សន្តិសុខសង្គម
បុរសម្នាក់ ត្រូវជនមិនស្គាល់អត្តសញ្ញាណយកពូថៅកាប់ រងរបួសធ្ងន់
បុរសម្នាក់ ជិះម៉ូតូទៅឈប់ក្បែររថយន្តមួយគ្រឿង ហើយបានគោះកញ្ចក់រថយន្ត ភ្លាមៗ ត្រូវជនមិនស្គាល់អត្តសញ្ញាណជិះម៉ូតូមកកាប់នឹងពូថៅ បណ្ដាលឲ្យរងរបួសឈាមជោកជាំ ដោយដឹងមូលហេតុ ហើយជនដៃដល់បានគេចបាត់ និងបោះវត្ថុតាងនៅក្បែរកន្លែងកើតហេតុ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥ និង ៣០ នាទីល្ងាច ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ទល់មុខសាលាសុវណ្ណភូមិ ផ្លូវទួលពង្រ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនរងគ្រោះ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថា វ័យប្រហែលជាង ៤០ ឆ្នាំ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសរងគ្រោះ ជិះម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1KL 7494 មួយគ្រឿង បើកមកឈប់នៅទីតាំងកើតហេតុ ហើយចុះពីលើម៉ូតូទៅគោះទ្វាររថយន្តមួយគ្រឿង ដែលបើកដោយស្ត្រីម្នាក់។ ពេលនោះ ខណៈគោះទ្វាររថយន្តបានពីរដង ក៏ស្រាប់តែមានបុរសម្នាក់ បិទម៉ាស មិនដឹងថា គុំកួន ហើយមកចាំតាំងពីពេលណានោះទេ គឺបានយកពូថៅកាប់លើជនរងគ្រោះ ៤ ទៅ ៥ ពូថៅ បណ្ដាលឲ្យត្រូវបុរសរងគ្រោះរងរបួសត្រង់ក្បាល ហូរឈាមស្រោចខ្លួន រងរបួសធ្ងន់ ហើយត្រូវបានប្រជាពលរដ្ឋដឹកតាមម៉ូតូកង់បីយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។
ក្នុងករណីខាងលើនេះ សមត្ថកិច្ចមូលដ្ឋាន និងជំនាញខណ្ឌ បានចុះទៅចំណុចកើតហេតុ ប្រមូលវត្ថុតាង រកឃើញពូថៅ ១ ដើម (វត្ថុតាង) និងម៉ូតូ ស្កុបពីមួយគ្រឿងរបស់ជនរងគ្រោះ ព្រមទាំងសួរនាំពិនិត្យជុំវិញទីតាំងកើតហេតុ ដើម្បីកំណត់អត្តសញ្ញាណជនដៃដល់ផងដែរ៕
អត្ថបទ ៖ សំណាង
-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច