Connect with us

ព័ត៌មានជាតិ

ក្រសួងកសិកម្ម បង្ក្រាបបទល្មើសជលផលជាង ១ ៥០០ ករណី ក្នុងរដូវបិទនេសាទ

បានផុស

នៅ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលចំនួន ១ ៥០៦ ករណីក្នុងរដូវបិទនេសាទ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល សម្រេចបានលទ្ធផលសរុប ១ ៥០៦ករណី ក្នុងនោះរឹបអូស និងបំផ្លាញចោលវត្ថុតាងបាន ១ ៤១០ករណី បញ្ជូនទៅតុលាការ ៥៦​ករណី ជនល្មើសជាប់ពន្ធនាគារ ១៥នាក់ និងពិន័យអន្តរការណ៍ ៤០ករណី ស្មើទឹកប្រាក់ពិន័យ ១៦១ ៦៩១ ០០០ រៀល។

វត្ថុតាងបទល្មើសសំខាន់ៗដែលបានរឹបអូស និងបំផ្លាញចោលរួមមាន របាំងស្បៃមុង និងសាច់អួនប្រវែង ៧៩២ ៩៣៨ម៉ែត្រ ឧបករណ៍ឆក់ត្រីចំនួន ៤៥៩គ្រឿង ក្នុងនោះ តាមរយៈការស្ម័គ្រចិត្តប្រគល់ចំនួន ១៦៥គ្រឿង អួនអូសទឹកសាប និងអួនហ៊ុម ១០៦ វង់ និងបង្ក្រាបទីតាំងផលិតចែកចាយឧបករណ៍ឆក់ ៣ កន្លែង ព្រមទាំងបានចាក់លែងកូនត្រី​ចម្រុះប្រមាណ ១០០លានក្បាល ស្មើនឹងជាង ៤០តោន ចូលក្នុងទៅក្នុងដែនទឹកធម្មជាតិវិញ។

តាមរយៈសមិទ្ធផលនេះ បរិមាណត្រីក្នុងធម្មជាតិបានចាប់ផ្តើមកើនឡើងគួរកត់សម្គាល់។ ទន្ទឹមនេះ សត្វផ្សោត ទន្លេមេគង្គក៏មានការកើនឡើងផងដែរ គឺពី ៩០ក្បាល នៅឆ្នាំ២០២២ ដល់ ១០៤ក្បាល គិតត្រឹមខែតុលាឆ្នាំ២០២៤។

ការកើនឡើងនូវធនធានជលផលនេះក៏ជាលទ្ធផលនៃការចូលរួមពីប្រជានេសាទ និងអ្នកពាក់ព័ន្ធនានា ដែលបានសហការផ្តល់ព័ត៌មាន ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ព្រមទាំងលែងប្រភេទវារីសត្វកម្រ ត្រីមេពូជចូលទៅក្នុងដែនទឹក ធម្មជាតិវិញ ដើម្បីថែរក្សាធនធានជលផលឱ្យបានគង់វង្ស៕


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ព្យុះ យីនស៊ីង ដ៏ខ្លាំង នឹងហោះទៅវាយប្រហារវៀតណាម ចុងសប្តាហ៍នេះ

ព័ត៌មានជាតិ២១ ម៉ោង មុន

ក្រុមហ៊ុនចិន គ្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី ស្វាយចន្ទី ដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា

ព័ត៌មានជាតិ២២ ម៉ោង មុន

សម្ដេចតេជោ៖ លោក ត្រាំ ឈ្នះឆ្នោតព្រោះ អាមេរិក មិនចង់យកស្ត្រីធ្វើមេដឹកនាំ និងដោយសារត្រាំស្អប់សង្គ្រាម

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

បៃដិន-ហារីស សុទ្ធតែទូរស័ព្ទទៅ ត្រាំ ដើម្បីអបអរ និងអញ្ជើញមកសេតវិមាន ដើម្បីពិភាក្សាការផ្ទេរអំណាច

កីឡា៨ ម៉ោង មុន

ម្ចាស់​មេដាយ​មាសគុន​ខ្មែរ​​ទាំង​១៣​វិញ្ញាសា ក្នុង​កីឡា​ជាតិ​ឆ្នាំ​២០២៤

Sokha Hotels

ព័ត៌មានពេញនិយម