Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ៖ ម្លប់សន្តិភាព ជំរុញពលរដ្ឋគ្រប់ៗ រូប មានឱកាសប្រកបមុខរបរ និងធ្វើបុណ្យទានតាមសទ្ធាជ្រះថ្លារៀងខ្លួន

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បាន​ថ្លែងថា ម្លប់​សន្តិភាព​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​គ្រប់ៗ​ រូប​ មាន​ឱកាស​ធ្វើបុណ្យ​ទាន​តាម​សទ្ធា​ជ្រះថ្លា និង​ប្រកបមុខរបរ​ទៅតាម​លទ្ធភាព​រៀងៗ ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ ខណៈ​ពេល​ផ្តើមគំនិត ​រួមជាមួយ លោក​កិត្តិ​បរិរក្ស​បណ្ឌិត ហោ ណាំហុង ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​លោកជំទាវ​, លោកជំទាវ អា​ន្នី សុខ​អាន ឧបាសក ឧបាសិកា និង​អាចារ្យ​គណៈកម្មការ​វត្ត​ទួល​សង្កែ បានរៀបចំ​ពិធីសូត្រមន្ត ​នៃ​អង្គ​កឋិនទាន​នៅ​វត្ត​ទួល​សង្កែ នៅ​រសៀល​ថ្ងៃ​សុក្រ ៨​ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី ​៨ ខែវិច្ឆិកា ឆ្នាំ​ ២០២៤។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ​ថ្លែងថា យើង​មាន​អ្វីៗ​ គ្រប់បែប​យ៉ាងដូច​សព្វ​ថ្ងៃនេះ ​ព្រោះ​មាន​ម្លប់​សន្តិភាព​ដែល​បានមក​ដោយ​កម្រ​និង​លំបាក​បំផុត​ដោយ​លះបង់​អាយុជីវិត សាច់​ស្រស់​ឈាម​ស្រស់​របស់​ប្រមុខ​ដឹក​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​ជាន់ថ្នាក់​តស៊ូ​រំដោះជាតិ​ពន្លត់ភ្លើង​សង្គ្រាម​បាន​ទាំងស្រុង​ទម្រាំ​មាន​ថ្ងៃនេះ។ សន្តិភាព​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​គ្រប់ៗ ​រូប ​មាន​ឱកាស​ប្រកប​មុខរបរ​ និង​ធ្វើបុណ្យ​ទាន​តាម​សទ្ធា​ជ្រះថ្លា​រៀងខ្លួន។ ដូចនេះហើយ​យើងទាំងអស់គ្នា​ ត្រូវតែ​បន្ត​ថែរក្សា​ការពារ​សន្តិភាព​ឲ្យ​បាន​គង់វង្ស​ជា​រៀង​រហូត​ទៅ។

សូម​បញ្ជាក់​ថា អង្គ​កឋិនទាន​សាមគ្គី​នេះ ​មាន​កម្មវិធី​ដូចជា​ ល្ងាច​នេះ​រៀបចំ​ពិធី​សូត្រមន្ត ហើយ​ព្រឹក​ឡើង​ថ្ងៃទី ​៩ ខែ​វិច្ឆិកា ឆ្នាំ​ ២០២៤ នឹង​ដង្ហែ នៃ​អង្គ​កឋិនទាន​សាមគ្គី ទៅ​វេរ​ប្រគេន​ព្រះសង្ឃ ដែល​គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស ក្នុង​ពុទ្ធ​សីមា ដើម្បី​ប្រមូល​បច្ច័យ​កសាង​សមិទ្ធផល​នានា ទុកជា​គរុភណ្ឌ​ក្នុង​វត្ត​ទួល​សង្កែ ដែល​ស្ថិតនៅ​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។

កឋិនទាន គឺជា​បុណ្យ​មួយ​មាន​តែ​ក្នុង​ព្រះពុទ្ធសាសនា​តែប៉ុណ្ណោះ​ ជា​ទាន​មាន​មក​តាមផ្លូវ​ព្រះ​វិន័យ ហើយក៏​ជា​កាល​ទាន​ដ៏​ពិសេស​មួយ​មានកំណត់​ពេលវេលា​ច្បាស់លាស់ ពុំមែន​ចេះតែធ្វើ​នៅ​ពេលណា​ក៏បាន​តាមចិត្ត​នោះឡើយ គឺ​រយៈកាល​ទទួល​កឋិន​ទាន​ក្តី និង​រយៈកាល​ធ្វើ​កឋិនទាន​ក្តី អាច​ធ្វើបាន​ក្នុងសម័យ​តែ ​១​ ខែ​គត់ (២៩ ​ថ្ងៃ​) ចាប់ពី​ថ្ងៃ​ ១​ រោច​ ខែអស្សុជ ដល់​ថ្ងៃ​ ១៥ ​កើត​ ខែកត្តិក។

ពាក្យ​ថា កឋិន​សព្ទ​នេះ​ បើតាម​អត្ថកថា​លោក​សំដៅយក​ពុទ្ធដីកា ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សម្តែង​បញ្ញត្តិ​ទុក​មក​ថា​ការប្រជុំ​រួបរួម​រូបធម៌ និង​នាម​ធម៌​ហៅថា​កឋិន។ កឋិន​នេះ លោក​ពន្យល់ថា ​មក​អំពី​កថធាតុ​ដែល​ប្រព្រឹត្ត​ទៅក្នុង​អត្ថន័យ​ពីរ​យ៉ាង​គឺ ​៖ ១.ប្រែ​ថា​រស់​បាន​ដោយ​កម្រ សម​ដូច​វិគ្គហ​ថា​កថ​តិ កិ​ច្ឆេ​ន ជីវ​តី​តិ​> ក​ថិ​នោ សភាវៈ​ឯណា​រស់​នៅបាន​ដោយ​កម្រ សភាវៈ​នោះ​ហៅថា​កឋិន ព្រោះ​លោក​ប្រៀប​ថា​ដូច​ឈើ​ស្នឹង ដែល​បុគ្គល​កាត់ចេញ​ចាក​ដើម ហើយ​យកទៅ​បោះ​ភ្ជាប់​នឹង​ផែនដី រមែង​ដុះ​លូតលាស់ ឬ​រស់នៅ​បាន​ដោយ​កម្រ​យ៉ាងណា​! ឯ​កិច្ច​ដែល​នឹង​កើតឡើង ឬ​តាំង​ឡើងជា​កឋិន​ពេញទី ក៏បាន​ដោយ​កម្រ​ជា​ពន់ពេក​ណាស់​ក៏​យ៉ាង​នោះ​ដែរ។ ២.ប្រែ​ថា​ពោល​សរសើរ ព្រោះ​ចីវរ​ទាន​ដែល​យើង​បាន​កសាង​ជា​កឋិន​នេះ ជា​ទាន​វិសេស​ជាង​ទាន​ដទៃៗ​ ដែល​ព្រះ​អរិយ​ទាំងឡាយ​មាន​ព្រះ​សម្ពុទ្ធ​ជា​ប្រធាន តែង​ពោល​សរសើរ​ថា​ជា​ទាន​វិសេស​អាច​រួបរួម ឬ​សង្គ្រោះ​ទុក្ខ​នូវ​អានិសង្ស ៥ យ៉ាង ​របស់​ភិក្ខុ​អ្នក​ក្រាល​គ្រង មិនឲ្យទៅក្នុង​ទី​ដទៃ​បាន​សម​ដូច​វិគ្គហ ថា​បញ្ច អា​និ​សំ​សេ អញ្ញ​ត្ថ គ​ន្តុំ អទ​ត្វ កថ​តិ ស​ង្គ​ណ្ហា​តី​តិ​> ក​ថិ​នំ ធម្មជាតិ​ឯណា​ក្រៀក​ទុក ឬ​សង្គ្រោះ​ទុក​នូវ​អានិសង្ស​ទាំង ​៥ មិនឲ្យ​ទៅក្នុង​ទី​ដទៃ​បាន ធម្មជាតិ​នោះ​ឈ្មោះថា កឋិន។ ក្នុង​វត្ត​មួយ​បើ​ការ​ចាំ​វស្សា​គ្មាន​ភិក្ខុ​សោះ​ក៏​មិនអាច​ហែ​កឋិន​ចូល​ដែរ ព្រោះ​សាមណេរ​គ្មាន​សិទ្ធិ​ទទួល​ក្រាល​គ្រង​កឋិន​ទេ លុះត្រាតែ​យ៉ាង​ហោច​បំផុត​ត្រូវមាន​ភិក្ខុ​ ១ ​អង្គ​ ដែរ ហើយ​ដែល​បាន​ចាំ​វស្សា​អស់​ ៣ ​ខែ​ បាន​ត្រឹមត្រូវ ទើប​អាច​ហែ​កឋិន​ចូល​បាន​។ បព្វជិត​ក៏ដោយ គ្រហស្ថ​ក៏ដោយ អាចធ្វើ​កឋិន​បាន​ដូចគ្នា​។ ព្រះពុទ្ធ​ជា​ម្ចាស់​ទ្រង់​អនុញ្ញាតឲ្យ​ភិក្ខុសង្ឃ​ទទួល​កឋិន ហើយ​ធ្វើ​កឋិន​ត្ថា​រ​កិច្ច គឺ​ការ​ក្រាល​គ្រង និង​អនុមោទនា​កឋិន​នោះ ដើម្បី​សម្រាល​នូវ​ទុក្ខលំបាក​ក្នុងការ​ប្រើប្រាស់​បច្ច័យ​មួយចំនួន​ដូចជា ត្រៃចីវរ អាហារ​ភោជន និង​លាភសក្ការៈ​ផ្សេងៗ ដែល​កើតមាន​ដល់​សង្ឃ​ប៉ុណ្ណោះ។

ការរៀបចំ​ផ្ដួចផ្ដើម​អង្គ​កឋិនទាន​នេះ ក៏បាន​ឧទ្ទិស​ជូន​នូវ​បុណ្យ​កុសល​ទាំងឡាយ ដែល​កើត​ពី​សទ្ធា​ជ្រះថ្លា​ធ្វើបុណ្យ​កឋិនទាន​សាមគ្គី​នេះ ជូន​ចំពោះ​ជីដូន​ជីតា ញាតិកា​ទាំង​ប្រាំពីរ​សន្តាន​ដែល​បាន​ចែក​ឋាន ទៅកាន់​លោក​ខាងមុខ ព្រមទាំង​បាន​ជូន​នូវ​បុណ្យ​កុសល​ចំពោះ ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ជា​អ្នក​ផ្តើមបុណ្យ សូម​បាន​សុខ ចម្រុងចម្រើន​ជា​រៀង​រហូត​ទៅ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ១៣ នាទីutes មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ១ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្ត​កោះកុង កំពុង​មាន​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ និងត្រូវការ​កម្លាំងពលកម្មច្រើន

សន្តិសុខសង្គម៦ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១៤ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

សន្តិសុខសង្គម១១ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

ជីវិតកម្សាន្ដ១២ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

Sokha Hotels

ព័ត៌មានពេញនិយម