Connect with us

ព័ត៌មានជាតិ

លោក ហ្សង់ ហ្វ្រង់ស័រតាន់៖ ចិនមិនបានដើរខ្សែលើ ឬកេងចំណេញពីកិច្ចសហការមហាអនុតំបន់មេគង្គឡើយ

បានផុស

នៅ

លោក ហ្សង់ ហ្វ្រង់ស័រតាន់ រដ្ឋមន្ត្រីប្រភូអមនាយករដ្ឋមន្ត្រី បានលើកឡើងថា ចិនមិនបានដើរខ្សែលើ ឬកេងចំណេញពីកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គឡើយ ប៉ុន្តែចិនមានតែព្យាយាមចាប់ដៃជាមួយបណ្ដាប្រទេសសមាជិក ដើម្បីអភិវឌ្ឍន៍រួម សម្រាប់ជាប្រយោជន៍រួម។  លោក ហ្សង់ ហ្វ្រង់ស័រតាន់ លើកឡើងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីលទ្ធផល នៃកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ(GMS) ទី៨ ដែលធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីយប់ថ្ងៃទី០៧ ខែវិច្ឆិកា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី គឺបន្ទាប់អ្នកវិភាគមួយចំនួនលើកឡើងថា ចិនចំណេញច្រើនជាងគេ ពីកិច្ចសហប្រតិបត្តការមហាអនុតំបន់មេគង្គ(GMS)  ពីព្រោះ នៅក្នុងមហាអនុតំបន់មេគង្គ GMS ចិនជាបងធំ ដែលមានឥទ្ធិពលលើសគេ ទាំងសេដ្ឋកិច្ច និងអំណាច។

លោក ហ្សង់ ហ្វ្រង់ស័រតាន់ សង្កត់ធ្ងន់ដូច្នេះ៖« បើគ្មានកិច្ចសហប្រតិបត្តការមហាអនុតំបន់មេគង្គ(GMS) រវាងគ្នាទេ  តើអនាធិបតេយ្យ នឹងមានទំហំ និងភាពស្មុគស្មាញប៉ុណ្ណា? ពីព្រោះតាមតែអំពើចិត្ត ម្នាក់ៗ(ប្រទេសជាប់ទន្លេមេគង្គ) នឹងទាញយកប្រយោជន៍រៀងៗខ្លួនពីទន្លេមេគង្គ អភិវឌ្ឍន៍រៀងៗខ្លួនដោយមិនជំពាក់អ្នកណាមួយរៀល ដែនដីនៅតាមបណ្ដោយទន្លេមេគង្គបែបរញ៉េរញ៉ៃជាទីបំផុត ក្នុងករណីហ្នឹងហើយ ច្បាស់ណាស់គ្មានអ្នកណាអាចទប់ចិនមិនឱ្យដើរខ្សែលើបានទេ។ ប៉ុន្តែផ្ទុយទៅវិញ ចិនមិនចង់ដើរខ្សែលើ ចង់សហការ ចង់បង្កើតភាពរួម បរិយាកាសរួម ដើម្បីការអភិវឌ្ឍរួមគ្នា ក្នុងភាពសុខដុមរមនា នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ។»។

គួរឱ្យដឹងថា កិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៩២ ដោយមានចង់ភ្ជាប់រួមគ្នារវាងប្រទេសតាមបណ្ដោយទន្លេមេគង្គ ដូចជាប្រទេសចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម។ កិច្ចសហប្រតិបត្តិការនេះ ទទួលបានការជ្រោមជ្រែងពីសំណាក់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។

លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញថា គោលការណ៍សំខាន់ៗមួយចំនួននៃកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ រួមមាន ជំរុញ និងសម្រួលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​ លើកកម្ពស់សមភាព មិនថាប្រទេសសមាជិកធំប៉ុណ្ណា ឬតូចប៉ុណ្ណា  កសាងទំនុកចិត្តគ្នា រវាងគ្នាទៅវិញទៅមក ពីព្រោះគោលដៅចុងក្រោយនៃបណ្ដាប្រទេសសមាជិកទាំង៦ នៃមហាអនុតំបន់មេគង្គ គឺប្រយោជន៍រួមតាមរយៈសេដ្ឋកិច្ច និងសមាហរណកម្មសេដ្ឋកិច្ច។

តាមលោក ហ្សង់ ហ្វ្រង់ស័រតាន់ ក្រោយចូលរួមក្នុងកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ៣២ឆ្នាំមកនេះ កម្ពុជា ទាញបានប្រយោជន៍ពីកិច្ចសហប្រតិបត្តការនេះដូចជា ជួយតភ្ជាប់កម្ពុជាជាមួយប្រទេសទាំង៦ នៃកិច្ចសហប្រតិបត្តិការ បង្កើតចេញជាបណ្ដាញផលិតកម្ម និងបណ្ដាញទីផ្សារធំទូលាយសម្រាប់បន្តគាំទ្របានមួយចំណែកធំដល់កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា និងសម្រាប់បន្តការគាំទ្រការកាត់បន្ថយភាពក្រីក្រដែលជានយោបាយរបស់រាជរដ្ឋាភិបាលតាំងពីជំនាន់សម្ដេចតេជោ ហ៊ុន សែន បន្តមកដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាពេលបច្ចប្បន្ន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ វិនាទី មុន

លើសពីទំនប់ស្តុកទឹក ទំនប់សែនសុខដុម ផ្ដល់ជាទីតាំងសម្រាប់ការប្រណាំងទូកង  ក្នុងខេត្តមណ្ឌលគិរី

ព័ត៌មានជាតិ៤៨ នាទី មុន

សម្តេច ម៉ែន សំអន ៖ ម្លប់សន្តិភាព ជំរុញពលរដ្ឋគ្រប់ៗ រូប មានឱកាសប្រកបមុខរបរ និងធ្វើបុណ្យទានតាមសទ្ធាជ្រះថ្លារៀងខ្លួន

សន្តិសុខសង្គម៥៣ នាទី មុន

ឃាតករសម្លាប់ជនជាតិចិនដូចគ្នា ​ករណី​ជំរិតទារប្រាក់ ត្រូវកំលាំងអាវុធហត្ថឃាត់ខ្លួនបាន

សេចក្ដីជូនដំណឹង៥៧ នាទី មុន

ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត ដាស់តឿនអ្នកវិនិយោគ ប្រុងប្រយ័ត្នចំពោះឧក្រិដ្ឋជន ក្លែងខ្លួន ជាឈ្មោះក្រុមហ៊ុន ដើម្បីចូលរួមក្នុងសកម្មភាពឆបោក

សេដ្ឋកិច្ច១ ម៉ោង មុន

គម្រោងសាងសង់សួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជា មានផ្ទៃដីជាង ៥០០ ហិកតា បង្កើតការងារជាង ៥ ម៉ឺនកន្លែង

Sokha Hotels

ព័ត៌មានពេញនិយម