Connect with us

សន្តិសុខសង្គម

បញ្ជូនខ្លួនជនសង្ស័យ១១នាក់ទៅតុលាការពាក់ព័ន្ធករណីប្លន់ និងឆក់

បានផុស

នៅ

ក្រោមការដឹកនាំចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាឲ្យកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធបទល្មើសលួច ឆក់ កាប់ប្លន់ ចំនួន០៨ករណីផ្សេងគ្នា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រួចកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការតាមមតិវិធី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលប្រាប់ឱ្យដឹងថា កិច្ចប្រតិបត្តិការបង្រ្កាប និងឃាត់ខ្លួនក្រុមជនសង្ស័យសម្រេចបានជាបន្តបន្ទាប់ដោយកម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាលអនុវត្តដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ផែនព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការងារការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដោយមានការសហការជាមួយកម្លាំងជំនាញនៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌពាក់ព័ន្ធ និងស្នងការដ្ឋាននគរបាលខេត្តកណ្តាល។

ក្នុងចំណោមជនសង្ស័យ គឺមាន០៤នាក់បានធ្វើសកម្មភាព ទី១.ប្រព្រឹត្តបទល្មើសកាប់ជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់ប្លន់ម៉ូតូ០១គ្រឿងមិនបានសម្រេច កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ នៅចំណុចខាងមុខឃ្លាំងលេខ​៦៤៤ ​ផ្លូវលេខ​៦៥៦ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ពួកគេទាំង០៤នាក់នេះត្រូវបានបង្រ្កាបចាប់ខ្លួននៅថ្ងៃទី០២ និងទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបន្ទប់ជួលមួយកន្លែងក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដកហូតកាំបិតផ្គាក់០១ដើម និងម៉ូតូម៉ាកហុងដា០១គ្រឿង។

លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលប្រាប់ឱ្យដឹងទៀតថា ដោយឡែកករណីទី២ ជនសង្ស័យចំនួន០៣នាក់ត្រូវបានចាប់ឃាត់ខ្លួនកាលីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដោយជាប់ពាក់ព័ន្ធប្រព្រឹត្តបទល្មើសអំពើឆក់ទ្រព្រម្បត្តិប្រជាពលរដ្ឋតាមផ្លូវសាធារណៈរហូតដល់០៥ករណីផ្សេងគ្នានៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

លោកនាយការិយាល័យបានបញ្ជាក់ឱ្យដឹងទៀតថា ដោយឡែកជនសង្ស័យចំនួន០៤នាក់បន្ថែមទៀតត្រូវបានបង្រ្កាបចាប់ឃាត់ខ្លួនកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្រ្តខណ្ឌពោធិ៍សែនជ័យ ដែលបានធ្វើសកម្មភាពប្រើដាវកាប់ប្លន់ទៅលើជនរងគ្រោះយកម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០២៤ ប្រព្រឹត្តកាលពីថ្ងៃទី១៤ ខែតុលាឆ្នាំ២០២៤ នៅភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង១១នាក់ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់រួចរាល់៕

អត្ថបទ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៦ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៩ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៨ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៣ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម