Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេង​ថយចុះតិច​តួច​ ដោយ​ការ​​បារម្ភ​ជុំ​វិញ​ព្យុះសង្ឃរា Rafael បាន​ស្រាកស្រាន្ត

បានផុស

នៅ

តម្លៃប្រេង​ឆៅ​បាន​ថយចុះ​តិចតួច​ ស្រាប់​ការ​ជួញដូរ​នៅ​ព្រឹកថ្ងៃសុក្រ​នេះ​ នៅ​ពេល​ក្ដីបារម្ភ​ពី​ការ​​គំរាមកំហែង​​នៃ​ព្យុះសង្ឃរា Rafael ​លើ​ផលិតកម្ម​ប្រេង​អាមេរិក​បាន​ស្រាកស្រាន្ត​ ខណៈ​វិនិយោគិន​បន្ត​សម្លឹង​មើល​ពី​ស្ថានភាព​ទីផ្សារ​ ដែលកំពុង​ព្រួយបារម្ភ​ថា​ លោក​ ដូណាល់ ត្រាំ​ នឹង​ចេញ​គោលនយោបាយ​ធ្វើ​ឱ្យ​ខូច​ទ្រង់ទ្រាយ​ផ្គត់​ផ្គង់​ប្រេង​ ពេល​ឡើង​កាន់​អំណាច​ជា​ប្រធានាធិបតី​អាមេរិក​​​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃ​ប្រេងឆៅ​​នាពេល​អនាគត​ ម៉ាក​ Brent បានធ្លាក់ចុះ ២៦ សេន ឬ ០,៣ ភាគរយ​ ដោយ​ជួញដូរ​នៅ​តម្លៃ​ ៧៥,៣៧ ដុល្លារ​/បារ៉ែល ​ខណៈ​តម្លៃ​ប្រេងឆៅ​អាមេរិក ម៉ាក​ West Texas Intermediate (WTI) បានកើនឡើង ៣៥ សេន ឬ ០,៥ ភាគរយ​ ដល់ ៧២,០១ ដុល្លារ​/បារ៉ែល​។

តម្លៃ​ប្រេង​ទាំង​២​ កើន​ជិត​​ ១ ភាគរយ ពេល​បញ្ចប់​ការ​ជួញដូរ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ហើយ​ទោះ​បី​ជា​ការ​ជួញដូរ​ថ្ងៃ​សុក្រ​នេះ​ ធ្លាក់ចុះ​តិច​តួច​ក្ដី​ តម្លៃ​ប្រេង​ម៉ាក​ Brent រំពឹង​ថា​នឹង​កើន​ឡើង​ជាង​ ៣ ភាគរយ​ ក្នុង​អត្រា​ប្រចាំ​សប្ដាហ៍​ ខណៈ​ WTI រំពឹង​នឹង​កើន​ឡើង​ជាង​ ៤ ភាគរយ​។

ព្យុះសង្ឃរា ​Rafael ដែល​បង្ក​ការ​បិទ​ផលិតកម្ម​ប្រេង​ឆៅ​របស់​អាមេរិក​មួយ​ចំនួន​ រំពឹង​ថា​នឹង​ផ្លាស់​ប្ដូរ​គោលដៅ​វាយ​ប្រហារ​ឆ្ងាយ​ពី​បណ្ដុំ​ទីតាំង​ផលិតកម្ម​ប្រេង​របស់​អាមេរិក​ ហើយ​ថម​ថយ​កម្លាំង​ជា​បន្ត​បន្ទាប់​ ខណៈ​កំណើន​ថ្លៃ​ប្រាក់​ដុល្លារ​ និង​កម្សោយ​តម្រូវ​ការ​ប្រេង​នៅ​ចិន​ ធ្វើ​ឱ្យ​កំណើន​តម្លៃ​ប្រេង​មាន​​កម្រិត​​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម