Connect with us

ព័ត៌មានជាតិ

អាជ្ញាធរកោះកុង និងក្រុមអ្នកជំនាញ ពិគ្រោះយោបល់គ្នាលើ​ការស្រង់ស្ថិតិដែនកោះឡើងវិញ

បានផុស

នៅ

អាជ្ញាធរ​ខេត្ត​កោះកុង និង​ក្រុមការងារ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ សហការ​បើក​កិច្ច​ប្រជុំ​ពិភាក្សា​លើ​ការ​ស្រង់​ស្ថិតិ​ចំនួន​កោះ​ឡើងវិញ ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កោះកុង ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​គ្រប់គ្រង និង​បម្រើ​ដល់​ការ​អភិវឌ្ឍ​ទៅ​អនាគត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សំ ឃិត​វៀន អភិបាល​រង​ខេត្ត​កោះកុង ថ្លែង​ឱ្យ​កម្ពុជា​ថ្មី​ដឹង​នៅ​ថ្ងៃទី ​៨ ខែវិច្ឆិកា នេះ​ថា នេះ​ជា​យន្តការ​ចុះ​ពិនិត្យ និង​ប្រមូល​ទិន្នន័យ​ជាក់ស្ដែង​នៅ​តាម​ទីតាំង​កោះ​នីមួយៗ ដោយ​ពិនិត្យ​យក​ទិន្នន័យ​ជាក់ស្ដែង​ឱ្យ​បាន​ច្បាស់លាស់​ជាង​មុន ដោយ​សំដៅ​ជំរុញ​ថែរក្សា​ការពារ លើកកម្ពស់​វិស័យ​ទេសចរណ៍ និង​ទាក់ទាញ​វិនិយោគិន​មក​ដាក់​ទុន​បន្ថែម។

លោក​អភិបាល​រង​ខេត្ត អះអាង​ទៀត​ថា កិច្ចប្រជុំ​ពិភាក្សា​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​ដែន​កោះ ឬ ​ថ្មដុះ​នៅ​ក្នុង​ខេត្ត​កោះកុង មាន​ទិន្នន័យ​បាន​កែប្រែ​ឡើងវិញ ព្រោះ​វា​មិនមែនជា​កោះ​នោះទេ ពោលគឺ​គ្រាន់តែ​ជា​ទួល​លិច​ដែលមាន​ព្រៃកោងកាង​ដុះ​ជុំវិញ​ប៉ុណ្ណោះ ប៉ុន្តែ​អាជ្ញាធរ និង​ក្រុមការងារ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ នឹង​ធ្វើការ​នេះ​យ៉ាង​លម្អិតលម្អន់​ណាស់។

ដោយឡែក លោក​ឧត្ដមសេនីយ៍ រស់ សុខ​សំបូរ ប្រធាន​នាយកដ្ឋាន​នីតិកម្ម អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ លើកឡើង​ដែរ​ថា កិច្ច​ការងារ​បច្ចេកទេស និង​រដ្ឋបាល​នេះ គ្រាន់តែ​ចង់បាន​ដឹង​ទិន្នន័យ​ជាក់ស្តែង​បំផុត​ពី​ចំនួន​កោះ​ដែលមាន​ពិតប្រាកដ ចៀសវាង​មានការ​បាត់បង់​ក្នុង​ប្រការ​ណាមួយ​ទៅ​ថ្ងៃមុខ​។ ដូច្នេះ​ពុំមែន​មានការ​រាំងស្ទះ​ដល់​ដំណើរការ​អភិវឌ្ឍន៍​អ្វី​ចំពោះ​ដំណើរការ​អភិវឌ្ឍន៍​វិនិយោគ​ទេ។

យោងតាម​លេខ​ នៃ​ទិន្នន័យ​បឋម​នៅ​ឆ្នាំ​ ២០២១ ខេត្តកោះកុង​មាន​កោះ​សរុប​ចំនួន ២៣ កោះ​ ដែល​ក្នុង​ចំណោម​កោះ​ទាំងអស់​នោះ ​មាន​តែ​កោះ​ស្ដេច​ទេ​ដែល​រដ្ឋាភិបាល​បានផ្តល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ស្របច្បាប់​ជា​អ្នកវិនិយោគ​។ ក្នុងនោះ​ដែន​កោះ​ភាគច្រើន គឺ​កោះធំៗ តំបន់​ដែលមាន​មនុស្ស​រស់នៅ​ដូចជា​កោះ​ស្តេច កោះ​ស្មាច់ កោះ​អំពិល កោះ​កាពិ និង​កោះ​ស្រឡៅ មាន​មនុស្ស​រស់នៅ​ច្រើន និង​មាន​ការ​វិនិយោគទុន​ផ្នែក​វិស័យ​ទេសចរណ៍​កម្សាន្ត ក្រោម​សិទ្ធិ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាព៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលខេត្ត​កំពង់ចាម​ ដឹក​នាំមន្ត្រីជំនាញ​ពិនិត្យ​ការ​ស្តារឡើងវិញ នូវហេដ្ឋារចនាសម្ពន្ធ័ ដែលរងការខូចខាតដោយទឹកជំនន់កន្លងមក

ព័ត៌មានជាតិ៧ ម៉ោង មុន

យុវជនវៀតណាមនិងយុវជនកម្ពុជា មានគម្រោងសាងសង់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ​ជូន​យុវជនកម្ពុជា និង កសាងអគារទីស្តីការរបស់ ស.ស.យ.ក

សន្តិសុខសង្គម៨ ម៉ោង មុន

ជង្ហុកដ៏ធំមួយនៅជិតស្ពានស្ទឹងមានជ័យបង្កឡើងដោយរថយន្ដដឹកគ្រឿងចក្ររយៈពេលជាង១០​ថ្ងៃ​មកហើយនៅមិនទាន់ជួសជុល

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់អំពាវនាវឱ្យយុវជន ចូលរៀនកម្មវិធីបណ្តុះបណ្តាលជំនាញ TVET ១,៥លាននាក់ ដែលរៀនមិនគិតថ្លៃ បានទាំងប្រាក់ឧបត្ថម្ភ និងចំណេះ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ៖ផ្អែកលើភាពជោគជ័យកន្លងមក លោក ប្រាក់ សុខុន ពិតជាស័ក្ដិសមនឹងតំណែងរដ្ឋមន្ត្រីការបរទេស

កីឡា១៧ ម៉ោង មុន

កីឡាករ នុប តុលា បាត់​បង់ជីវិត​ជា​ដំណឹង​ដ៏​ក្រៀមក្រំបំផុត​សម្រាប់​បាល់ទាត់​កម្ពុជា

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

សុខ រ៉ាស៊ី ចាត់ទុកទង្វើ Miss Grand ឥណ្ឌា មានចរិតដៀមដាមមកលើកម្ពុជា និងអាក្រក់បំផុត (មានវីដេអូ)

ព័ត៌មានជាតិ១២ ម៉ោង មុន

អាហារបែបស្រុកស្រែតាមផ្លូវជាតិលេខ ៤៨ ទាក់ទាញអ្នកដំណើរ និងហុចផលសេដ្ឋកិច្ចដល់ពលរដ្ឋឃុំកណ្ដោល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ស្ថានការណ៍មិនស្រួល! រុស្ស៊ី ចាប់ផ្តើមសង់ផ្ទះចល័ត ការពារជាតិវិទ្យុសកម្ម ពីគ្រាប់បែកនុយក្លេអ៊ែរ

សន្តិសុខសង្គម៨ ម៉ោង មុន

ជង្ហុកដ៏ធំមួយនៅជិតស្ពានស្ទឹងមានជ័យបង្កឡើងដោយរថយន្ដដឹកគ្រឿងចក្ររយៈពេលជាង១០​ថ្ងៃ​មកហើយនៅមិនទាន់ជួសជុល

Sokha Hotels

ព័ត៌មានពេញនិយម