Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ តែងតាំងបុគ្គលដំបូងគេ ក្នុងរដ្ឋាភិបាលថ្មី, បង្កើតប្រវត្តិសាស្រ្តអាមេរិក

បានផុស

នៅ

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃសុក្រទី៨ខែវិច្ឆិកាឆ្នាំ២០២៤ បុគ្គលដំបូងគេត្រូវបានតែងតាំងក្នុងរដ្ឋាភិបាលជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិក នោះគឺអ្នកស្រី Susie Wiles ដែលត្រូវជ្រើសរើសឲ្យចូលកាន់តំណែងជាអគ្គសេនាធិការសេតវិមាន សម្រាប់រដ្ឋបាលអាណត្តិទី២របស់លោក ដូណាល់ ត្រាំ។

អ្នកស្រី Susie Wiles (ឆ្វេង) និងលោក ដូណាល់ ត្រាំ (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ និយាយថា អ្នកស្រី Susie Wiles គឺមនុស្សឆ្លាតនិងមានគំនិតច្នៃប្រតិដ្ឋ ហើយទទួលបានការកោតសរសើរនិងគោរពពីមនុស្សគ្រប់គ្នា។ Susie នឹងបន្តបំពេញការងារដោយមិនខ្លាចនឿយហត់ ដើម្បីធ្វើឲ្យអាមេរិកអស្ចារ្យម្តងទៀត។ នេះពិតជាកិត្តិយសណាស់ដែលមាន Susie ធ្វើជាអគ្គសេនាធិការសេតវិមានស្ត្រីដំបូងគេក្នុងប្រវត្តិសាស្ត្រអាមេរិក។

កើតនៅថ្ងៃទី១៤ខែឧសភាឆ្នាំ១៩៥៧ក្នុងរដ្ឋ New Jersey អ្នកស្រី Wiles អាយុ៦៧ឆ្នាំ គឺជាទីប្រឹក្សាជាន់ខ្ពស់ម្នាក់និងជាប្រធានយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់អ្នកសាធារណរដ្ឋ ហើយអ្នកស្រីគឺជាបុគ្គលដ៏សំខាន់ នៅពីក្រោយជ័យជម្នះរបស់លោកត្រាំ ក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៧។

អ្នកស្រី Susie Wiles (រូបថត៖ AP)

អ្នកស្រី Wiles បានចាប់ផ្តើមអាជីពនយោបាយក្នុងឆ្នាំ១៩៧៩ ក្នុងនាមជាជំនួយការរបស់សមាជិកសភាគណបក្សសាធារណរដ្ឋ Jack Kemp។ មួយឆ្នាំក្រោយមក អ្នកស្រីបានចូលរួមក្នុងយុទ្ធនាការជួយលោក Ronald Reagan ក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៤០។

មកដល់ឆ្នាំ២០១០ អ្នកស្រីត្រូវទទួលបន្ទុកធ្វើយុទ្ធនាការរកសំឡេងគាំទ្រអភិបាលរដ្ឋ Florida របស់លោក Rick Scott និងជួយដល់យុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១២ របស់អតីតអភិបាលរដ្ឋ Utah លោក Jon Huntsman។

មកដល់ឆ្នាំ២០១៦និង២០២០ អ្នកស្រីបានក្លាយជាអ្នកយុទ្ធសាស្រ្តខាងគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ Florida ដោយបានគ្រប់គ្រងយុទ្ធនាការឃោសនារបស់លោក ត្រាំ នៅក្នុងរដ្ឋនេះ។

សូមបញ្ជាក់ថា ជារឿងធម្មតាដែលអគ្គសេនាធិការសេតវិមាន គឺជាមុខតំណែងដំបូងត្រូវបានប្រកាសដោយប្រធានាធិបតីជាប់ឆ្នោត ហើយទទួលខុសត្រូវក្នុងការត្រួតពិនិត្យគោលនយោបាយ និងប្រតិបត្តិការប្រចាំថ្ងៃរបស់សេតវិមាន។ តំណែងនេះ មិនចាំបាច់ទាមទារឲ្យមានឯកភាពពីព្រឹទ្ធសភាទេ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រឿងធំចំនួន៧ ដែលលោក ត្រាំ ត្រូវធ្វើ ពេលចូលកាន់តំណែងអាណត្តិថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១៦ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម២៤ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម២០ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម