Connect with us

ជីវិតកម្សាន្ដ

ផលិតករ Kim Kwang Soo ប្រាប់ការពិតនៅពីក្រោយការ Bully លើក្រុម T-ara

បានផុស

នៅ

ផលិតករ Kim Kwang Soo ដែលត្រូវបានគេស្គាល់ថាជា Midas touch of the entertainment industry ឬជាបុគ្គលនៅពីក្រោយការចាប់ផ្តើមដំបូងរបស់តារា​សម្តែង Lee Mi Yeon តារាចម្រៀង Jo Sung Mo, Davichi និងក្រុម T-ara នាពេលថ្មីៗនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលនៅក្នុងវីដេអូមួយសម្រាប់ភាគទី៨ ក្នុងរដូវកាលទី៣ នៃកម្មវិធីបង្ហាញការពិតរបស់ MBN Let’s GO។

ពិធីករ Ahn Jung Hwan និង Hong Hyun Hee បានសួរលោក Kim Kwang Soo អំពីពាក្យចចាមអារ៉ាមផ្សេងៗ​ រួមទាំងថា តើគាត់ធ្លាប់ណាត់ជួបជាមួយសិល្បកររបស់គាត់ដែរឬទេ។ ប៉ុន្តែបុរសរូបនេះពុំឆ្លើយតបត្រង់ៗទេ ​បែរជានាំពិធីករនិយាយលេងសើចនឹងរឿងផ្សេងវិញ។

លើសពីនេះ នៅចុងបញ្ចប់វីដែអូ ពួកគេបានលើកឡើងនូវភាពចម្រូងចម្រាសនៃការសម្លុតដ៏អាក្រក់លើក្រុម T-ara ហើយ Kim Kwang Soo បានបង្ហាញថាមិនមានរឿងបែបនេះកើតឡើងទេ ហើយគ្រប់យ៉ាងគឺសុទ្ធតែចង់ឲ្យតារាដែលខ្លួនខំត្រួសត្រាយទៅមុខ មានអនាគតតែប៉ុណ្ណោះ។

ទន្ទឹមគ្នានោះដែរ វាក៏មានពាក្យចចាមអារ៉ាមដ៏គួរឲ្យខ្លាចមួយផងដែរ ដែលពាក្យចចាមអារ៉ាមដ៏យូរអង្វែងរបស់ Kim Kwang Soo ត្រូវបានចោទប្រកាន់ថាបានវាយប្រហារ Kim Jong Kook ក្នុងអំឡុងពេលហ្វឹកហាត់របស់គាត់។ ឆ្លើយ​តប​នឹង​សំណួរ​របស់​ពិធីករ លោកថាមិនមែនជាការពិតទេ ​គ្រប់យ៉ាងនៅលើផ្លូវសិល្បៈត្រូវមានតែភាពលំបាកមកមុន ទើបគ្រប់គ្នាទទួលបានជោគជ័យ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង  ស្រីល័ក្ខ

ចុចអាន៖BTS នឹងមិនត្រឡប់មកវិញ នៅឆ្នាំ២០២៥ ដូចការគ្រោងទុកទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ ម៉ោង មុន

ក្រុមហ៊ុនចិន គ្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី ស្វាយចន្ទី ដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ព្យុះ យីនស៊ីង ដ៏ខ្លាំង នឹងហោះទៅវាយប្រហារវៀតណាម ចុងសប្តាហ៍នេះ

ព័ត៌មានជាតិ២១ ម៉ោង មុន

សម្ដេចតេជោ៖ លោក ត្រាំ ឈ្នះឆ្នោតព្រោះ អាមេរិក មិនចង់យកស្ត្រីធ្វើមេដឹកនាំ និងដោយសារត្រាំស្អប់សង្គ្រាម

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មេដឹកនាំបរទេស២រូប អបអរលោក ត្រាំ មុនគេ ក្រោយជាប់ឆ្នោត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

បៃដិន-ហារីស សុទ្ធតែទូរស័ព្ទទៅ ត្រាំ ដើម្បីអបអរ និងអញ្ជើញមកសេតវិមាន ដើម្បីពិភាក្សាការផ្ទេរអំណាច

Sokha Hotels

ព័ត៌មានពេញនិយម