ព័ត៌មានជាតិ
ក្នុង១ថ្ងៃ មន្ទីរពេទ្យកុមារជាតិទទួលសង្គ្រោះ និងព្យាបាលទារកកើតមិនគ្រប់ខែ និងបញ្ហាផ្សេងៗប្រមាណ៨០នាក់
លោកសាស្រ្តាចារ្យ ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ បានមានប្រសាសន៍ថា ក្នុង១ថ្ងៃមន្ទីរពេទ្យកុមារជាតិទទួលការព្យាបាលបន្ត និងសង្គ្រោះទារកកើតមកមិនគ្រប់ខែ ឬទារកកើតមកមានបញ្ហាផ្សេងៗ ដែលមន្ទីរពេទ្យរដ្ឋ និងឯកជនមួយចំនួនបញ្ជួនមកប្រមាណ៨០នាក់។
ថ្លែងក្នុងពិធីប្រគល់ទទួលសម្ភារៈបរិក្ខាពេទ្យពីមន្ទីរពេទ្យដេហ្គូហ្វាទីម៉ានៃសាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី៧វិចិ្ឆកានេះ
លោកសាស្ត្រាចារ្យបានបន្តថា សម្ភារៈបរិក្ខាពេទ្យទាំងនេះរួមមាន ទូសម្រាប់ចិញ្ចឹមទារកចំនួន៥គ្រឿង សម្រាប់ដាក់ទារកដែលកើតមកមិនគ្រប់ខែ ឬមិនគ្រប់គីឡូ និងម៉ាស៊ីនសម្រាប់ព្យាបាលកុមារដែលមានជំងឺលឿងចំនួន៥គ្រឿង ដែលមានតម្លៃប្រមាណជាង១០ម៉ឺនដុល្លារ។
លោកសាស្ត្រាចារ្យបានបន្តទៀតថា ការផ្តល់ម៉ាស៊ីនទាំងនេះពិតជាមានសារសំខាន់ណាស់សម្រាប់មន្ទីរពេទ្យកុមារជាតិក្នុងការជួយបង្កើនគុណភាពព្យាបាលជំងឺ និងថែរក្សាសុខភាពដល់កុមារ ក៏ដូចជាជួយកាត់បន្ថយអត្រាស្លាប់របស់ទារកពិសេសទារកកើតមកមិនគ្រប់ខែ និងគ្រប់គីឡូអាចជួយឱ្យពួកគេមានសុខភាពល្អវិវត្តន៍ដូចទារកធម្មតាដែរ។ ព្រោះថាពេទ្យកុមារជាតិជាមន្ទីរពេទ្យកុមារដ៏ធំតែងតែទទួលសង្គ្រោះ និងព្យាបាលបន្តកុមារដែលមានបញ្ហាកើតមិនគ្រប់ខែ និងបញ្ហាផ្សេងៗដែលបញ្ជួនមកពីតាមមន្ទីរពេទ្យរដ្ឋ និងពេទ្យឯកជនមួយចំនួនប្រមាណ៨០នាក់ក្នុង១ថ្ងៃ។
លោកសាស្ត្រាចារ្យបានពន្យល់ថា កត្តាដែលនាំឱ្យទារកកើតមកមិនគ្រប់ខែភាគច្រើនបណ្តាលមកពីសុខភាពរបស់មាតាដែលទទួលសម្ពាធការងារប៉ះពាល់ដល់សុខភាពផ្លូវកាយ ផ្លូវចិត្ត ឬគ្រោះថ្នាក់ផ្សេងៗ និងគួបផ្សំទៅនឹងបរិស្ថានចំណីអាហារ និងប៉ះទង្គិចនឹងអ្វីមួយៗ។
លោកសាស្រ្តាចារ្យ ញឹប អង្គាបុស្ស បានថ្លែងអំណរគុដល់លោកស្រី ស៊ុនមីគីម(Sunmi Kim) នាយកមនី្ទរពេទ្យ ដេហ្គូ ហ្វាទីម៉ានៃសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូទាំងអស់ដែលបានផ្តល់សម្ភារៈទាំងអស់នេះដល់មន្ទីរពេទ្យកុមារជាតិជាការចូលរួមចំណែកក្នុងការធ្វើឲ្យល្អប្រសើរនៅសេវាព្យាបាលរបស់មនី្ទរពេទ្យ ក៏ដូចជាការជួយលើការថែទាំ និងព្យាបាលសុខុមាលភាពរបស់កុមារកម្ពុជា។
ជាមួយគ្នានោះដែរ លោកស្រី ស៊ុនមីគីម នាយកមនី្ទរពេទ្យ ដេហ្គូហ្វាទីម៉ា នៃសាធារណរដ្ឋកូរ៉េសង្ឃឹមថា តាមរយៈជំនួយទាំងនេះនឹងជួយឱ្យមន្ទីរពេទ្យកាន់តែមានសមត្ថភាពខ្ពស់បន្ថែមទៀតក្នុងការជួយព្យាបាល និងសង្គ្រោះទារកកើតមកមិនគ្រប់ខែ ឬទារកកើតមកមានបញ្ហាផ្សេងៗពីកំណើត។
គួរបញ្ជាក់ថា នៅក្នុងឱកាសនោះដែរមន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យដេហ្គូហ្វាទីម៉ាបានចុះអនុស្សារណយោគយល់គ្នាដើម្បីធ្វើកិច្ចសហប្រតិបត្តិទៅលើផ្នែកវេជ្ជសាស្ត្រ និងបណ្តុះបណ្តាលធនធានមនុស្សរវាងមន្ទីរពេទ្យទាំងពីរផងដែរ៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ