការរីកចម្រើន និងសក្តានុពលរបស់ឧស្សាហកម្មថា “វិស័យបដិសណ្ឋារកិច្ច និងផ្នែកធ្វើម្ហូបរបស់កម្ពុជាកំពុងជួបប្រទះនឹងកំណើនដែលមិនធ្លាប់មានពីមុនមក ដែលជំរុញដោយកំណើនទេសចរណ៍ និងការពង្រីកទីផ្សារក្នុងស្រុក។
លោកបានបន្តថាការតាំងពិព័រណ៍នេះជាយុទ្ធសាស្ត្រ ដើម្បីទាញយកទុនលើការបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងបង្កើនកិត្យានុភាពផ្សព្វផ្សាយ ក៍ដូចជាជម្រុញនិងពង្រឹងជំនាញធ្វើ ម្ហូបនិងជំនាញបដិសណ្ឋារកិច្ចលើឆាកអន្តរជាតិ។
ថ្លែងបើកពិព័រណ៍ជាផ្លូវការនៅព្រឹកថ្ងៃទី០៦វិច្ឆិកាលោក ប៉ាក់ សុខុម រដ្ឋលេខាធិការ ក្រសួងទេសចរ បានថ្លែងថា ព្រឹត្តិការណ៍នេះបានដើរតួនាទីទីសំខាន់ណាស់ក្នុងការជំរុញវិស័យទេសចរណ៍កម្ពុជា។ លោករដ្ឋលេខាធិការក៏បានលើកឡើងពីអំណាចនៃបទពិសោធន៍ធ្វើម្ហូបចម្រុះ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងជំរុញការផ្លាស់ប្តូរវប្បធម៌។ អ្នកតាំងពិព័រណ៍ជាង១៥០កំពុងបង្ហាញការច្នៃប្រឌិតចុងក្រោយបំផុតរបស់ពួកគេទៅកាន់អ្នកជំនាញក្នុងឧស្សាហកម្មចំនួន ១២០០០ដែលរំពឹងថានិងមកទស្សនា។
លោករដ្ឋលេខាធិការបានបន្តទៀតថាវិសាលភាពនៃព្រឹត្តិការណ៍នេះត្រូវបានពង្រីកបន្ថែមទៀតដោយការបង្ហាញរួមគ្នាជាយុទ្ធសាស្រ្តចំនួន៣មានដូចជា វិស័យផ្គត់ផ្គង់បរិក្ខា គ្រាប់កាហ្វេរ ម្ហូបអាហា និងភេសជ្ជៈ ឱកាសក្លាយជាអ្នកចែកចាយ ឬដៃគូរអាជីវកម្ម ឬទិញសិទ្ធិផ្តាច់មុខក្នុងវិស័យ F&B និងផ្នែកបដិសណ្ឋារកិច្ច។ ម៉ាកយីហោយីហោ អន្តរជាតិ និងក្នុងស្រុកស្រុកល្បីៗនឹងបង្ហាញគំរូអាជីវកម្មនិងផលិតផលរបស់ពួកគេ ខណៈដែលអ្នកជំនាញក្នុងឧស្សាហកម្មចែករំលែកការយល់ដឹងអំពីការគ្រប់គ្រង និងយុទ្ធសាស្ត្រពង្រីកអាជីវកម្មនិងបច្ចេកវិទ្យាកែច្នៃអាហារទំនើប ដំណោះស្រាយវេចខ្ចប់ និងឧបករណ៍ផ្ទះបាយ។
គួរបញ្ជាក់ថាពិព័រណ៍នេះភ្ជាប់ក្រុមហ៊ុនផ្គត់ផ្គង់ផលិតក៍ដូចជាសេវាកម្ម ជាមួយអ្នកជំនាញផ្នែកសេវាកម្មម្ហូបអាហារ សណ្ឋាគារ ហាងកាហ្វេរ ផ្សារទំនើប អ្នកចែកចាយបន្ត ជាមួយ ការច្នៃប្រឌិតចុងក្រោយបង្អស់ក្នុងការផលិត និងការអភិរក្សអាហារកម្ពុជា។ចំណុចសំខាន់នៃការតាំងពិពណ៌គឺការប្រកួតប្រជែងធ្វើម្ហូបថ្នាក់ជាតិ ដែលបង្ហាញពីទម្រង់ចំនួន ៧ ដែលរុញច្រាន ភាពច្នៃប្រឌិតធ្វើម្ហូបអោយកាន់តែប្រសើរឡើងរួមមាន សិល្បៈតុបតែងនំប៉័ង ការប្រកួតឆ្លាក់រូបផ្លែឈើនិងបន្លែ ការប្រកួតតុបតែងនំ ការប្រកួតចំអិនគុយទាវភ្នំពេញ សាច់គោក្នុងប្រអប់អាថកំបាំង ការប្រកួតចំអិនមាន់ turkey អាមេរិច ការប្រកួតចំអិនអារហាបួស រួមជាមួយការប្រកួតបដិសណ្ឋារកិច្ចថ្នាក់ជាតិ ៤ ប្រភេទទៀតដែលបង្ហាញពីសិល្បៈនៃសេវាកម្មដ៏ល្អឥតខ្ចោះរួមមានការប្រកួត រៀបចំតុរអាហា និងការលើកភេសជ្ជៈ ការប្រកួតតុបតែងគ្រែ និងតុបតែងផ្កា ជាដើម។
ជាមួយគ្នានេះដែរលោកអ្នកក៍មានឱកាសជួបផ្ទាល់ជាមួយអ្នកផ្គត់ផ្គង់អន្តរជាតិ មកពីប្រទេសវៀតណាម កូរ៉េ ឥណ្ឌា សិង្ហបុរី សហរដ្ឋអាមេរិក អ៊ីតាលី ចិន ថៃ ម៉ាឡេស៊ី ដើម្បីបង្កើតវេទិកាដែលមិនអាចប្រៀបផ្ទឹមបានសម្រាប់ការផ្លាស់ប្តូរវប្បធម៌ និងការច្នៃប្រឌិតថ្មីនៅក្នុងវិស័យបដិសណ្ឋារកិច្ច សំខាន់ៗចំនួន៣រួមមានបរិក្ខារអាហារ អាហារ និងភេសជ្ជៈនិងបដិសណ្ឋារកិច្ចនិងលក់ដុំលក់រាយជាដើម៕
អត្ថបទ៖សំអឿន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូត ផែនដីមានព្រះចន្ទ២ នឹងបន្តរហូតដល់ចុងខែវិច្ឆិកា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម៉ាស៊ីនស្វ័យប្រវត្តិ ថតបានភស្តុងតាងសត្វកម្រ ១០៨ ប្រភេទ ក៏មានហ្វូងសត្វឆ្កែព្រៃចុងក្រោយបង្អស់នៅកម្ពុជា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Miss Grand មីយ៉ាន់ម៉ា លេចធ្លោ និងឈ្នះមកុដធំៗចំនួន ៥ ទោះអាយុទើប១៨ឆ្នាំក្ដី
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ក្រុមហ៊ុនវៀតណាម ដាក់ទុនវិនិយោគជាង $៨០០ លាន លើឧស្សាហកម្មកៅស៊ូនៅកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អគារជាប់គាំងនៅខេត្តព្រះសីហនុ ចាប់ផ្តើមសកម្មភាពសាងសង់ឡើងវិញបណ្តើរៗ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខណៈរឿង កូនប្រសារស្រី ផ្ទុះល្បីឡើងវិញ អ្នកស្រី ពាន់ ភួងបុប្ផា បង្ហោះសារបែបនេះ ភ្ជាប់ជាមួយលីងរឿងពេញ!
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលរបបខ្យល់មូសុងឦសានខ្លាំងដល់ថ្ងៃទី៦វិច្ឆិកា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព្យុះទី២២ ឈ្មោះ ឃីនស៊ីង នឹងជះឥទ្ធិពលលើកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៧វិច្ឆិកា