Connect with us

KPT+

មេរៀនអាចរៀនសូត្រទាំង ៥ ពីការស្រឡាញ់គេតែម្នាក់ឯង

បានផុស

នៅ

ស្រឡាញ់គេ តែគេមិនស្រឡាញ់វិញ ជារឿងខកចិត្តបំផុតមួយដែលយើងមិនចង់ទទួល។ ស្រឡាញ់នរណាម្នាក់ យើងរមែងចង់បានការតបតដោយស្រឡាញ់ត្រឡប់មកវិញ។ ប៉ុន្តែគ្រប់យ៉ាងលើលោកនេះ មិនអាចចេះតែសមបំណងឡើយ។ ទោះខូចចិត្តពីស្នេហ៍គេតែម្ខាងក៏ដោយ ក៏មិនមែនមានន័យថា យើងចាញ់ដែរ។ ផ្ទុយទៅវិញ យើងនឹងទទួលបានមេរៀនសំខាន់ៗទាំង ៥ ខាងក្រោមនេះទុកជាបទពិសោធន៍ក្នុងជីវិត។

១. និយាយអ្វីដែលមានក្នុងចិត្ត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជួនកាលយើងខំចំណាយពេលរាប់ឆ្នាំនៅក្បែរមនុស្សម្នាក់ដែលខំលួចមានចិត្តទៅលើ ដើម្បីឲ្យគេយល់ពីក្រអៅបេះដូង។ យើងរមែងសង្ឃឹមថា ថ្ងៃណាមួយគេនឹងយល់ ហើយតបមកវិញនូវចិត្តស្រឡាញ់ដូចដែលយើងមានចំពោះគេ។ ប្រសិនបើលួចមានចិត្តលើគេអស់ពេលជាយូរមកហើយ វាដល់ពេលដែលគួរនិយាយប្រាប់គេ ទោះបីគេស្រឡាញ់ឬមិនស្រឡាញ់ យ៉ាងណាក៏យើងបានអស់ចិត្តដែរ។

២. សង្កេតមើលចំពោះទំនាក់ទំនង

យើងនឹងមានការខកចិត្តតិច បើចេះសង្កេតសញ្ញាក្រហមចំពោះទំនាក់ទំនងរវាងអ្នកទាំងពីរ។ ស្រឡាញ់មនុស្សម្នាក់ដោយខ្វាក់ភ្នែក ឬងងឹតងងុលពេក យើងនឹងទទួលការអស់សង្ឃឹមខ្លាំងបំផុត បើដឹងថាគេមិនបានស្រឡាញ់ខ្លួនសូម្បីបន្តិច។ បើគេព្រងើយកន្តើយចំពោះយើង  យើងគួរដឹងខ្លួនហើយដកខ្លួនថយ កុំឲ្យបេះដូងកាន់ខ្ទេចខ្ទាំ។

៣. ពេលវេលាមានតម្លៃណាស់ កុំខ្ជះខ្ជាយវា

កុំខ្ជះខ្ជាយពេលវេលាលើមនុស្សដែលមិនតបក្ដីស្រឡាញ់ជាមួយយើងវិញ។ កុំបដិសេធឱកាសផ្សេងទៀតជាមួយមនុស្សដែលស្រឡាញ់យើង។ ប្រសិនបើស្រឡាញ់នរណាម្នាក់ហើយគេមិនមានបេះដូងត្រឡប់មកឲ្យយើងវិញទេ វាល្មមដល់ពេលដើម្បីបើកទំព័រជីវិតថ្មី ហើយកសាងអនាគតជាមួយមនុស្សដែលមើលឃើញតម្លៃនៅក្នុងខ្លួនយើងពិតប្រាកដ។

៤. យើងនឹងដឹងថាខ្លួនអន់ប៉ុណ្ណានៅពេលគេមិនខ្វល់

ស្រឡាញ់គេខ្លាំងយ៉ាងណា ក៏មិនគួរបន្ទាបខ្លួនអង្វរសុំក្តីស្រឡាញ់និងការយកចិត្តទុកដាក់ពីគេឡើយ។ ភ្នែកគេមិនបានខ្វាក់ រីឯបេះដូងក៏មិនបានពិការដែរ ហេតុអីគេមិនដឹងថាយើងស្រឡាញ់គេនោះ? ជារឿយៗ គេរមែងដឹងចិត្តយើង ប៉ុន្តែគេព្យយាមគេច ដូច្នេះកុំបន្តក្ដីសង្ឃឹមហើយរង់ចាំគេហៅទូរសព្ទឬផ្ញើសារមកយើងនាំតែខូចចិត្តទទេៗ។

៥. ស្រឡាញ់គេតែម្ខាងអាចឲ្យយើងរកឃើញសុភមង្គលពីកន្លែងផ្សេង

Yoon Hyun min⭐️❤ | K-Drama Amino

អ្វីដែលយើងបានឆ្លងកាត់កន្លងមកពីការស្នេហ៍គេតែម្ខាង វាធ្វើឱ្យយើងក្លាយជាមនុស្សដែលរឹងមាំនិងឆ្លាតវៃជាងមុន។ ដោយសារគេមើលមិនឃើញពីតម្លៃនៃយើង យើងអាចរកឃើញមនុស្សល្អពិតប្រាកដម្នាក់ផ្សេង ដែលស្គាល់ខ្លួនយើងច្បាស់ និងអាចផ្ដល់សុភមង្គលឲ្យបានពេញមួយជីវិត៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ iheartintelligence

ចុចអាន៖ ហេតុផល៥ យ៉ាងពីក្រោយអាពាហ៍ពិពាហ៍រៀបចំ បង្ខំចិត្ត

ចុចអាន៖ បុរស ៣ ប្រភេទ​ដែល​មនុស្ស​ស្រី​មិន​គួរ​នៅ​ក្បែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូន​ខ្លួន​ជនសង្ស័យប្រុសស្រី ០៤នាក់ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

ព័ត៌មានជាតិ៧ ម៉ោង មុន

សមត្ថកិច្ច​នឹង​ផ្អាក​ចរាចរណ៍​បណ្តោះ​អាសន្ន​កំណាត់​ផ្លូវ​មហាវិថី​ព្រះនរោត្តម នាថ្ងៃទី១៧-១៨ ខែធ្នូ ខាងមុខនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​បញ្ចៀស

សន្តិសុខសង្គម៩ ម៉ោង មុន

អាជ្ញាធរខណ្ឌជ្រោយចង្វារ បន្តចុះត្រួតពិនិត្យអាហារដ្ឋានក្នុងសាលារៀន និងណែនាំមិនឲ្យលក់នំចំណីណាដែលប៉ះពាល់សុខភាពសិស្ស

ព័ត៌មានជាតិ៩ ម៉ោង មុន

អតីត​មន្រ្តីជាន់ខ្ពស់​បក្ស​ប្រឆាំង ៖ ការ​លើក​ពី​បញ្ហាព្រំដែនរបស់ក្រុមទណ្ឌិត សម រង្ស៊ី គ្រាន់​តែ​លេស​បង្កើតព្រឹត្តិការណ៍​វាយប្រហាររាជរដ្ឋាភិបាល

សន្តិសុខសង្គម៩ ម៉ោង មុន

អាជ្ញាធរសង្កាត់ច្រាំងចំរេះ២ ស្ថាបនាប្រព័ន្ធលូថ្មីដើម្បីបញ្ចៀសការជន់លិចប្រវែងជាង៤០០ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម