Connect with us

ព័ត៌មានជាតិ

អ្នកជំនាញ៖កម្ពុជារំពឹងថាការកាត់បន្ថយអត្រាការប្រាក់គោលរបស់ធនាគារកណ្តាលអាមេរិកទាក់ទាញលំហូវិនិយោគ​

បានផុស

នៅ

អ្នកនៅក្នុងវិស័យហិរញ្ញវត្ថុបានលើកឡើងថា ការកាត់បន្ថយអត្រាការប្រាក់គោលរបស់ធនាគារកណ្តាលសហរដ្ឋអាមេរិក(Fed) នឹងទាក់ទាញលំហូរវិនិយោគមកកាន់បណ្តាប្រទេសនានានៅក្នុងតំបនអាស៊ី-ប៉ាស៊ីហ្វិករួមទាំងកម្ពុជា ប៉ុន្តែព្រមានថាធនាគារកណ្តាលនៃប្រទេស​ទាំងនោះត្រូវចេះរៀបចំនូវគោលនយោបាយដ៏បត់បែនដើម្បីទាញយកប្រយោជន៍  បញ្ជៀសនូវការកើនឡើងនៃអតិផរណា និងការប្រែប្រួលអត្រាប្តូរបាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធនាគារកណ្តាលអាមេរិក កាលពីខែកញ្ញា បានកាត់បន្ថយអត្រាការប្រាក់ប្រមាណ 0,៥%។ សមាជិកក្រុមប្រឹក្សានៃ Fed បានព្យាករថា នឹងមានការកាត់បន្ថយអត្រាការ 0,៥% ​បន្ថែមទៀតនៅឆ្នាំនេះ ហើយការបន្ធូរបន្ថយការប្រាក់របស់ Fed នេះអាចនឹងបន្តរហូតដល់ឆ្នាំ ២០២៥។

 លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិធនាគារ ប្រៃសណីយ៍កម្ពុជាបានថ្លែងប្រាប់កម្ពុជាថ្មីថា សម្រាប់ការកាត់បន្ថយឬតម្លើងអត្រាការប្រាក់ធនាគារកណ្តាលរបស់សហរដ្ឋ​អាមេរិកគឺជារឿងតែងតែងកើតឡើងជារឿយៗនៅពេលដែលពួកគាត់ចង់កាត់បន្ថយអត្រាអតិផរណាក្នុងប្រទេសខ្លួន។

លោកបានពន្យល់ថា៖«កាលពីដើមឡើយសហរដ្ឋអាមេរិកទទួលរងនូវការកើនឡើងនៃអត្រាអតិផរណាខ្ពស់ ដូច្នេះសម្រាប់ការតម្លើងអត្រាការប្រាក់នេះគឺប្រាកដណាស់វានឹងប៉ះពាល់ដល់ប្រទេសយើងច្រើន។ ដូច្នេះអ្នកវិនិយោគមួយចំនួនដែលដាក់ប្រាក់បញ្ញើរប្រហាក់ប្រហែលឬកទាបជាង ដូច្នេះពួកគាត់នឹងដកលុយនេះទៅវិនិយោគនៅក្រៅប្រទេសវិញ»

«ប៉ុន្តែនៅពេលដែលពួកគាត់បញ្ចុះអត្រាការប្រាក់មកវិញគឺវាផ្តល់ផលល្អច្រើនជាងផលអាក្រក់ ធ្វើឱ្យសេដ្ឋកិច្ចជាទូទៅមានលំហូរសាច់ប្រាក់ក្នុងសេដ្ឋកិច្ចកាន់តែច្រើនឡើងវិញ។ ​ដូច្នេះសម្រាប់កម្ពុជាយើងគឺកាន់តែល្អ ដោយសារតែនៅពេលអត្រាការប្រាក់គោលរបស់ធនាគារកណ្តាលអាមេរិកកាន់តែទាប ដូច្នេះសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុអាចមានលទ្ធភាពខ្ចីលុយពីក្រៅប្រទេសកាន់តែថោក ដូច្នេះគាត់អាចផ្តល់កម្ចីដល់អតិថិជនក្នុងអត្រាកាន់តែទាបបានផងដែរ»។​ នេះបើយោងតាមលោក តូច ចៅចេក។

ជាមួយគ្នានេះដែរ សម្រាប់វិស័យធនាគារ​ នៅពេលដែលអត្រាការប្រាក់របស់ធនាគារកណ្តាលរបស់សហរដ្ឋអាមេរិកកាត់បន្ថយ ដូច្នេះអ្នកវិនិយោគមួយចំនួនគេប្រាដកណាស់នឹងមិនដាក់លុយនៅក្រៅប្រទេសទៀតនោះទេដោយសារតែការប្រាក់ថោក ដូច្នេះពួកគាត់អាចងាកមកដាក់លុយនៅកម្ពុជាវិញដោយសារការប្រាក់អាចខ្ពស់ជាងបន្តិចដែរ។​

លោក Matteo Lanzafame អ្នកវិភាគសេដ្ឋកិច្ចរបស់  ADB ​បានលើកឡើងនៅក្នុងបណ្តាញសង្គមរបស់ខ្លួនកាលពីថ្ងៃទី៨ ខែវិច្ឆិកានេះថាការកាត់បន្ថយអត្រាការប្រាក់​របស់​Fed អាចនឹងធ្វើឱ្យ បណ្តាធនាគារកណ្តាលនៅក្នុងតំបន់នេះ ប្រឈមមុខភាពស្មុគស្មាញ នៅពេលដែលពួកគេឆ្លើយតបនឹងការផ្លាស់ប្តូរគោលនយោបាយនេះ។

លោកថា៖«ការកាត់បន្ថយអត្រាការប្រាក់នេះ មានការអនុញ្ញាតឱ្យ​ធនាគារកណ្តាលអាចបន្ធូរបន្ថយគោលនយោបាយសេដ្ឋកិច្ច ដើម្បីលើកកម្ពស់តម្រូវការក្នុងស្រុកនិងការកើនឡើងតាមរយៈការ ​មិនធ្វើឱ្យមានការបង្ហូរទុននិងការធ្វើឱ្យធ្លាក់ចុះអត្រាប្តូរប្រាក់»។

ទោះបីជាយ៉ាងណា លោកថា អ្នកធ្វើគោលនយោបាយត្រូវតែប្រើប្រាស់នូវវិធីសាស្រ្តនានាដើម្បីរក្សាបាននូវតុល្យភាពនិងស៊ីសង្វាគ្នា​ដើម្បីអនុវត្តន៍នៅក្នុង​ប្រទេស ដើម្បីរៀបចំយុទ្ធសាស្រ្តទប់ទាល់នៃការដែលអាចកើនឡើងអត្រាអតិផរណា​​ ការប្រែប្រួលនៃអត្រាប្តូរប្រាក់​ និងលំហូរវិនិយោគ។

លោកបានគូសបញ្ជាក់ថា​ អត្រាការប្រាក់ទាបនៅសហរដ្ឋអាមេរិក អាចជំរុញឱ្យលំហូរទុនទៅកាន់តំបន់អាស៊ីនិងប៉ាស៊ីហ្វិក ជំរុញកំណើនទីផ្សារមូលបត្រនិងតំលៃភាគហ៊ុនក្នុងតំបន់នេះ។ ការណ៍នេះអាចផ្ដល់ចន្លោះដកដង្ហើមសម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចទន់ខ្សោយ។​ ​ ប៉ុន្តែសម្រាប់ការរផ្លាស់ប្តូរគោលដៅដ៏ធំ ក្នុងការវិនិយោគរយៈពេលខ្លី អាចបង្កើនភាពអស្ថិរភាពនៃទីផ្សារហិរញ្ញវត្ថុ។

លោកបានថ្លែងបន្តទៀតថា៖«ជារួម ការកាត់បន្ថយអត្រាការប្រាក់នាពេលថ្មីៗនេះដោយធនាគារកណ្តាលសហរដ្ឋអាមេរិកបង្ហាញពីឱកាស និង បញ្ហាប្រឈមសម្រាប់ធនាគារកណ្តាលនៅអាស៊ី និងប៉ាស៊ីហ្វិក។ អ្នកបង្កើតគោលនយោបាយត្រូវតែប្រកាន់យកនូវវិធីសាស្រ្តប្រកបដោយតុល្យភាពនិងជាក់លាក់សម្រាប់ប្រទេស ដើម្បីដោះស្រាយសម្ពាធអតិផរណា ការប្រែប្រួលអត្រាប្តូរប្រាក់ និងលំហូរចូលមូលធន ដែលអាចកើតមាន»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

អ្នកជំនាញ៖កម្ពុជារំពឹងថាការកាត់បន្ថយអត្រាការប្រាក់គោលរបស់ធនាគារកណ្តាលអាមេរិកទាក់ទាញលំហូវិនិយោគ​

កីឡា៤៩ នាទី មុន

កីឡាការិនី​ខ្មែរ-កាណាដា Melania Joy សោក​ស្តាយ​មិន​អាច​មក​ជួយ​ក្រុម​នារី​កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង​បើកទ្វារ​ទទួល​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ ​ចូល​ទស្សនា​ជា​រៀងរាល់ថ្ងៃ

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរ​​សង្កាត់​ច្បារអំពៅ​ ដាក់​​របាំង​មិន​ឲ្យ​រថយន្ត​ធំ​​បើក​ក្រោម​ស្ពាន​ព្រោះ​ខ្លាច​ប៉ះ​​តួ​ស្ពាន​

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលស្រុកស្នួល ប្រកាសស្វែងរកក្រុមគ្រួសារសាច់ញាតិ សពចំនួន ៥នាក់ ជួបគ្រោះថ្នាក់ចរាចកាលពីយប់ម៉ិញនេះ

Sokha Hotels

ព័ត៌មានពេញនិយម