Connect with us

សន្តិសុខសង្គម

ACU​ ចាប់ខ្លួនមន្ត្រីរដ្ឋបាលសាលាខេត្តតាកែវបីនាក់​ ក្រោយរកឃេីញភាពមិនប្រក្រតីមួយចំនួន

បានផុស

នៅ

មនុស្សចំនួន៣នាក់ដែលជាមន្រ្តីរដ្ឋបាលសាលាខេត្តតាកែវ ត្រូវបានចាប់ឃាត់ខ្លួនក្រោយអង្គភាពប្រឆាំងអំពេីពុករលួយបេីកការស៊េីអង្កេត និងរកឃេីញភាពមិនប្រក្រតីមួយចំនួនក្នុងការបំពេញតួនាទីរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្សទាំង៣នាក់ដែលត្រូវបានឃាត់ខ្លួនមានលោក ហេង វុទ្ធី នាយកទីចាត់ការ និងផែនការវិនិយោគរបស់សាលាខេត្តតាកែវ និងមន្ត្រីជំនិតលោក២នាក់ទៀត គឺលោក ម៉ម វិចិត្រ និងឈ្មោះ យន់​ សុផុន​ មន្រ្តីទីចាត់ការផែនការវិនិយោគ ត្រូវបានអង្គភាពប្រឆាំងពុករលួយបានឃាត់ខ្លួន។

តាមការប​ញ្ជក់​ពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាតំបូងខេត្តតាកែវ ប្រាប់បណ្តាញព័ត៌មានក្នុងស្រុកមួយចំនួនឱ្យដឹងនៅល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា មន្ត្រីសាលាខេត្តតាកែវ ទាំង៣នាក់ បានបញ្ជូនទៅដល់ពន្ធនាគារខេត្តតាកែវរួចហើយ។

លោកបន្ថែមថា​ ពួកគេត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ និងបានរកឃើញថា បានជាប់ពាកព័ន្ធពាក់ព័ន្ធនឹងបទរំលោភអំណាច និងភាពមិនប្រក្រតីមួយចំនួនពេលបំពេញភារកិច្ច៕​

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១២ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១២ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍១៣ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ៤ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម