ព័ត៌មានអន្ដរជាតិ
គ្រោះរាំងស្ងួតនៅទន្លេអាម៉ាហ្សូន ផ្ដល់ផលប៉ះពាល់ដល់កុមារជាង ៤២ម៉ឺននាក់
គ្រោះរាំងស្ងួតនៅទន្លេអាម៉ាហ្សូន បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើកុមារច្រើនជាង ៤២ម៉ឺននាក់នៅក្នុងប្រទេសចំនួនបី ដូចជា ប្រេស៊ីល កូឡុំប៊ី និងប៉េរូ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០២៤។

គ្រោះរាំងស្ងួតនេះ បាននិងកំពុងកើតឡើងតាំងពីឆ្នាំមុនមកម៉្លេះ ហើយបង្កជាផលអវិជ្ជមានចំពោះសហគមន៍ជនជាតិភាគតិច និងតំបន់ជុំវិញទន្លេអាម៉ាហ្សូន។ សេចក្ដីថ្លែងការណ៍របស់ UN បានលើកឡើងថា៖ «យើងកំពុងមើលឃើញជាក់ស្ដែងនូវការបំផ្លិចបំផ្លាញនៃប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់ ដែលក្រុមគ្រួសារជាច្រើនពឹងផ្អែកលើ ហើយធ្វើឲ្យកុមារជាច្រើននាក់មិនអាចទទួលបានអាហារ ទឹក ការថែទាំសុខភាព និងសាលារៀនគ្រប់គ្រាន់»។
ទីភ្នាក់ងារ UN បានអំពាវនាវឲ្យមេដឹកនាំនានាគួរតែចាត់វិធានការម៉ឺងម៉ាត់ចំពោះបញ្ហានេះ ដោយផ្តល់ហិរញ្ញប្បទានឲ្យកុមាររងគ្រោះ ខណៈអសន្តិសុខអាហារ និងទឹកស្អាតនៅតំបន់អាម៉ាហ្សូនអាចបង្កើនហានិភ័យនៃកង្វះអាហារូបត្ថម្ភលើកុមារ និងការចម្លងរោគ។
តំបន់ជុំវិញព្រៃអាម៉ាហ្សូនក្នុងប្រទេសប្រេស៊ីល មានការបិទសាលារៀនច្រើនជាង ១ ៧០០កន្លែង និងគ្លីនិកសុខភាព ៧៦០កន្លែង។ ចំណែកឯនៅកូឡុំប៊ី ព្រោះកង្វះខាតទឹក និងអាហារ បានបណ្ដាលឲ្យបិទសាលារៀនចំនួន ១៣០កន្លែង ខណៈប្រទេសប៉េរូវិញ គ្លិនិកច្រើនជាង ៥០កន្លែងបានបិទទ្វារលែងដំណើរការ។
ទីភ្នាក់ងារ UN បានប្រាប់ថា ខ្លួនត្រូវការថវិកាចំនួន ១០លានដុល្លារនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដើម្បីដោះស្រាយវិបត្តិនៅសហគមន៍ទាំងនោះ ដោយរួមបញ្ចូលទាំងការផ្ដល់ទឹកស្អាត និងការបញ្ជូនកងកម្លាំងសេវាសុខាភិបាលសម្រាប់ការជួយសង្គ្រោះ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី