Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ អរគុណសម្ដេច ម៉ែន សំអន ដែលបានរៀបចំដង្ហែអង្គកឋិនទានទៅវត្តខ្មែរក្រោមប្រកបដោយជោគជ័យ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចកិត្តិសង្ហបណ្ឌិត ម៉ែន សំអន ដែលរៀបចំការដង្ហែអង្គកឋិនទានទៅវត្តខ្មែរក្រោម កាលពីថ្ងៃទី ៣-៥ វិច្ឆិកា ២០២៤ ដែលដំណើរការនៃការដង្ហែអង្គកឋិនទាននេះ ទទួលបាននូវភាពជោគជ័យ និងទទួលបានការគាំទ្រយ៉ាងច្រើនពីពលរដ្ឋខ្មែរក្រោម។ សម្ដេចតេជោ ហ៊ុន សែន ថ្លែងដូច្នេះ ក្នុងឱកាស អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់ នៅវិមាន៧ មករា ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ សម្ដេចតេជោប្រធានគណបក្ស ក៏បានថ្លែងអំណរគុណដល់បណ្ដាថ្នាក់ដឹកនាំទាំងអស់ដែលបានចូលរួមនៅក្នុងអង្គកឋិនទាន ដែលធ្វើឲ្យអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោមទទួលបាននូវភាពជោគជ័យ។

កាលពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែវិច្ឆិកា សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងមន្ត្រី ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា បានដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែទៅដល់វត្តពោធិគិរីវង្សារាម ខេត្តត្រាវិញ ប្រទេសវៀតណាម។

អង្គកឋិនទាននេះទទួលបានការជួយជ្រោមជ្រែង គាំទ្រយ៉ាងខ្លាំងពីសំណាក់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ក្រោមការដឹកនាំរៀបចំដោយផ្ទាល់របស់ សម្តេច ម៉ែន សំអន ព្រមទាំងមានការចូលរួមយ៉ាងច្រើនកុះករ ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃព្រះរាជាណាចក្រកម្ពុជា និងមហាពុទ្ធបរិស័ទខ្មែរ គ្រប់ទិសទី ប្រកបដោយមហាសទ្ធាជ្រះថ្លា។

អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទទួលបានបច្ច័យសរុបចំនួន៦០ប៊ីលានដុង ដែលគិតជាដុល្លារគឺប្រមាណ២លាន៣សែនដុល្លារ។

បើតាមប្រសាសន៍របស់សម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានឱ្យដឹងថា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ក៏បានប្រទានព្រះរាជទ្រព្យ ចូលរួមបុណ្យអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរចំនួន ១ ម៉ឺនដុល្លារអាម៉េរិកស្មើនឹង ២៥១ លាន

ដុង និង សម្តេចម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ក៏បានសព្វព្រះរាជហឫទ័យ ប្រទានព្រះរាជទ្រព្យ ចូលរួមអង្គកឋិនទាននេះ ចំនួន ១ ម៉ឺនដុល្លារអាម៉េរិកស្មើនឹង ២៥១ លានដុងផងដែរ។ បច្ច័យរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្ដេច ព្រមទាំងក្រុមគ្រួសារ និងបច្ច័យទទួលបានពីសទ្ធាជ្រះថ្លារបស់មហាពុទ្ធបរិស័ទខ្មែរពីគ្រប់ទិសទី ដែលសង្កត់ត្រៃ នៃអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ គឺសម្រាប់ប្រគេនដល់ព្រះសង្ឃ និងវត្តនានា ដើម្បីព្រះចៅអធិការ និងគណៈកម្មការវត្ត ប្រើប្រាស់ជាប្រយោជន៍ ក្នុងវិស័យព្រះពុទ្ធសាសនា រួមមាន៖ ទី១) ប្រគេនបច្ច័យសង្កត់ត្រៃអង្គកឋិនទានដង្ហែមកវត្តពោធិគិរីវង្សារាម ២៣ ប៊ីលាន ៨៤២ លានដុង។

ទី២) បច្ច័យសង្កត់ត្រៃធំ៥០ លានដុង។ទី៣) បច្ច័យសង្កត់ត្រៃសូត្រស្តាំ ២៥ លានដុង។ ទី៤) បច្ច័យសង្កត់ត្រៃសូត្រឆ្វេង ២៥ លានដុង។ ទី៥) ប្រគេនបច្ច័យព្រះសង្ឃចំនួន ៥៧ អង្គ គង់នៅ វត្តេពោធិគិរីវង្សារាម ក្នុងមួយអង្គបច្ច័យចំនួន ១២ លាន ៥ សែនដុង។ ទី៦) ជូនគណៈកម្មការ អាចារ្យ យាយជីតាជីចំនួន ១០៤ នាក់ក្នុងម្នាក់ៗ ២លាន៥ សែនដុង និងទី៧) ប្រគេនបច្ច័យដល់វត្តចំនួន ១៤២ វត្តក្នុងខេត្តត្រាវិញ ក្នុង ១ វត្ត បច្ច័យចំនួន២៥១ លានដុង៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ វិនាទី មុន

អ្នកជំនាញ​​៖ ឥណ្ឌូណេស៊ី​ត្រូវ​ដាក់គោលនយោបាយឱ្យ​ស៊ី​នឹង​ថ្នាក់ដឹកនាំ​អាមេរិកថ្មី​

ព័ត៌មានជាតិ៤៥ វិនាទី មុន

សម្ដេចតេជោ អរគុណសម្ដេច ម៉ែន សំអន ដែលបានរៀបចំដង្ហែអង្គកឋិនទានទៅវត្តខ្មែរក្រោមប្រកបដោយជោគជ័យ

ព័ត៌មានជាតិ៥ នាទី មុន

ក្រសួងសុខាភិបាល ផ្តល់វ៉ាក់សាំងការពារជំងឺកញ្រ្ជឹល និងស្អូច ដល់កុមារចាប់ពីខែវិច្ឆិកា-ខែធ្នូ

ព័ត៌មានជាតិ៧ នាទី មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញមន្ត្រីត្រូវមានភាពទន់ភ្លន់ តែម៉ឺងម៉ាត់ ឆ្លើយតបដោះស្រាយជូនអតិថិជនបានលឿន និងទាន់ពេលវេលា

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

លោកស្រី​ ហារីស លុបចោលការ​ថ្លែង​សុន្ទរកថា ពេលដឹងថា​លោកដូណាល់ត្រាំទទួលជ័យជម្នះ

Sokha Hotels

ព័ត៌មានពេញនិយម