ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ី ប្រាប់ថា កងទ័ពមួកខៀវ៦នាក់របស់ខ្លួន រងរបួសនៅលីបង់
ម៉ាឡេស៊ី បានប្រកាសនៅថ្ងៃទី៨ខែវិច្ឆិកានេះថា កងទ័ពមួកខៀវអង្គការសហប្រជាជាតិរបស់ខ្លួនចំនួន ៦នាក់ បានរងរបួសក្នុងការបំផ្ទុះមួយនៅប្រទេសលីបង់។
ក្រសួងការពារជាតិម៉ាឡេស៊ី បានចេញសេចក្ដីថ្លែងការណ៍ថា ការបំផ្ទុះកើតឡើងនៅអាធ្រាត្រថ្ងៃព្រហស្បតិ៍ ក្បែរកីឡដ្ឋាន Saida ដោយមានគោលដៅវាយប្រហារទៅលើរថយន្តស៊ីវិលមួយគ្រឿង ដែលធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋធានីបេរូត។ យ៉ាងណាមិញ ការបំផ្ទុះនេះ ក៏បានបង្កការខូចខាតទៅលើរថយន្តមួយគ្រឿងផ្សេងទៀតដែលកំពុងដឹកកងទ័ពមួករបស់ម៉ាឡេស៊ី បណ្ដាលឲ្យរងរបួស ៦នាក់។
សេចក្ដីថ្លែងការណ៍ដដែល បានបន្ថែមថា កងទ័ពមួកខៀវចំនួន ៥នាក់ រងរបួសស្រាល ខណៈម្នាក់ទៀតបានបាក់ឆ្អឹងដៃខាងឆ្វេង ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យ។
កងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ី បានបញ្ជាក់ថា ខ្លួននឹងតាមដានស្ថានការណ៍នេះឲ្យបានហ្មត់ចត់ និងនៅតែប្ដេជ្ញាដើម្បីធានាបាននូវសុវត្ថិភាព និងសុខុមាលភាពនៃកងកម្លាំងរបស់ខ្លួន ទោះស្ថិតនៅក្រោមបេសកកម្មអង្គការសហប្រជាជាតិក៏ដោយ។
បើតាមការប្រកាសរបស់អង្គការសហប្រជាជាតិ ការបំផ្ទុះនេះ កើតឡើងដោយសារតែការវាយប្រហារតាមដែនអាកាសរបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃទី៧ខែវិច្ឆិកា ហើយបណ្ដាលឲ្យជនស៊ីវិល ៣នាក់បានស្លាប់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូត ផែនដីមានព្រះចន្ទ២ នឹងបន្តរហូតដល់ចុងខែវិច្ឆិកា
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ក្រុមហ៊ុនវៀតណាម ដាក់ទុនវិនិយោគជាង $៨០០ លាន លើឧស្សាហកម្មកៅស៊ូនៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលរបបខ្យល់មូសុងឦសានខ្លាំងដល់ថ្ងៃទី៦វិច្ឆិកា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព្យុះទី២២ ឈ្មោះ ឃីនស៊ីង នឹងជះឥទ្ធិពលលើកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៧វិច្ឆិកា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មនុស្សស្លាប់ម្នាក់ នៅក្នុងហេតុការណ៍ឆេះរោងចក្រប្រេងឆានៅឥណ្ឌូណេស៊ី
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក អ៊ិន សុភិន ចេញមុខអះអាងថា ខ្លួនមិនពាក់ព័ន្ធទេ ក្រោយផ្ទុះរឿងទិញសិទ្ធិ Miss Grand 2025
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អគ្គិភ័យឆាបឆេះកន្លែងស្តុកគ្រឿងសំណង់មួយកន្លែង ខូចខាតស្ទើរទាំងស្រុង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ព្យុះ យីនស៊ីង ដ៏ខ្លាំង នឹងហោះទៅវាយប្រហារវៀតណាម ចុងសប្តាហ៍នេះ