Connect with us

សេដ្ឋកិច្ច

រោងចក្រផលិតសំបកកង់រថយន្ត ៣ ស្រូបយកជ័រកៅស៊ូក្នុងស្រុកប្រមាណ ២០ ម៉ឺនតោន

បានផុស

នៅ

លោក ឃុន កក្កដា អគ្គនាយករង នៃអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា បច្ចុប្បន្ន រោងចក្រផលិតសំបកកង់រថយន្តចំនួន ៣ បានស្រូបយកជ័រកៅស៊ូក្នុងស្រុកប្រមាណ ១៥ម៉ឺនតោន ដល់ ២០ ម៉ឺនតោនក្នុងមួយឆ្នាំ។

ក្រុមហ៊ុនរោងចក្រផលិតសំបកកង់រថយន្តទាំង ៣ រួមមាន៖ ​រោងចក្រ Cart Tire Co., Ltd នៅក្រុងបាវិត ខេត្តស្វាយរៀង ទុនវិនិយោគ ៣៥០លានដុល្លារអាមេរិក គ្រោង​ពង្រីក ២០០ លានដុល្លារបន្ថែមទៀត។ ក្រុមហ៊ុន General Tires Technology (Cambodia) Co., Ltd ក្រោមទំហំទុន៣០០លានដុល្លារ នៅខេត្តព្រះសីហនុ។ ក្រុមហ៊ុន NEWBUSTAR (Cambodia) ស្ថិតនៅស្រុកស្នួល ខេត្តក្រចេះទុនវិនិយោគ ១៣៨ លានដុល្លារកំពុងសាងសង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃុន កក្កដា ថ្លែងថា៖ «កាលពីមុនយើងអត់មានរោងចក្រ យើងយកជ័រកៅស៊ូទៅកែច្នៃជារបស់ប្រើប្រាស់ ដូចជាកង់ឡាន ស្បែកជើង និងសម្ភារៈផ្សេងៗទៀត តែឥឡូវ យើងមានវត្តមានរោងចក្រកង់ឡានចំនួន ៣ អាចស្រូបយកជ័រកៅស៊ូកម្ពុជា ក្នុងរង្វង់ ១៥ ម៉ឺនតោន ទៅ ២០ម៉ឺន តោន ក្នុងមួយឆ្នាំ»។

លោក ឃុន កក្កដា បានបញ្ជាក់ថា ការផ្លាស់ប្ដូរក្នុងសង្វាក់ផលិតកម្មកៅស៊ូ គឺប្ដូរពីការចៀរជ័រ ផលិតត្រឹមតែជ័រសន្លឹក ឬជ័រដុំលក់ចេញក្រៅ មកប្រើប្រាស់ក្នុងស្រុកបានស្របតាមគោលដៅរបស់រដ្ឋាភិបាល។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៤ (មករា-កញ្ញា) កម្ពុជាសម្រេចបានការនាំចេញកៅស៊ូចំនួនជាង ២៤ ម៉ឺនតោន (២៤៨ ៥៣៥) កើនឡើងចំនួន ១ ៣១៦តោន ស្មើនឹង ៣,៥១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រាក់ចំណូលចំនួន ៣៩៤ លានដុល្លារបានពីការនាំចេញ​ជ័រកៅស៊ូធម្មជាតិក្នុងរយៈពេល ៩ ខែ​នៃឆ្នាំ ២០២៤ កើនឡើង ១៨ ភាគរយ។

តម្លៃលក់ជ័រកៅស៊ូជាមធ្យមនៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៤នេះ ថ្លៃ ១ ៥៨៦ដុល្លារក្នុងមួយតោន កើនឡើង ២១៥​ដុល្លារ​ក្នុងមួយតោន ស្មើនឹង ១៥,៧២​ភាគរយ បើធៀបនឹងឆ្នាំមុន។ កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូចំនួនជាង ៤០ ម៉ឺនហិកតា (៤០៧១៧២) ក្នុងនោះផ្ទៃដីចៀរជ័រប្រមាណ ៨០%៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៧ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម