Connect with us

ព័ត៌មានអន្ដរជាតិ

មុនក្លាយជាជំទាវទី១អាមេរិក មេឡានៀ ត្រាំ សាងយីហោ២ រកលុយបានរាប់សិបលានដុល្លារ

បានផុស

នៅ

មុនពេលក្លាយជាជំទាវទីមួយរបស់សហរដ្ឋអាមេរិកលើកដំបូងក្នុងឆ្នាំ២០១៧ មេឡានៀ ត្រាំ (Melania Trump) មានភាពល្បីល្បាញជាមួយនឹងតួនាទីផ្សេងៗគ្នាជាច្រើន។ ជាពិសេស ចាប់តាំងពីគាត់ធ្វើការជាតារាបង្ហាញម៉ូដ រហូតដល់ចូលប្រឡូកក្នុងវិស័យជំនួញគ្រឿងអលង្ការ និងគ្រឿងសម្អាង។

យោងតាម ​​Showbiz Cheat Sheet ទ្រព្យសម្បត្តិសុទ្ធរបស់ជំទាវទីមួយរបស់អាមេរិកត្រូវបានប៉ាន់ប្រមាណថាប្រហែល ៧០ លានដុល្លារក្នុងឆ្នាំ ២០២៤ ។ ដូច្នេះតើលោកស្រី ប្រមូលទ្រព្យសម្បត្តិសម្រាប់ខ្លួនឯងផ្ទាល់ដោយរបៀបណា? រាប់ចាប់តាំងអំពីអាជីវកម្មគ្រឿងអលង្ការ និងគ្រឿងសម្អាងរបស់មុនពេលឈានជើងចូលទៅសេតវិមានក្លាយជាជំទាវទីមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេឡានៀ ត្រាំ ធ្លាប់លក់នាឡិកា និងគ្រឿងអលង្ការ

ដោយផ្តើមចេញពីចំណង់ចំណូលចិត្តផ្ទាល់ខ្លួនសម្រាប់ភាពស្រស់ស្អាត និងម៉ូដ មេឡានៀ បានចាប់ផ្តើមការប្រមូលនាឡិកា និងគ្រឿងអលង្ការក្រោមឈ្មោះរបស់គាត់ក្នុងឆ្នាំ ២០១០ គឺ ៥ ឆ្នាំបន្ទាប់ពីរៀបការជាមួយលោកដូណាល់ ត្រាំ។

ការ​ប្រមូល​ផ្ដុំ​នេះ​រួម​បញ្ចូល​ទាំង​គ្រឿង​អលង្ការ និង​ម៉ូដ​នាឡិកា​ដែល​មាន​តម្លៃ​ចាប់​ពី ៣០ ដុល្លារ​ដល់ ២០០ ដុល្លារ។ កត្តាមួយដែលធ្វើឲ្យការប្រមូលលក់នៅលើបណ្តាញទិញទំនិញ QVC ទទួលបានជោគជ័យគឺរូបភាពរបស់ មេឡានៀ ត្រាំ។ លោកស្រីអាចពាក់ការរចនារបស់ខ្លួននៅលើទូរទស្សន៍ ហើយនោះគឺជាមធ្យោបាយផ្សព្វផ្សាយផលិតផល។ ក្នុងពេលជាមួយគ្នានេះ វាមានតម្លៃសមរម្យ ដូច្នេះវាបានក្លាយជាការស្រលាញ់យ៉ាងឆាប់រហ័សដោយ​មនុស្សមិនសូវមានថវិកា និងបុគ្គលិកការិយាល័យវ័យក្មេងជាច្រើន។

គ្រឿងអលង្ការដែលបានណែនាំដល់អ្នកប្រើប្រាស់ឆ្លុះបញ្ចាំងពីរសជាតិសោភ័ណភាព និងរចនាប័ទ្មម៉ូតរបស់ជំទាវទី១របស់អាមេរិក។ ទាំង​នេះ​ជា​ម៉ូដ​ដែល​នារី​អាច​ពាក់បាន​រាល់​ថ្ងៃ​ ក៏មានភាពងាយស្រួលក្នុងការសម្របខ្លួន និងសមរម្យសម្រាប់រចនាប័ទ្មផ្សេងៗគ្នាជាច្រើន។ ការរចនាដ៏អស្ចារ្យមួយចំនួននៃការប្រមូលគ្រឿងអលង្ការរួមមានកងដៃមាស ចិញ្ចៀនភ្ចាប់ពាក្យ និងក្រវិលធំ។​ ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ យីហោនេះរកបានជាង ៧ លានដុល្លារ ដែលរួមចំណែកដល់ប្រាក់ចំណូលសរុបលើសពី ៤៥ លានដុល្លារពីការបណ្តាក់ទុនរបស់គាត់ក្នុងរយៈពេលមួយទសវត្សរ៍។

ទោះជាយ៉ាងនេះក្ដី អាជីវកម្មរបស់ភរិយាលោកត្រាំក៏ជាប់ពាក់ព័ន្ធក្នុងរឿងចម្រូងចម្រាសផងដែរ។ នៅឆ្នាំ ២០១៧ មេឡានែរនិងស្វាមីបានទទួលមតិចម្រុះអំពីការផ្សព្វផ្សាយគម្រោងអាជីវកម្មរបស់ពួកគេនៅលើ QVC ។ ​ក្រោយមក ស្ត្រីទីមួយលែងលក់គ្រឿងអលង្ការនៅលើ QVC ទៀតហើយ។ ទោះជាគ្រឿងអលង្ការលែងមានលក់ក្ដី ប៉ុន្តែអ្នកចូលចិត្តម៉ូដនៅតែអាចទិញផលិតផលចាស់ៗនៅលើវេទិកាដូចជា eBay និង Craigslist ក្នុងតម្លៃទាបជាងតម្លៃដើមដដែល។

មេឡានៀ ត្រាំ ក៏ធ្លាប់ធ្វើជំនួញក្នុងវិស័យសម្រស់ និងថែរក្សាស្បែកផងដែរ

សម្រស់ និងការថែរក្សាស្បែកក៏ជាចំណង់ចំណូលចិត្តរបស់ជំទាវទីមួយនៃសហរដ្ឋអាមេរិកផងដែរ។ ដូច្នេះហើយ ទើបរូបគាត់បង្កើតផលិតផលថែរក្សាស្បែក ដែលចម្រាញ់ចេញពីពងត្រី Caviar ។ លោកស្រីបានបង្កើតគំនិតបង្កើតផលិតផលថែរក្សាស្បែកដែលមានផ្ទុកពងត្រីនៅដើមទសវត្សរ៍ឆ្នាំ ២០០០​។ យោងតាមសារព័ត៌មាន Huffington Post ខ្សែផលិតផលរបស់លោកស្រីបានបើកដំណើរការនៅហាងលំដាប់ខ្ពស់ Lord & Taylor ក្នុងឆ្នាំ ២០១៣ ជាមួយនឹងតម្លៃចាប់ពី ៥០ ទៅ ២០០ដុល្លារ។

ដូចដែលបានរៀបរាប់ខាងលើ ធាតុផ្សំសំខាន់នៅក្នុងផលិតផលថែរក្សាស្បែកដូចជា ក្រមួនលាងមុខ, ស្រ្កាប់មុខដែលផ្ដល់ជាតិសំណើមពីម៉ាកយីហោសម្រស់របស់មេឡានែរត្រាំ គឺសារធាតុចម្រាញ់ពី caviar ​ សម្ភារៈនេះត្រូវបាននាំចូលពីភាគខាងត្បូងនៃប្រទេសបារាំង។

ចាប់តាំងពីឆ្នាំ ២០១៧ ផលិតផលថែរក្សាស្បែករបស់ជំទាវទី១មិនត្រូវបានផលិតទៀតទេ។ យោងតាមការស៊ើបអង្កេតរបស់ទីភ្នាក់ងារសារព័ត៌មានអាមេរិក Associated Press ទៅក្នុងកំណត់ត្រាហិរញ្ញវត្ថុរបស់លោកស្រីមេឡានៀ ប្រាក់ចំណូលពីអាជីវកម្មពីរបានធ្វើឲ្យភរិយាលោកត្រាំទទួលបានប្រាក់កម្រៃពី ១៥ ពាន់ទៅ៥០ម៉ឺនដុល្លារឯណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖លោក ត្រាំ ជាប់ឆ្នោត​ភ្លាម កូនប្រុសពៅកម្ពស់២ម៉ែត្រ ក្លាយជាបុគ្គលលេចធ្លោជាថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ជាងក្រឡឹងម្នាក់នៅស្រុកអូយ៉ាដាវ ខេត្តរតនគីរី ឈ្នះរង្វាន់ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេចាប់មុខប្រៃសណីយ៍ ដល់មុខព្រះបរមរាជវាំង នឹងដាក់ឱ្យដំណើរការនៅចុងខែមករា២០២៥ខាងមុខនេះ

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រធានគណបក្សខ្មែរតែមួយ អំពាវនាវដល់យុវជនជំនាន់ក្រោយចងចាំ«ទិវាសន្ដិភាពនៅកម្ពុជា»

ព័ត៌មានជាតិ៧ ម៉ោង មុន

ត្បិតទំហំពាណិជ្ជកម្ពុជា-ឥណ្ឌា កើនឡើង តែសម្ដេចតេជោ ថាមិនទាន់សមនឹងសក្តានុពលប្រទេសទាំងពីរ និងបានស្នើឱ្យពង្រីកការផ្លាស់ប្តូរសេដ្ឋកិច្ច និងការវិនិយោគ

នយោបាយ៨ ម៉ោង មុន

ប្រធានគណបក្សខ្មែរតែមួយ ហៅទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយប្រើគំនុំសងសឹក ធ្វើជាដើមទុនបោកប្រាស់ពលរដ្ឋ

សន្តិសុខសង្គម១៨ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ចរាចរណ៍១៧ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ចរាចរណ៍១៥ ម៉ោង មុន

បុរសម្នាក់ បើករថយន្តធុនធំ ងោកមួយភាំង រេចង្កូតបុកស្លាកប៉ាណូអស់ ០២ ដើម និងរបងដីឡូត៍ពលរដ្ឋរងការខូចខាត

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

បុរសកម្សត់ម្នាក់ អួលដើមកសម្រក់ទឹកភ្នែក លើកដៃទទួលទឹកចិត្តឧកញ៉ា ព្រាប សុវត្ថិ ដែលជូនថវិកាដល់គ្រួសារខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម