ព័ត៌មានអន្ដរជាតិ
ភ្លើងឆេះព្រៃបំផ្លាញផ្ទះសម្បែងនៅរដ្ឋកាលីហ័្វរញ៉ាដោយបង្ខំជម្លៀសចេញមនុស្សរាប់ពាន់នាក់
មនុស្សរាប់ពាន់នាក់ស្ថិតក្រោមការបញ្ជាជម្លៀសនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា ខណៈដែលភ្លើងឆេះព្រៃបានលេបត្របាក់ផ្ទះសម្បែងយ៉ាងឆាប់រហ័ស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានCNAនៅថ្ងៃទី០៨ខែវិច្ឆិកានេះ។
វីដេអូដែលថតដោយសាក្សីម្នាក់បានបង្ហាញពីអ្នកស្រុកកំពុងរត់គេចខ្លួនពីផ្ទះរបស់ពួកគេនៅក្នុងទីក្រុង Camarillo ខណៈដែលផ្សែងយ៉ាងក្រាស់បានគ្របដណ្តប់លើមេឃ។ ខ្សែវីដេអូនេះក៏បានបង្ហាញផ្ទះនិងរថយន្តបានឆាបឆេះយ៉ាងសន្ធោសន្ធៅ។
នាយកដ្ឋានពន្លត់អគ្គីភ័យនៅទីក្រុង Ventura County ភាគពាយព្យនៃទីក្រុង Los Angeles បាននិយាយថា ភ្លើងឆេះព្រៃបានរីករាលដាលលើផ្ទៃដី ១៤០០០ ហិចតា ខណៈមានអ្នកពន្លត់អគ្គីភ័យយ៉ាងហោចណាស់ ៨០០ នាក់ត្រូវបានចាត់តាំងឱ្យធ្វើប្រតិបត្តិការពន្លត់ និងកំពុងស្នើសុំឧទ្ធម្ភាគចក្របន្ថែមដើម្បីជួយក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយស្ថានការណ៍។
យ៉ាងហោចណាស់មនុស្សពីរនាក់បានរងរបួស ហើយសំណង់ជាច្រើនត្រូវបានខូចខាត ឬបំផ្លាញដោយភ្លើងនៅក្នុងខោនធី Ventura ។ អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom បាននិយាយថា ភ្លើងភ្នំបានជំរុញឱ្យមានការជម្លៀសមនុស្សជាង ១០០០០នាក់ និងបានគំរាមកំហែងដល់រចនាសម្ព័ន្ធចំនួន ៣៥០០។
យោងតាមទិន្នន័យរបស់ National Interagency Fire Center បានឱ្យដឹងថា សហរដ្ឋអាមេរិកកំពុងជួបប្រទះភ្លើងឆេះព្រៃដ៏ខ្លាំងក្លាមួយជាមួយនឹងផ្ទៃដី ៨.១ លានហិចតាដែលបានឆេះរហូតមកដល់បច្ចុប្បន្ន ធៀបនឹងរយៈពេលជាមធ្យមប្រចាំឆ្នាំពេញមួយឆ្នាំដែលមានប្រហែល ៧ លានហិចតាក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ យោងតាមទិន្នន័យរបស់ Cal Fire បានឱ្យដឹងថា ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា មកទល់ពេលនេះបានឆេះដីច្រើនជាងបីដងច្រើនជាងឆ្នាំមុន៕
អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទឹកជំនន់នៅភាគខាងត្បូងថៃ រឹតតែធ្ងន់ ឯមនុស្សស្លាប់ កើនច្រើនឡើងៗ