Connect with us

ព័ត៌មានអន្ដរជាតិ

ហារីស​​ជំរុញ​អ្នក​​គាំទ្រ​ទទួលយកលទ្ធផល​បោះ​ឆ្នោត​​និង​លើក​ទឹក​ចិត្ត​ឱ្យ​បន្តការតស៊ូ​​ទៅមុខ​

បានផុស

នៅ

ប្រឈមមុខនឹងការបដិសេធយ៉ាងខ្លាំងពីសំណាក់អ្នកបោះឆ្នោតអាមេរិក អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​​​ លោកស្រី កាំម៉ាឡា ហារីស បានទទួលស្គាល់លទ្ធផលបោះឆ្នោតប្រធានាធិបតីដែលលោក ដូណាល់ ត្រាំ បានឈ្នះឆ្នោតកាលពីថ្ងៃពុធ ហើយបានលើកទឹកចិត្តអ្នកគាំទ្រឱ្យបន្តការតស៊ូដើម្បីចក្ខុវិស័យរបស់ប្រទេស។

(រូបភាព៖​ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបាននិយាយនៅឯសាកលវិទ្យាល័យ Howard ជាកន្លែងលោកស្រីធ្លាប់ទទួលបានការសិក្សាអប់រំដែលនាងសង្ឃឹមថានឹងធ្វើសុន្ទរកថាជ័យជំនះបន្ទាប់ពីការបោះឆ្នោតថា «ពេលខ្លះការប្រយុទ្ធត្រូវចំណាយពេលបន្តិច ហើយនោះមិនមានន័យថា យើងនឹងមិនឈ្នះទេ»។

អនុប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​ បានបន្ថែមថា ការ​ប្រយុទ្ធ​​នឹង​បន្ត​ «​នៅ​​ក្នុង​​កន្លែង​​បោះ​ឆ្នោត​នៅ​តុលាការ​ និង​នៅ​តាម​ទី​សាធារណៈ​»។

ការបរាជ័យ​ដាច់ឆ្ងាយ​របស់ លោកស្រី ហារីស បានបំបែកក្តីសង្ឃឹមដែលថា លោកស្រីអាចជួយសង្គ្រោះឱកាសរបស់គណបក្សប្រជាធិបតេយ្យ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែង​ក្នុងការ​ប្រជែង​​ការ​បោះឆ្នោតឡើងវិញរបស់ប្រធានាធិបតី ចូ បៃដិន បាន​ធ្លាក់​ប្រជាប្រិយ​ ហើយ​ដាក់​​ជំនួស​ដោយ​​បេក្ខភាព​របស់​លោកស្រី​។ លោកស្រីបាន​ចេញ​ទៅ​ចូលរួម​នៅ​គ្រប់​រដ្ឋ​ដែល​ប្រទាញ​ប្រទង់​ខ្លាំង​ជាមួយ​លោក​ដូណាល់ត្រាំដែលជាគណបក្សសាធារណរដ្ឋដែលលោកស្រីបានពិពណ៌នាថា ជា«គ្រោះថ្នាក់ដល់ស្ថាប័នគ្រឹះរបស់ប្រទេស»។

ទស្សនិកជនមួយចំនួនបានសម្តែងការខកចិត្តដែល Harris មិនអាចបង្កើតប្រវត្តិសាស្ត្រជាប្រធានាធិបតីស្ត្រីស្បែកខ្មៅដំបូងគេរបស់ប្រទេសនេះ។ លោកស្រីហារីស ក៏នឹងក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេដែលមានដើមកំណើតអាស៊ីខាងត្បូងផងដែរប្រសិនបើឈ្នះឆ្នោត។ ទោះយ៉ាងណាលោកស្រី បាន​ប្រាប់​អ្នក​គាំទ្រ​ ខណៈ​ដែល​ពួកគេ​ខ្លះ​ជូត​ទឹកភ្នែក​ថា «វា​មិន​អី​ទេ​ដែលពួកយើងមានអារម្មណ៍​សោកសៅ និង​ខកចិត្ត ប៉ុន្តែ​សូម​ដឹង​ថា​វា​នឹង​មិន​អី​ទេ»។

ជាមួយគ្នានេះលោក បៃដិន បានចេញសេចក្តីថ្លែងការណ៍សរសើរ ហារីស បន្ទាប់ពីសុន្ទរកថារបស់លោកស្រីដោយនិយាយថា «លោកស្រីនឹងបន្តការប្រយុទ្ធដោយគោលបំណង ការតាំងចិត្ត និងសេចក្តីរីករាយ លោកស្រីនឹងបន្តក្លាយជាជើងឯកសម្រាប់ជនជាតិអាមេរិកទាំងអស់។ លើស​ពី​នេះ​ទៅ​ទៀត លោកស្រីនឹង​បន្ត​ធ្វើ​ជា​អ្នក​ដឹក​នាំ​ដែល​កូនៗ​របស់​យើង​នឹង​សម្លឹង​មើល​ទៅ​កាន់​មនុស្ស​ជំនាន់​ក្រោយ ខណៈ​ដែលលោកស្រី​ដាក់​ត្រា​លើ​អនាគត​របស់​អាមេរិក»។

(រូបភាព៖​ AP)

មុនពេលសុន្ទរកថារបស់លោកស្រីហារីស គាត់បានទូរស័ព្ទទៅលោកត្រាំ ដើម្បីអបអរសាទរត្រាំចំពោះជ័យជំនះរបស់គាត់។ លោកស្រីបានប្រាប់ហ្វូងមនុស្សថា «យើងនឹងចូលរួមក្នុងការផ្ទេរអំណាចដោយសន្តិវិធី»។ លោក បៃដិន គ្រោង​នឹង​និយាយ​អំពី​លទ្ធផល​បោះឆ្នោត​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ ខណៈសេតវិមានបាននឹងអញ្ជើញប្រធានាធិបតីជាប់ឆ្នោតឱ្យជួបជាមួយក្នុងពេលឆាប់ៗនេះ។

ទោះបីជាយ៉ាងណាឥឡូវនេះក្រុមអ្នកប្រជាធិបតេយ្យប្រឈមមុខនឹងការរំពឹងទុកនៃការរើសយកតំណែងពេលលោក ត្រាំ កាន់តំណែងជាប្រធានាធិបតីជាលើកទីពីរ ហើយវាមិនច្បាស់ថាតើតួនាទីអ្វីដែលលោកស្រីហារីស នឹងដើរតួក្នុងអនាគតគណបក្សរបស់លោកស្រី៕

(រូបភាព៖​ AP)
(រូបភាព៖​ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម