Connect with us

កីឡា

អ្នក​ប៉ះសេ​៣​រូប​អាច​​​ជំនួស សួន ចាន់ណារ៉ូ នៅក្រុម​ជម្រើស​ជាតិ

បានផុស

នៅ

បន្ទាប់​ពី​កីឡាករ​ប៉ះ​សេ​ដ៏​ឆ្នើម សួន ចាន់ណារ៉ូ បាន​ប្រកាស​ចូល​និវត្តន៍​ទៅ ទាំង​នៅ​ក្លិប និង​ជម្រើស​ជាតិ​​ត្រូវ​ការ​អ្នក​ជំនួស​ជា​ចាំ​បាច់​បំផុត​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​លើ​ឆាក​អន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​លេង​ក្នុង​តំណែង​ជា​អ្នក​បញ្ជូន​បាល់​ដែល​ភាសា​សាមញ្ញ​ហៅ​ថា អ្នក​ប៉ះសេស​គឺ​មិន​សូវ​សំបូរ​ច្រើន​ទេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដូច្នេះ​ត្រូវ​ការ​ស្វែង​រក​អ្នក​មាន​​ទេពកោសល្យ​ដើម្បី​បណ្តុះ​បណ្តាល​ឲ្យ​ដិត​ដល់។

តាម​ការ​លើក​ឡើង​របស់​​​កីឡាករ និង​អ្នក​គាំទ្រ​​​បាន​ឃើញ​កីឡាករ​៣​រូប​ដែល​អាច​​បន្ត​វេន សួន ចាន់ណារ៉ូ​ នៅ​ក្នុង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា។ សួន ចាន់ណារ៉ូ​ ដែល​បាន​ចូល​និវត្តន៍​ហើយ​បាន​លើក​ឡើង​ថា កែវ ស្រេងលីហ៊ួរ អាច​ជំនួស​ខ្លួន​បាន ប៉ុន្តែ​កីឡាករ​រូប​នេះនៅ​ក្មេង​ខ្ចី​ផ្នែក​ស្មារតី ដូច្នេះត្រូវ​​ការ​បទពិសោធ​លើ​ឆាក​អន្តរជាតិ រៀន​សូត្រ​ពី​របៀប​ទប់​អារម្មណ៍ និង​អត់​ធន់​បាន​ឲ្យ​បាន​ខ្ពស់។

កីឡាករ កែវ ស្រេងលីហ៊ួរ

ជា​មួយ​គ្នា​នេះ គួន ម៉ុម ​ដែល​ជា​កីឡាករ​វ៉ៃ​ផ្តាច់​ដ៏​ឆ្នើម​ម្នាក់​បាន​លើក​ឡើង​ថា នៅ​ក្លិប​វិសាខា​នៅ​មិន​ទាន់​មាន​អ្នក​ដែល​អាច​ជំនួស សួន ចាន់ណារ៉ូ បាន​ទេ ប៉ុន្តែ​បើ​នៅ​ក្នុង​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​វិញ​គឺ​​អាច​មាន កែវ ស្រេងលីហ៊ួរ និង យ៉ុន ខេមរៈ ​ដែល​អាច​ជំនួស​បាន។

កីឡាករ យុន ខេមរៈ

គួន ម៉ុម បានប្រាប់​សារព័ត៌មាន​«កម្ពុជា​ថ្មី​»​ដា ៖«នៅ​ក្នុង​ក្រុម​ជម្រើសស​ជាតិ ខ្ញុំ​គិត​ថា យើង​មាន​កីឡាករ កែវ ស្រេងលីហ៊ួរ និង​កីឡាករ យ៉ុន ខេមរៈ នៅ​ក្រុម​ស្នងការ​គឺ​អាច​​បាន​៧០​%​បន្ត​ពី ចាន់ណារ៉ូ។ យើង​អាច​លេង​បាន ពី​ព្រោះ​កាយ​សម្បទា​ធំ​ៗ​ដូច​គ្នា យើង​អាច​សង្គ្រោះ​គ្នា​បាន ពី​ព្រោះ​ពួក​គាត់​អាច​កែ​បាល់​បាន​ច្បាស់»។

បន្ថែម​លើ​កីឡាករ​ទាំង​ពីរ​​ខាង​លើ អ្នក​គាំទ្រ​បាន​លើក​ឡើង​ថា កីឡាករ ឡាង រាសីកែវ ក៏​ជា​អ្នក​ប៉ះ​សេ​​ដ៏​ល្អ​ម្នាក់​ដែល​អាច​បន្ត​វេន សួន ចាន់ណារ៉ូ​ បាន​ដែរ។ អ្នក​ប៉ះសេ​រូប​នេះ​ក៏​ជា​កីឡាករ​ដ៏​សំខាន់​នៅ​ក្នុង​ក្រុម​ស្នងការដ្ឋាន​រាជ​ធានី​ភ្នំពេញ​ជា​មួយ យ៉ុន ខេមរៈ ដែរ។

កីឡាករ ឡាង រាសីកែវ

ជុំ​វិញ​កង្វះ​អ្នក​ប៉ះសេ​នេះ​ដែរ ផល រតនៈ ​អ្នក​បិទ​កណ្តាល​ដ៏​ឆ្នើម​នៅ​ក្លិប​វិសាខា និង​ជម្រើស​ជាតិ​កម្ពុជា ធ្លាប់​បាន​លើក​ឡើង​នៅ​ថ្ងៃ​ដែល សួន ចាន់ណារ៉ូ ប្រកាស​ចូល​និវត្តន៍​ជា​ផ្លូវ​ការ​ថា ​ឥឡូវ​នេះ​មាន​កីឡាករ​ពីរ​បី​នាក់​ដែល​អាច​ជំនួស សួន ចាន់ណារ៉ូ បាន ប៉ុន្តែ​ក្នុង​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ត្រូវ​ការ​ពេល​វេលា​យូរ​បន្តិច​ទើប​អាច​យល់​ចិត្ត​គ្នា។

ផល រតនៈ បាន​លើក​ឡើង​​ថា ការ​លេង​ជា​មួយ​ សួន ចាន់ណារ៉ូ គឺ​អត់​ពិបាក​ស្រែក​ប្រាប់​​​ថា​តើ​ត្រូវ​លើក​បាល់ទៅ​ខាង​ណា ខ្ពស់ ឬ​ទាប​ទេ ពី​ព្រោះ​ក្នុង​ក្រុម​ជម្រើស​ជាតិ​យល់​ចិត្ត​គ្នា​ច្រើន​ឆ្នាំ​ហើយ ប៉ុន្តែ​បើ​លេង​ជា​មួយ​​​អ្នក​ប៉ះ​សេ​ថ្មី​គឺ​ត្រូវ​​​ស្រែក​ប្រាប់​មុន​ពី​ការ​លើក​បាល់ទៅឆ្វេង ទៅ​ស្តាំ ឬ​កណ្តាល ដូច្នេះ​ត្រូវ​ការ​ពេល​ហោច​ណាស់​១​ឆ្នាំ​ទៀត​ទើប​អាច​យល់​ចិត្ត​គ្នា។

រហូត​ដល់​ពេល​នេះ កីឡាករ កែវ ស្រេងលីហ៊ួរ, យ៉ុន ខេមរៈ និង ឡាវ រាសីកែវ មិន​សូវ​បាន​លេង​​ឲ្យ​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​ធំ​ៗ​ទេ។ ពួក​គាត់​ភាគ​ច្រើន​លេង​​​​ក្លិប​នៅ​​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ក្នុង​ស្រុក​ប៉ុណ្ណោះ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រឿងប្លែកទៀតហើយនៅ ឥណ្ឌា មនុស្សឈរតម្រង់ជួរត្រងទឹកម៉ាស៊ីនត្រជាក់ផឹក ព្រោះជឿថាបរិសុទ្ធ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ព្រមានពូទីន ខ្លាំងៗ ក្នុងការនិយាយទូរស័ព្ទលើកដំបូង ក្រោយជាប់ឆ្នោតអាណត្តិថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្យុះសង្ឃរា ទី២២ និងព្យុះទី២៣ ចាប់ផ្ដើមដើរលើគន្លងតែមួយបង្កើនឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ៊ុយក្រែន បើក​ការ​វាយ​ប្រហារ​ដោយ​ដ្រូន​ធំ​បំផុត​មិន​ធ្លាប់​មាន​លើក្រុង​មូស្គូ

ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្លូវលំប្រវែង ៥០គីឡូម៉ែត្រ ពីទីរួមខេត្តមណ្ឌលគិរី ទៅឃុំចុងផ្លាស់ ត្រូវបានជួសជុលឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម