ព័ត៌មានជាតិ
មន្ត្រីជំនាញសុខាភិបាលអំពាវនាវពលរដ្ឋប្រុងប្រយ័ត្នចំពោះជំងឺផ្លូវដង្ហើម និងជំងឺភ្នែកក្រហមក្នុងរដូវរំហើយ
មន្ត្រីជំនាញសុខាភិបាល បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋត្រូវបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺផ្លូវដង្ហើម និងជំងឺភ្នែកក្រហមក្នុងរដូវរំហើយ ខណៈតាមការព្យាករកម្ពុជានឹងចុះត្រជាក់ចាប់ពីសប្តាហ៍ទី២នៃខែវិច្ឆិកា រហូតដល់ខែមករា ឆ្នាំ២០២៥ខាងមុខនេះ។
លោកសាស្រ្តាចារ្យ ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី០៩វិច្ឆិកា ថា ជាទូទៅមកដល់ខែវិចិ្ឆកានេះ គឺឈានដល់រដូវរំហើយ ឬរដូវធ្លាក់ខ្យល់ដែលទាមទារឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះជំងឺចំនួន២សំខាន់ គឺទី១.ជំងឺផ្លូវដង្ហើមដែលត្រូវការការពារជារឿងសំខាន់ព្រោះកុមារត្រូវការកក់ក្តៅដោយត្រូវស្លៀកពាក់ខោអាវក្រាស់ៗពាក់មួកដើម្បីកុំឱ្យគាត់ត្រូវខ្យល់ខ្លាំងពេក និងទី២.ជំងឺភ្នែកក្រហមដោយសារដីហុយ។ ហេតុដូចនេះជំងឺទាំងពីរនេះនឹងប្រឈមនឹងការកើនឡើងដែលទាមទារឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមការពារ និងទប់ស្កាត់ដើម្បីធ្វើយ៉ាងណាកុំឱ្យកុមារត្រូវធូលីដី និងខ្យល់ច្រើនពេកត្រូវការពារឱ្យបានល្អ។
លោកសាស្ត្រាចារ្យបានបន្តថា ក្រៅពីជំងឺសំខាន់ទាំងពីរនេះប្រជាពលរដ្ឋក៏ត្រូវបន្តយកចិត្តទុកដាក់ការពារចំពោះជំងឺគ្រុនឈាមផងដែរបើទោះបីជាបច្ចុប្បន្នភ្លៀងចាប់ផ្តើមថមថយ ប៉ុន្តែការធ្លាក់ភ្លៀង ក៏នៅមិនដាច់ដែរ។ លោកសាស្ត្រាចារ្យបានបន្ថែមថា « ថ្វីត្បិតតែថាឆ្នាំ២០២៤នេះមិនមានផ្ទុះករណីជំងឺគ្រុនឈាម ដែលក្រសួងសុខាភិបាលបានខិតខំប្រឹងប្រែងទប់ស្កាត់ការងារនេះបាន ប៉ុន្តែក៏សូមប្រជាពលរដ្ឋនៅតែបន្តចូលរួមប្រុងប្រយ័ត្ន ព្រោះមិនទាន់អស់ការធ្លាក់ភ្លៀងនោះទេព្រោះថា ការទប់ស្កាត់ជំងឺគ្រុនឈាម ត្រូវការការសហការពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា»។
លោកសាស្រ្តាចារ្យ ញឹប អង្គាបុស្ស បានណែនាំថា ក្នុងករណីប្រជាពលរដ្ឋទាំងអស់ជួបនូវបញ្ហាជំងឺខាងលើនេះ សូមអញ្ជើញមកកាន់មនី្ទរពេទ្យឯកទេសដើម្បីឱ្យគ្រូពេទ្យពិនិត្យ និងព្យាបាលជំងឺកូនចៅរបស់លោកអ្នកបានទាន់ពេលវេលា។
គួរបញ្ជាក់ថា យោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានអង្កេត ពិនិត្យ និងវិភាគទៅលើស្ថានភាពវិវត្តប្រែប្រួលនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងលិច និងមហាសមុទ្រឥណ្ឌា ព្រមទាំងតំបន់អេក្វាទ័រ បានបង្ហាញឱ្យឃើញថា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ខែមករា ឆ្នាំ២០២៥ បាតុភូតឡានីញ៉ា (La
Nina) មានប្រមាណ៦០% និងអេនសូ (ENSO) ៤០% តាមសន្ទស្សន៍នេះព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលរបបខ្យល់មូសុងឦសានខ្លាំងដែលនាំមកនូវខ្យល់ត្រជាក់ និងទទួលរបបទឹកភ្លៀងមានបរិមាណតិចតួច
ហើយនឹងធ្វើឱ្យធាតុអាកាស ចាប់ពីសប្តាហ៍ទីពីរ ខែវិច្ឆិកា ដល់ខែមករា ឆ្នាំ២០២៥ ចុះត្រជាក់៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម៤ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ចរាចរណ៍១០ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤