Connect with us

សន្តិសុខសង្គម

ផ្លូវជាតិលេខ៣ នឹងបើកឲ្យដំណើរការចរាចរណ៍ជាធម្មតាវិញនៅរសៀលថ្ងៃទី៧វិច្ឆិកានេះ

បានផុស

នៅ

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងនៅព្រឹកថ្ងៃទី៧ វិច្ឆិកា នេះថា បើគ្មានការប្រែប្រួលដោយប្រការចៃដន្យណាមួយទេ មន្ត្រីជំនាញនឹងបើកឲ្យដំណើរការចរាចរណ៍លើផ្លូវជាតិលេខ៣ ពេញលេញជាប្រក្រតីឡើយវិញ។ ការប្រកាសរបស់អ្នកនាំពាក្យរូបនេះ​ ក្រោយពីស្ថានភាពទឹកលិចកំណាត់ផ្លូវជាតិលេខ៣ បានស្រកផុតពីតួផ្លូវជាតិជាស្ថាបពរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា គិតត្រឹមវេលាម៉ោង៧ព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤​នេះ ស្ថានភាពទឹកលិចកំណាត់ផ្លូវជាតិលេខ៣ បានស្រកផុតពីតួផ្លូវជាតិជាស្ថាបពរ ដោយឡែកត្រង់ចន្លោះគីឡូម៉ែត្រលេខ៤៣-៤៤(ផ្សារត្រាំខ្នាំ)បន្តបិទសម្រាប់រថយន្តធំជាបណ្តោះអាសន្នមួយព្រឹកទៀតនៅឡើយ ដើម្បីបង្ការការខូចខាតផ្លូវ ព្រោះគ្រឹះផ្លូវនៅសើមជ្រាយនៅឡើយ។ ប៉ន្តែលោកបានបញ្ជាក់បន្ថែមថា នៅវេលាម៉ោង១និង០០រសៀលថ្ងៃទី៧ ខែវិច្ឆិកានេះ បើគ្មានការប្រែប្រួលដោយប្រការចៃដន្យណាមួយទេ យើងនឹងបើកឲ្យដំណើរការចរាចរណ៍ពេញលេញជាប្រក្រតីឡើយវិញ។

សូមជម្រាបថា កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ មន្ត្រីជំនាញបានប្រកាសផ្អាកចរាចរណ៍រថយន្ដដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទឆ្លងកាត់ផ្លូវជាតិលេខ៣ ជាបណ្ដោះអាសន្ន ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ និងទប់ស្កាត់ការខូច​ខាត​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន បន្ទាប់ពីជំនន់ទឹកភ្លៀងបានហូរកាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខម៤១ ដល់គីម៉ែត្រលេខ៤៣ (ផ្សារត្រាំខ្នារ) ស្ថិតក្នុងស្រុកគងពិសី និងចន្លោះគីឡូម៉ែត្រលេខ៥៣ ដល់ គីឡូម៉ែត្រលេខ ៥៥ (ផ្សារប៉ាង្គសី) ស្ថិតក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ក្នុងសេចក្ដីប្រកាសនោះ មន្ត្រីជំនាញក៏បានអំពាវនាវឲ្យម្ចាស់រថយន្ត ក៏ដូចជាអ្នកបើកបររថយន្ដដឹកទំនិញធុនធ្ងន់ទាំងអស់ដែលធ្វើចរាចរណ៍ពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកំពត និងសម្រាប់ទិសដៅពីខេត្តកំពតឆ្ពោះទៅរាជធានីភ្នំពេញ សូមធ្វើដំណើរវាងតាមផ្លូវជាតិលេខ២២ ឆ្ពោះទៅផ្លូវជាតិលេខ២ (ស្តុបអង្គតាសោម-ក្រុងដូនកែវ) ឬវាងទៅតាមផ្លូវជាតិលេខ៤១ ជាបណ្តោះអាសន្នសិន៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១៣ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម២១ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម១៧ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម