ចរាចរណ៍
មនុស្ស៥នាក់របួសធ្ងន់ស្រាល និងម្នាក់ទៀតស្លាប់ដោយសាររថយន្ដមួយគ្រឿង
រថយន្តកាមេរីឆ្លាម១គ្រឿងបានបេីករត់គេចពីកន្លែងកេីតហេតុ ក្រោយបង្កគ្រោះថ្នាក់បុកមួយម៉ូតូ១គ្រឿង ហេីយបន្តទៅបុកម៉ូតូ២គ្រឿងទៀតបណ្ដាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រេីននាក់ ចំណែកម្ចាស់រថយន្តចុះរត់គេចខ្លួនបាត់ស្រមោល ក្រោយពីបង្កហេតុ។
គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ ដេីមឡេីយកេីតឡេីងនៅវេលាម៉ោង១៧និង៥២នាទីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៣-៣៤ ស្ថិតនៅក្នុងភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី រវាងរថយន្ត និងម៉ូតូ ទិសដៅបញ្រ្ចាស់គ្នា ពីត្បូងទៅជើង ដោយរថយន្តម៉ាកតូយូតាកាមេរីឆ្លាម ពណ៌បៃតង ពាក់ផ្លាកលេខ ភ្នំពេញ 2M-7969 បើកមកពីទិសខាងត្បូងទៅជើងបុកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ក្រហម ពាក់ផ្លាកលេខ តាកែវ 1AB-1285 បើកមកពីទិសខាងជើងទៅត្បូង ដោយឈ្មោះ ជឹម ពីតុលា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិក្រាំងធ្នង់ ឃុំក្រាំងធ្នង់ ស្រុកបាទី រងរបួសធ្ងន់ និងអ្នករួមដំណេីរ២នាក់រងរបួសស្រាល។
តាមការបញ្ជាក់ពីសមត្ថកិច្ចស្រុកបាទីថា ក្រោយកើតហេតុដំបូង ម្ចាស់រថយន្តបានបើករត់គេចពីកន្លែងកើតហេតុលុះទៅដល់ចំណុចគីឡូម៉ែត្រលេខ ៣២-៣៣ ស្ថិតនៅក្នុងភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ បានបុកជាមួយម៉ូតូ២គ្រឿងទៀតមាន ម៉ូតូម៉ាកហុងដា ប៊ីត Beat ពណ៌ ស លាយខៀវ ពាក់ផ្លាកលេខ តាកែវ 1W-8517 បើកមកពីទិសខាងជើងទៅត្បូង ដោយឈ្មោះ លន់ សុផាន់ណា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ កម្មករ (ពាក់មួកសុវត្ថិភាព) មានទីលំនៅភូមិ តាម៉ៅ ឃុំ ជើងគួន ស្រុកសំរោង ស្លាប់នៅកន្លែងកើតហេតុ។ ម៉ូតូម៉ាក ហុងដាប៊ីត ពណ៌ស លាយក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1KA -6175 បើកមកពីទិសខាងជើងទៅត្បូងដោយឈ្មោះ សែម ចាន់ហេង ភេទស្រី អាយុ១៨ឆ្នាំ មុខរបរនិសិ្សត (ពាក់មួកសុវត្ថិភាព) មានទីលំនៅភូមិបាយបាំង ឃុំសិង្ហ ស្រុកសំរោង ខេត្តតាកែវ រងរបួសធ្ងន់ និងអ្នករួមដំណើរឈ្មោះ សែម សុវត្តី ភេទស្រី អាយុ២៨ ឆ្នាំ មុខរបរ និសិ្សត មានទីលំនៅភូមិឃុំ ជាមួយគ្នា រងរបួសធ្ងន់ ។
ក្រោយធ្វេីការវាស់វែងតាមនីតិវិធីរួចសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករបួសត្រូវបានរថយន្តដឹកទៅសង្គ្រោះនៅមន្ទីពេទ្យពេទ្យបង្អែកស្រុកបាទី។ ចំណែកវត្ថុតាងរថយន្ត និងម៉ូតូចំនួន០៣គ្រឿង ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីស្រាវជ្រាវ និងបំពេញបែបបទតាមនិតិវិធី។
ករណីខាងលេីនេះ ជាបឋមសមត្ថកិច្ចសន្និដ្ឋានថា រថយន្តម៉ាកតូយូតាកាមេរីឆ្លាម បើកមកពីទិសខាងត្បូងទៅជើងមានល្បឿនលឿនបានរេចង្កូតមកចំណែកផ្លូវខាងលិច ( មិនប្រកាន់ស្ដាំ ) បានបុកជាមួយម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ក្រហម ពាក់ផ្លាកលេខ តាកែវ 1AB-1285 រួចក៏បើកគេចពីកន្លែងកើតហេតុទៅដល់ចំណុចភូមិឃ្លាំងសម្បត្តិ ក៏ទៅបុកម៉ូតូចំនួន០២គ្រឿងទៀតដែលបើកមកពីទិសខាងជើងទៅត្បូងតែម្ដងទៅ៕
អត្ថបទ៖ វីរៈ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១១ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង