ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌដូនពេញ ចុះពិនិត្យស្ថានភាពសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន
នាថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញអមដំណើរ លោក ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចុះត្រួតពិនិត្យស្ថានភាពសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ បរិស្ថាន នៅលើវេទិកា សម្រាប់រៀបចំពិធីបុណ្យអុំទូកខាងមុខ។
លោកអភិបាល បានឱ្យដឹងថា ដើម្បីធានាឱ្យបាននូវសោភ័ណភាពស្រស់ស្អាត និងអនាម័យ បរិស្ថាន មានភាពល្អប្រសើរ មន្ត្រីគ្រប់ជំនាញ បានគិតគូរទាន់ពេលវេលា ត្រៀមចូលរួមអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលខិតជិតមកដល់នាពេលខាងមុខនេះ។ ក្នុងនោះ លោក បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជាមួយអាជ្ញាធរ ដើម្បីរក្សាបរិស្ថានអនាម័យឱ្យបានល្អ ព្រោះមនុស្សជាអ្នកបង្កើនសំរាម បើធ្វើតែអាជ្ញាធរនោះមិនបានល្អគ្រប់ជ្រុងជ្រោយទេ ទាល់តែមានការចូលរួមពីសំណាក់ពីពលរដ្ឋ។
សូមជម្រាបថា ពិធីបុណ្យអុំទូកនៅប្រទេសកម្ពុជា គឺជាពិធីបុណ្យដ៏ធំមួយក្នុងចំណោមពិធីបុណ្យនានា នៃប្រពៃណីទំនៀមទម្លាប់ខ្មែរ ដែលមានតាំងពីយូរលង់ណាស់មកហើយ។ ពិធីបុណ្យនេះ ត្រូវបានប្រារព្ធធ្វើជាទូទៅនៅក្នុងខែវិច្ឆិកា ដែលក្នុងពេលនោះក៏មានពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានរយៈពេល ៣ ថ្ងៃ គឺពីថ្ងៃ ១៤ ១៥ ១៦ ខាងមុខនេះ តាមដងទន្លេសាប មុខព្រះបរមរាជវាំង៕
អត្ថបទ ៖ ម៉េង
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ