Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី​សម្ញែង​មីស៊ីល​អន្តរទ្វីបដ៏អស្ចារ្យ ​កម្លា ​ដូណាល់​ ត្រាំ​

បានផុស

នៅ

គ្រាន់តែ​ លោក ដូណាល់ ត្រាំ ជាប់ឆ្នោតមិនបានប៉ុន្មានផង ស្រាប់តែរុស្ស៊ី​សម្ញែងមីស៊ីលអន្តរទ្វីប Yars ដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ នៅទីតាំងបាញ់បង្ហោះ Kozelsk ក្នុងតំបន់ Kaluga ភាគខាងលិចប្រទេសសម្រាប់​ការធ្វើសមយុទ្ធ ប៉ុន្តែទង្វើនេះក៏ត្រូវបានគេមើលឃើញថា ជាការកម្លាដល់ប្រធានាធិបតីទី៤៧របស់សហរដ្ឋ​អាមេរិក។ 

(រូបថត៖ ក្រសួងការពារជាតិរុស្ស៊ី)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការ​ចុះផ្សាយរបស់ Daily Mail កាលពីថ្ងៃព្រហស្បតិ៍ទី៧ខែវិច្ឆិកាឆ្នាំ២០២៤, មីស៊ីល Yars នេះមានសមត្ថភាពដ៏អស្ចារ្យ ដោយអាចបំពាក់ក្បាលគ្រាប់ទម្ងន់ប្រហែល ៥០០គីឡូតោន ហោះបានចម្ងាយរហូតដល់ទៅ​១២ ​០៧០​គីឡូម៉ែត្រ ​ដែល​អាចវាយប្រហារសហរដ្ឋអាមេរិក និងទ្វីបអឺរ៉ុបបាន។

សមយុទ្ធចុងក្រោយនេះធ្វើឡើង បន្ទាប់ពីលោកត្រាំ ទើបជាប់ឆ្នោតអាណត្តិទី២ជាប្រធានាធិបតីអាមេរិក និងចំពេលមានភាពតានតឹងយ៉ាងខ្លាំងនៅក្នុងទំនាក់ទំនងរវាងរុស្ស៊ីនិងបណ្តាប្រទេសណាតូ ជុំវិញសង្គ្រាមនៅអ៊ុយក្រែន។

រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី Andrei Belousov បានព្រមានលោកខាងលិចថា សមយុទ្ធនេះគឺដើម្បីបង្ហាញពីកម្លាំងរបស់ទីក្រុងមូស្គូ ដែលអាចវាយប្រហារនុយក្លេអ៊ែរទ្រង់ទ្រាយធំ ឆ្លើយតបទៅនឹងការវាយប្រហារនុយក្លេអ៊ែរពីសំណាក់សត្រូវ។

(រូបថត៖ EPA)

យោងតាមសារព័ត៌មាន News Week, វិមានក្រឹមឡាំង មានឃ្លាំងអាវុធនុយក្លេអ៊ែរធំជាងគេលើពិភពលោក ពោលគឺខ្លាំង​ជាងសហរដ្ឋអាមេរិកទៅទៀត ហើយបើបូកបញ្ជូលគ្នា, ទីក្រុងមូស្គូនិងវ៉ាស៊ីនតោន គឺមានកាន់កាប់ឃ្លាំងអាវុធ​នុយក្លេអ៊ែរ​ជាសកល ៩០%ទៅហើយ។

ទិន្នន័យឆ្នាំ២០២៤បង្ហាញថា រុស្ស៊ី​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ប្រមាណ ៥ ៥៨០​គ្រាប់ ខណៈ​អាមេរិក​មាន​​ប្រហែល ៥០៤៤​គ្រាប់។ បន្ទាប់មក គឺ​ចិន​មាន​ក្បាល​គ្រាប់​ប្រមាណ ៥០០គ្រាប់, បារាំង​ ២៩០គ្រាប់ និង​ចក្រភព​អង់គ្លេស ២២៥​គ្រាប់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី​បើក​​ចំហរ​បេះ​ដូង​​ត្រៀម​ចរចា​ជាមួយ​អាមេរិក​ ​ក្រោយត្រាំ​ជាប់​ឆ្នោត​​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម