Connect with us

ព័ត៌មានជាតិ

អាជ្ញាធរទុកពេល ១០ ថ្ងៃ​​ឲ្យពលរដ្ឋ​រុះរើផ្ទះ ប៉ះពាល់​ការដ្ឋាន​សាងសង់​ស្ពានឆ្លងកាត់ទន្លេបាសាក់​(ចាក់អង្រែក្រោម-ព្រែកប្រា)

បានផុស

នៅ

លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោមបានឲ្យកម្ពុជាថ្មីដឹងថា អាជ្ញាធរបានចេញសេចក្តីជូនដំណឹងដល់​ពលរដ្ឋ​រស់នៅ​ក្នុងភូមិព្រែកតាឡុង ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យដែលប៉ះពាល់គម្រោងធ្វើស្ពានឆ្លងកាត់ទន្លេបាសាក់ មេត្តារួសរាន់ក្នុងការរុះរើផ្ទះក្នុងអំឡុងពេល ១០ ថ្ងៃគិតចាប់ពីថ្ងៃទី ៦ ខែវិច្ឆិកា នេះទៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា សុខៃ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្នការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ បានដំណើការសាងសង់នៅ​លើផ្ទៃទឹក​និង​បន្តមកឆ្លងកាត់ផ្លូវជាតិលេខ ២ ឆ្ពោះមកភូមិព្រែកតាឡុង ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ហើយប៉ះចំលំនៅដ្ឋានពលរដ្ឋចំនួន ៦៩ ដីឡូត៍និងខ្នងផ្ទះ។

«ចំពោះដីនិងផ្ទះដែលប៉ះពាល់ ក៏ទទួលបានសំណងពីរដ្ឋ ដូច្នេះពេលផុតបុណ្យអុំ​ទូកដល់ពេលបើកការដ្ឋាន​សាងសង់ស្ពានប៉ែកដីគោកហើយ។ ដូច្នេះសូមបងប្អូនរូតរះរុះរើឲ្យទាន់ពេល ដើម្បីឲ្យការសាងសង់បានរួចរាល់តាមការគ្រោងទុក»។ នេះបើតាមលោក ជា សុខៃ។

គិតត្រឹមពាក់កណ្តាលខែតុលា ឆ្នាំ២០២៤ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេច​វឌ្ឈនភាព​ការងារបាន ១៤, ៥០%។

ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) បាន​បើក​ការដ្ឋានសាងសង់កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដែល​ចំណាយថវិកាសរុបប្រមាណ ៦០,២ លានដុល្លារអាមេរិក។ គម្រោង​ស្ពាន​ដែល​ប្រើប្រាស់​ឥណទានសម្បទានពី រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន​ នៅពេល​សាងសង់​រួច​នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្ស ឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ ជួយពង្រឹង​ដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលាន​យន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ កាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេ​បាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់នោះ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៣៦ វិនាទី មុន

ក្រុមហ៊ុនជប៉ុនចំនួន ១៧ ស្វែងរកឱកាសវិនិយោគនៅកម្ពុជា ក្នុងវិស័យកែច្នៃម្ហូបអាហារ និងកសិកម្ម

សេចក្ដីជូនដំណឹង១៤ នាទីutes មុន

ឯកឧត្តម ឃួង ស្រេង សូមចូលរួមអបអរសាទរជូន ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដែលត្រូវបានរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា រដ្ឋមន្រ្តីក្រសួងការបរទេស

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

អ៊ីរ៉ង់​៖ ស្ត្រី​​តវ៉ា​ដោយ​​ដោះ​សំលៀកបំពាក់ក្នុង​សកលវិទ្យាល័យ​ ​ត្រូវបានដោះលែងដោយ​គ្មាន​ការ​ចោទ​ប្រកាន់

ព័ត៌មានជាតិ២៤ នាទីutes មុន

ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ ចូលរួមសន្និសីទលើកទី២ ស្តីពីការប្រឆាំងការឆបោក នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

អ៊ីរ៉ាក់ចាប់ផ្តើមជំរឿនជាតិលើកដំបូងក្នុងរយៈពេលជិតបួនទសវត្សរ៍​

Sokha Hotels

ព័ត៌មានពេញនិយម