Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីកំពុងមមាញឹក ជួសជុលហេដ្ឋារចនាសម្ព័ន្ធ តុបតែងកែលម្អ ដេីម្បីទទួលព្រះរាជពិធីបុណ្យអុំទូក

បានផុស

នៅ

រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងមមាញឹកក្នុងសកម្មភាពជួសជុលហេដ្ឋារចនាសម្ព័ន្ធ តុបតែងកែលម្អ ដេីម្បីលេីកកម្ពស់សោភណភាពរាជធានីភ្នំពេញឱ្យកាន់តែមានភាពស្រស់ស្អាតទាក់ទាញភ្ញៀវទេសចរ ជាពិសេសក្នុងបំណងលេីកកម្ពស់មុខមាត់របស់ប្រទេសជាតិតែម្តង។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែងនៅពេលនេះ អង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបាននិងកំពុងមមាញឹកសាងសង់បង្គន់អនាម័យ និងបន្ទប់ទឹកនិងពង្រាយបង្គន់អនាម័យចល័ត ព្រមទាំងធ្វើការជួសជុលតុបតែង កែលម្អនៅតំបន់ប្រារព្ធព្រះរាជពិធីបុណ្យអុំទូកដេីម្បីត្រៀមទទួលកីឡាករអុំទូក និងបងប្អូនប្រជាពលរដ្ឋដែលមកលេងកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូកឆាប់ៗនេះ។ 

​ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោក ស៊ូ សាវ៉ន បានឱ្យដឹងថា ដោយមានការគិតគូរយ៉ាងយកចិត្តទុកដាក់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សម្រាប់ព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៤នេះ អង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបាននិងកំពុងមមាញឹកធ្វើការសាងសង់បង្គន់អនាម័យនិងបន្ទប់ទឹកព្រមទាំងពង្រាយ បង្គន់អនាម័យនិងបន្ទប់ទឹកចល័តសរុបជាង៦០០បន្ទប់ ដេីម្បីបម្រេីសេវាជូនបងប្អូនប្រជាពលរដ្ឋ ។

លោកបានបន្តថា ការងាររៀបចំបង្គន់និងបន្ទប់ទឹកមានបង្គន់ថ្ម១២ទីតាំងស្មេីនឹង១៤៦បន្ទប់ (មានស្រប់តាមសួន)បង្គន់ចល័ត១០០បន្ទប់(ចាប់ពីមុខផ្សាររាត្រីដល់សួនសម្តេចតេជោ  បង្គន់ស័ង្កសីជីកមាន៣០០បន្ទប់ (កីឡាករអុំទូក) បន្ទប់ទឹកស័ង្កសីមាន១០០បន្ទប់ (កីឡាករអុំទូក)។

លោក ស៊ូ សាវ៉ន  បានឱ្យដឹងទៀតថា ក្រុមការងារបានលាបច្រាំងទន្លេ(មុខពន្លាជ័យ) លាបក្បាច់បង់អង្គុយថ្មម៉ាប លាបបង់អង្គុយដែក៧០បង់លាបបង្គោលភើងថ្ម លាបរូបសំណាកតោ និងហ៊ុមព័ន្ធរបងសួនច្បារវិមានឯករាជ្យ សួនច្បារមាត់ទន្លេ(ចាប់ពីផ្សាររាត្រីដល់សាលសន្និសិីទចតុមុខ) ដាក់ ស្លាកសញ្ញាបង្ហាញទីតាំងសំខាន់ៗ ១២០ស្លាក ត្រៀម កម្លាំង សម្រាប់ បោសសំអាតសួនច្បាររយ:ពេល៤ថ្ងៃ(ចាប់ពីថ្ងៃ១៤ ១៥ ១៦និង១៧ខែវិច្ឆិកាឆ្នាំ២០២៤មានចំនួន ៣០០នាក់។  

លោកបន្តថា ចំពោះការងារជួសជុលក្រានីតនិងការ៉ូឡាក្រុមការងារបានជួសក្រានីតសួនច្បារមាត់ទន្លេ(ចាប់ពីផ្សាររាត្រីដល់សាលសន្និសីទចតុមុខ)  សួនច្បារថ្មើរជើងជួសការ៉ូឡាសួនឧទ្យានកាណាឌីយ៉ា និងជួសជុលការ៉ូឡានៅសួនប្រជាធិតេយ្យថ្មី។ 

លោក ស៊ូ សាវ៉ន បានបញ្ជាក់ផងដែរថា មកដល់ពេលនេះ ការងាររៀបចំបង្គន់ចំនួន៣០០បង្គន់និងបន្ទប់ងូតទឹកចំនួន២០០បន្ទប់ទឹកនៅតំបន់AនិងBនៅលើដីCCIC តំបន់Cនៅលើដីក្រុមហ៊ុនព្រីនស៍និងតំបន់Dនៅលើដីលោកអ្នកឧកញ៉ា សុខ គង់ សំរាប់កីឡាករអុំទូកស្នាក់នៅជិតរួចរាល់ហេីយ។ ចំណែកការងារឈួសពង្រាបដី រៀបចំកន្លែងស្នាក់នៅរបស់កីឡាករសម្រេច១០០%លាបច្រាំងទន្លេមុខពន្លាជ័យសម្រេចបាន៩០% ការងារកាប់និងដាំជួសដើមឈើងាប់នៅលើសួនឆ្នេរទន្លេ និងសួនវិមានឯករាជ្យសម្រេចបាន១០០% កាត់ស្មៅនិងផ្កានៅតាមសួនសំខាន់ៗ ការងារហ៊ុខ្សែការពារសួនច្បារសម្រេចបាន៧០% លាបថ្នាំបង្គោលភ្លើងថ្មនិងបង់អង្គុយសម្រេចបាន១០០% កាត់តែងមែកឈើនៅតាមផ្លូវសំខាន់ៗ សម្រេចបាន១០០% ជួសជុលថ្មក្រានីតនៅសួនឆ្នេរទន្លេនិងការ៉ូឡានៅសួនប្រជាធិតេយ្យថ្មីនិងសួនកាណាឌីយ៉ាសម្រេចបាន១០០%ព្រមទាំងដាំជួសផ្កានៅសួនក្រមង៉ុយសម្រេចរួចរាល់ផងដែរ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

ជីវិតកម្សាន្ដ១៣ នាទីutes មុន

រឿង «Snow White» កាន់តែកៀកគ្រោះមហន្តរាយ ខណៈដែលភាពយន្តឈានដល់កម្រិតទាបបំផុត

សុខភាព២៤ នាទីutes មុន

ឈ្វេងយល់ពីវិធីសាស្ត្រព្យាបាលជំងឺមហារីកគ្រាប់ឈាម តាមរយៈបច្ចេកទេសទំនើបចុងក្រោយនៃមជ្ឈមណ្ឌល Parkway Cancer Centre

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

តម្លៃប្រេងអន្តរជាតិធ្លាក់ចុះតិចតួចប្រចាំថ្ងៃ តែកើនប្រចាំសប្ដាហ៍

ព័ត៌មានជាតិ២៧ នាទីutes មុន

ក្រសួងការងារ ប្រកាសពីតម្រូវការកម្លាំងពលកម្មក្នុងស្រុកជាង ៦ ម៉ឺនកន្លែង បម្រើវិស័យធំៗ ៣

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម