ជីវិតកម្សាន្ដ
ខ្លឹម ស្រីគា ចេញមុខបដិសេធន៍មិនពាក់ព័ន្ធទិញសិទ្ធិ Miss Grand 2025 ទេ
ផ្ទុះរឿងរ៉ាវចម្រូងចម្រាសជាថ្មី អតីតបវរកញ្ញា Miss Grand Cambodia 2017 កញ្ញា ខ្លឹម ស្រីគា បានចេញមុខបញ្ជាក់ថា នាងមិនពាក់ព័ន្ធនឹងការទិញសិទ្ធិ Miss Grand 2025 ទេ។
កញ្ញា ខ្លឹម ស្រីគា បានបញ្ជាក់ខ្លឹមសារជាមួយការប្រកាសឆន្ទៈថា នាងសុំមិនពាក់ព័ន្ធរឿងលោក(អ៊ិន សុភិន) និយាយរឿង MGC ខណៈនាងឮហើយក៏ហួសចិត្ត ក្រោយយកឈ្មោះនាងទៅចូលពាក់ព័ន្ធឲ្យគេជេរនាងទាំងមិនបានដឹងឮអ្វីសូម្បីបន្តិច។
អតីតបវរកញ្ញា Miss Grand Cambodia 2017 កញ្ញា ខ្លឹម ស្រីគា បាននិយាយទៀតថា «ពូលេង តែខ្ញុំមិន បានលេងជាមួយ ខ្ញុំមានឈាមជ័រខ្មែរ ក៏មិនថោកទាបឲ្យគេដៀលម្តងហើយមិនចេះចាំ សូម្បីតែឈ្មោះ MGC ក៏ខ្ញុំឈប់ប្រើតាំងពីពេលមានរឿង បើខ្ញុំនៅគាំទ្រឆ្កែសុទ្ធ»។
អតីតបវរកញ្ញា Miss Grand Cambodia 2017 កាលពីថ្មីៗ កន្លងទៅ ធ្លាប់បានប្រកាសឆន្ទៈរបស់ខ្លួនថា នាងមិនគាំទ្រឲ្យមានកម្មវិធី MGC នៅក្នុងប្រទេសកម្ពុជាទៀតទេ ខណៈអ្នកស្រី អ៊ឹម សុគន្ធា អ្នកគ្រប់គ្រងកម្មវិធី Miss Grand Cambodia 2024 ក៏បានប្រកាសប្ដេជ្ញា និងអះអាងថា អ្នកនាងនឹងធ្វើគ្រប់ យ៉ាង ដើម្បីបិទ Miss Grand មិនឲ្យមាននៅកម្ពុជានាឆ្នាំក្រោយៗ បន្តទៀតឡើយ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូត ផែនដីមានព្រះចន្ទ២ នឹងបន្តរហូតដល់ចុងខែវិច្ឆិកា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម៉ាស៊ីនស្វ័យប្រវត្តិ ថតបានភស្តុងតាងសត្វកម្រ ១០៨ ប្រភេទ ក៏មានហ្វូងសត្វឆ្កែព្រៃចុងក្រោយបង្អស់នៅកម្ពុជា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Miss Grand មីយ៉ាន់ម៉ា លេចធ្លោ និងឈ្នះមកុដធំៗចំនួន ៥ ទោះអាយុទើប១៨ឆ្នាំក្ដី
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ក្រុមហ៊ុនវៀតណាម ដាក់ទុនវិនិយោគជាង $៨០០ លាន លើឧស្សាហកម្មកៅស៊ូនៅកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អគារជាប់គាំងនៅខេត្តព្រះសីហនុ ចាប់ផ្តើមសកម្មភាពសាងសង់ឡើងវិញបណ្តើរៗ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខណៈរឿង កូនប្រសារស្រី ផ្ទុះល្បីឡើងវិញ អ្នកស្រី ពាន់ ភួងបុប្ផា បង្ហោះសារបែបនេះ ភ្ជាប់ជាមួយលីងរឿងពេញ!
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលរបបខ្យល់មូសុងឦសានខ្លាំងដល់ថ្ងៃទី៦វិច្ឆិកា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព្យុះទី២២ ឈ្មោះ ឃីនស៊ីង នឹងជះឥទ្ធិពលលើកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៧វិច្ឆិកា