Connect with us

ព័ត៌មានជាតិ

អង្ករសែនក្រអូបកម្ពុជា ឈ្នះជើងឯកពានរង្វាន់មាសជាថ្មី

បានផុស

នៅ

អង្ករម៉ាកសមូហភាព SKO ពូជស្រូវសែនក្រអូប០១ បានឈ្នះពានរង្វាន់មាសក្នុងកម្មវិធីវាយតម្លៃ គុណភាពរសជាតិ ប្រភេទអង្ករគ្រាប់វែង ចិន-អាស៊ានលើកទី២ នៅថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា អ៉ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា អង្ករសែនក្រអូបរបស់ខ្មែរ SKO បានទទួលដំណឹងល្អមួយទៀត ជាប់ជាពូជស្រូវល្អជាងគេ ឈ្នះពានរង្វាន់មាសនៅក្នុងកម្មវិធី វាយតម្លៃគុណភាពរសជាតិប្រភេទអង្ករវែង ចិន-អាស៊ាន ជាលើកទី២ ពោលគឺជាប់ជើងឯកពានរង្វាន់មាស ២ ឆ្នាំជាប់គ្នា នៅប្រទេសចិន។

អង្ករម៉ាក សមូហភាព “SKO” ដែលមានពូជស្រូវឈ្មោះសែនក្រអូប ត្រូវបានទទួលស្គាល់ជាពូជ​ស្រូវល្អ និងមានរសជាតិឆ្ងាញ់ព្រមទាំងបានជាប់ពានរង្វាន់មាសក្នុង​ចំណោមពានមាសរបស់ពូជ​ស្រូវ​វារបស់ប្រទេសផ្សេងទៀត។

សហព័ន្ធស្រូវអង្ករកម្ពុជាសូមអំពាវនាវដល់ប្រជាកសិករខិតខំបន្តនូវការងារដាំដុះដែល ប្រកបដោយគុណភាពនិងមោទក​ភាពនេះជា​បន្តទៀត។​ ការទទួលបាននូវពាន​រង្វាន់​មាស​​​នេះនឹងជួយឱ្យតម្លៃអង្ករ សែនក្រអូបមានការទទួលស្គាល់កាន់តែច្រើនឡើង និងមានទីផ្សារ​កាន់តែធំទូលាយថែមទៀត។

ពូជស្រូវសែនក្រអូបជាពូជស្រូវមិនប្រកាន់រដូវដែលត្រូវបានដាំដុះដោយប្រជាកសិករ តាំងពីពាក់​កណ្តាលទសវត្សរ៍៩០ ដើម្បីឆ្លើយតបទៅកាន់ទីផ្សារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈ វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជាសកល​វិទ្យាល័យភូមិន្ទ​កសិកម្ម​សហព័ន្ធ​ស្រូវអង្ករកម្ពុជា សាជីវកម្ម ហិរញ្ញវត្ថុអន្តរជាតិ និងកម្មវិធីខ្សែច្រវ៉ាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី បានរៀបចំកិច្ចព្រមព្រៀងសហប្រតិបត្តិការ លើបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីរៀប​ចំឱ្យមានពូជស្រូវសែនក្រអូបមួយច្បាស់លាស់ ឆ្លងតាមការសិក្សានិងកិច្ច ខិតខំរបស់អ្នកវិទ្យាសាស្ត្រស្រូវនៃវិទ្យាស្ថាន​ស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជាបានសម្រាំងឡើងដោយជម្រើស ឯកទត្តចេញពីពូជស្រូវក្រអូបផ្សេងៗរហូតទទួលបានពូជស្រូវសែនក្រអូបមួយដែលល្អហើយត្រូវបានប្រកាសដាក់ ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងឆ្នាំ២០១៩ ក្រោមឈ្មោះជាផ្លូវការថា៖ សែនក្រអូប ០១៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខណ្ឌសែនសុខ ចាត់​ក្រុម​ការងារ​ចុះ​ណែនាំ​បញ្ឈប់​ការ​ដុត​ក្រណាត់​រោចក្រកាត់ដេរយីហោ« ហ៊ុយ ម៉ីង» បង្កផ្សែងប៉ះពាល់សុខភាពប្រជាពលរដ្ឋ

ចរាចរណ៍៤ ម៉ោង មុន

អ្នក​​បើក​រថយន្ត​បុក​ស្លាប់៣នាក់​ឪពុក​កូន​នៅផ្លូវ៦០ម៉ែត្រ ត្រូវ​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​អ្នក​ដទៃ​ស្លាប់ និងរបួស

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

រកឃើញភាពមិនប្រក្រតីក្នុងការដំណើរការក្ដីរបស់តុលាការចំនួន៣៣ករណី

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ចរាចរណ៍១៦ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១៦ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍១៨ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ៩ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម