Connect with us

ព័ត៌មានជាតិ

ក្រុមហ្វារពន្លឺសិល្បៈ បំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោកហ្គីនណេស២៤ម៉ោង

បានផុស

នៅ

ក្រុមសិល្បករសៀករបស់សមាគមហ្វាពន្លឺសិល្បៈ បានបំបែកកំណត់ត្រា ឯតទគ្គកម្មពិភពលោកហ្គីនណេស ដោយការសម្តែងសៀក រយៈពេល ២៤ ម៉ោងជាប់ បានសម្រេចជោគជ័យកាលពីពេលថ្មីៗនេះ។

ការប៉ុនប៉ងធ្វើការបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោកហ្គីនណេស ត្រូវបានរៀបចំឡើងដើម្បីរៃអង្គាសប្រាក់បន្ទាប់ពីអង្គការហ្វារពន្លឺសិល្បៈ បានបាត់បង់ប្រាក់ចំណូល ៦០% ក្នុងកំឡុងពេលមានជំងឺកូវីដ១៩ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅលើផេកហ្វេសប៊ុកផ្លូវការរបស់ហ្វាពន្លឺសីល្បៈលើកឡើងថា “យើងធ្វើបានសម្រេចហើយ នៃការសម្តែងសៀក ២៤ ម៉ោង ដ៏មានថាមពលស្វាហាប់ និងពោរពេញដោយគំនិតច្នៃប្រឌិត ដើម្បីបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោក”។

ការបំបែកកំណត់ត្រានេះ ធ្វើឡើងបានយូរជាងក្រុមសម្ដែងសៀកដ៏ទៃទៀតក្នុងប្រវត្តិសាស្ត្រពិភពលោក។ ពួកគាត់ពិតជាមានភាពនឿយហត់ណាស់ ប៉ុន្តែមានសុវត្ថិភាពទាំងអស់គ្នា និង ទទួលបានការបំប៉នអាហារគ្រប់គ្រាន់គ្រប់ពេលវេលា រួមជាមួយនឹងការត្រួតពិនិត្យយ៉ាងល្អពីសំណាក់ក្រុមគ្រូពេទ្យរបស់យើង។

សិល្បៈករទាំងអស់ សុទ្ធសឹងតែមកពីគ្រួសារដែលជួបការលំបាក ហើយបានសិក្សា និង រៀនថ្នាក់ជំនាញបែបច្នៃប្រឌិតដ៏មិនឲ្យជឿនៅហ្វារពន្លឺសិល្បៈ ដែលបានជួយឲ្យពួកគាត់ចាកចេញពីភាពក្រីក្របានមួយកម្រិត។

ហ្វាពន្លឺសិល្បៈបញ្ជាក់ថា “យើងកំពុងមានបញ្ហាយ៉ាងខ្លាំង ហើយយើងប្រហែលជាមិនអាចជួយមនុស្សជំនាន់ក្រោយរបស់សាលាបានទេ បើគ្មានការគាំទ្រពីអ្នក”។

យ៉ាងណាមិញ អ្នកអាចសង្គ្រោះយើងបាន តាមរយៈការបរិច្ចាគតាមរយៈមកកាន់គណនីធនាគារ ABA ០០០ ៧៨៤ ៦៧៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១០ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បញ្ចប់កំណត់​ត្រាជ័យជម្នះ របស់​ភ្នំពេញ​ក្រោន តាមពីក្រោយតែ១ពិន្ទុ

វប្បធម៌ ជំនឿ១៤ ម៉ោង មុន

ចូលឆ្នាំចិនភ្លាម រាសីទាំង ៤ នឹងផ្លាស់ប្តូរជោគវាសនាកាន់តែរុងរឿង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ភ្លើងឆេះព្រៃ៥ថ្ងៃនៅភាគខាងជើងប្រទេសថៃ ធ្វើឲ្យគុណភាពខ្យល់កាន់តែយ៉ាប់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

វេជ្ជបណ្ឌិតចិន ព្រមានខ្លះៗ ក្រោយបុរសម្នាក់ចូលសង្គ្រោះ​បន្ទាន់ ដោយសារញ៉ាំស៊ុបក្តៅៗ

ចរាចរណ៍១៥ ម៉ោង មុន

ក្រសួងសាធារណការ កំពុងពិនិត្យជួសជុលស្ដារឡើងវិញស្ពានបេឡេដែលត្រូវរថយន្ដដឹកគ្រឿងចក្របើកឆ្លងកាត់បាក់ស្រុតនៅស្រុកស្អាង

Sokha Hotels

ព័ត៌មានពេញនិយម